មាន​វិធី​ហាត់ប្រាណ​ជាច្រើន​ដែល​មាន​សុវត្ថិភាព ក្នុង​ការអនុវត្តន៍​ក្នុង​រយៈពេល​នៃ​ការ​មានគភ៌​នេះ ដរាបណា​អ្នក​​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន និង មិន​ធ្វើ​ហួសហេតុ​ពេក​។

សកម្មភាព​ដែល​មាន​សុវត្ថិភាព និង អោយ​ផល​បានល្អ​ជាង​គេ​មានដូចជា ការ​ហែល​ទឹក​, ការដើរ​ញាប់ៗ​, ការ​ធាក់​កង់​នៅនឹងកន្លែង ,​ដើរ​នៅ​លើ​ម៉ាស៊ីន និង​ការធ្វើ​លំ​ហាត់ប្រាណ​ដែល​មាន​ការប៉ះទង្គិច​តិច (​ដែល​ត្រូវ​បាន​បង្រៀន​ដោយ​គ្រូ​កីឡា​ដែល​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ​) ។ រាល់​សកម្មភាព​​ទាំងនេះ គឺ​មាន​ការ​ប្រឈម​តិចតួច​នឹង​ការ​មាន​របួស ផ្តល់​ផល​អោយ​អ្នក​ពេញ​ទាំង​រាងកាយ និង អាច​បន្ត​ធ្វើ​វា​បាន​​រហូតដល់​ពេល​សម្រាល ។​


ការ​វាយ​តេ​នីសជា​ទូទៅ​គឺ ជា​សកម្មភាព​ដែល​មាន​សុវត្ថិភាព ប៉ុន្តែ​ការផ្លាស់ប្តូរ​នៅក្នុង​កំរិត​តុល្យភាព​នេះ នៅក្នុង​​រយៈពេល​នៃ​ការ​មានគភ៌​អាច ជះ​ឥទ្ធិពល​ដល់​ការធ្វើ​ចលនា​ញាប់​។ សកម្មភាព​ផ្សេង​ទៀត​មានដូចជា ការរត់​ត្រេះៗ​​អាច​ធ្វើ​ទៅ​បាន​នៅក្នុង​កំរិត​ជា​មធ្យម ជា​ពិសេស​ប្រសិនបើ​អ្នក បាន​អនុវត្ត​វា​មុន​ពេល​អ្នក​មានគភ៌​នោះ​។ អ្នក​អាច​ជ្រើសរើស​លំ​ហាត់ប្រាណ ឬ សកម្មភាព​ណា ដែល​មិន​ទាមទារ​នូវ​តុល្យភាព​ដ៏​ខ្លាំង    ឬ ការសម្របសម្រួល​ជា​ពិសេស​ក្រោយ​មកទៀត បន្ទាប់​ពី​ការ​សម្រាល​រួច ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង