មាន​មូលហេតុ​ជាច្រើន ដែល​ធ្វើអោយ​សក់​អ្នក​ជ្រុះ​។ ជាមួយ​នឹង​មូលហេតុ​ផ្សេងៗ​គ្នា វា​តែងតែ​មាន នូវ​វិធី​ខុសៗ​គ្នា​ផង​ដែរ ក្នុង​ការដោះស្រាយ​ជាមួយនឹង​បញ្ហា​ទាំងនេះ ។

កត្តា​មួយចំនួន ដែល​រួមចំណែក ធ្វើអោយ សក់​របស់​អ្នក​ជ្រុះ​មានដូចជា​៖ កត្តា​តំនពូជ​, ការបរិភោគ​សារជាតិ​បំប៉ន មិន​បាន​គ្រប់គ្រាន់​, ជំងឺ​នៃ​គ្រាប់ ឈាម​, ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​បេះដូង និង បញ្ហា​របស់​អរ​ម៉ូ​ន ។​

 ការ​ជ្រុះ​សក់​គឺជា​បញ្ហា​ដ៏​ចំបង​មួយ សម្រាប់​ស្ត្រី និង បុរស​ជា​ច្រើន​នាក់​។ ការ​ជ្រុះ​បាត់បង់ ឬ សក់​របស់​អ្នក​ក្លាយ​ជា​ស្តើង ក៏​អាច​នឹង​បណ្តាលមកពី ការបង្ក​រោគ ឬ ការ​រលាក ដែល​អាច​កើត​រួម​មាន​ផង​ដែរ ជាមួយ នឹង​មូលហេតុ ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ ។ វា​ក៏​អាច​កើតមាន​នៅពេល ដែល​ស្ត្រី​កំពុងស្ថិត ក្នុង​ដំណាក់កាល​នៃ វ័យ​អស់​រដូវ និង ការ​មាន​ផ្ទៃពោះ ដោយសារតែ​មាន​បំរែបំរួល​ចំពោះ​អរ​ម៉ូ​ន កើតមាន ឡើង​។ សម្រាប់​បុរស គឺ​ពួកគេ អាច​នឹង​ជ្រុះ​សក់​បាន នៅពេលដែល​ពួកគេ​កាន់តែ​មាន​វ័យ ចំណាស់​។​


នៅពេល​ដែល​អ្នក​ចាប់ផ្តើម សម្គាល់​នូវ​ការ​ជ្រុះ​សក់ ឬ ការឡើង​ស្តើង​របស់​សក់​អ្នក ជា​លើកដំបូង​នោះ ចូរ​ស្វែងរក​ពី​កត្តា​ធម្មជាតិ​នៃ​បញ្ហា​ទាំងនោះ និង ធ្វើការ​ពិភាក្សា​វា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ សម្រាប់ ទទួលបាន​នូវ​ជំនួយ និង  ជម្រើស​ផ្សេងៗ​នៃ​ការព្យាបាល​នេះ ។ វា​ក៏​មាន​ផងដែរ​នូវ ក្រែម​សម្រាប់ លាប នៅ​លើ​តំបន់​ដែល​រង​ផលប៉ះពាល់​នេះ មានដូចជា ៖ Monioxidill ដែល​វា​ជួយ អោយ​សក់ ឆាប់​ដុះ​ឡើងវិញ ។ វា​មិន​បាន​ជួយ​បំពេញ​នូវ​សក់​ទាំងអស់ ដែល​បាត់បង់​នោះទេ ប៉ុន្តែ​វា​អាច​ជួយ​បង្កើន នូវ​ភាព​ក្រាស់ របស់​សក់​ឡើងវិញ​បាន​។ Propecia គឺជា​ប្រភេទ​ឱសថ សម្រាប់​ព្យាបាល​បញ្ហា​ជ្រុះ​សក់ ដែល​វា​អាច​មាន ប្រសិទ្ធភាព ខ្លាំង​ជាង Monioxidill ។​

សារជាតិ​ប្រូតេអ៊ីន ក៏​មាន​សារៈប្រយោជន៍ ចំពោះ​ការរីកលូតលាស់​ដ៏​ល្អ​របស់​សក់ អ្នក​បាន​ផង​ដែរ​។ ឬ​ស​សក់ ត្រូវការ​សារជាតិ​ប្រូតេអ៊ីន ក្នុង​ការជួយ​បង្កើត​សក់ និង ធ្វើអោយ​ពួក​វា​ដុះ​បាន​ឡើងវិញ​។  កង្វះ​សារជាតិ​ប្រូតេអ៊ីន ក៏​អាច​ជា​មូលហេតុ​មួយ ដែល​ឈាន​អោយ​អ្នក មានការ​ជ្រុះ​សក់ និង មាន​សក់ ស្តើង​បាន​ផងដែរ​។ ការបន្ថែម​នូវ សារជាតិ​ប្រូតេអ៊ីន​, វីតាមីន និង សារជាតិ​រ៉ែ ទៅ​ក្នុង​របប​អាហារ​របស់ អ្នក គឺ​អាច​ជួយ​បង្កើន​នូវ​លទ្ធភាព នៃ​ការរីកលូតលាស់​របស់​សសៃសក់​អ្នកបាន​។​


នៅពេល​ដែល​អ្នក ទទួលទាន​អាហារ​មិន​បាន​គ្រប់គ្រាន់ នោះ​សក់​អ្នក នឹង​អាច​ទទួល​នូវ ការរង គ្រោះ ។ ដើម្បី​ជម្រុញ​អោយ​សក់​របស់​អ្នក មាន​សុខភាព​ល្អ នោះ​អ្នក​ត្រូវ​បរិភោគ​អាហារ ដែល​មាន​តុល្យ ភាពល្អ ក៏​រួម​ផងដែរ នូវ​ការប្រើ​ប្រេង​ម៉ាស្សា ទៅលើ​ស្បែកក្បាល ដើម្បី​ជួយ​បំពេញ​នូវ អត្ថប្រយោជន៍ បន្ថែម​ទៅលើ​ពួកវា​។ ប្រេង​សម្រាប់​ម៉ាស្សា​ស្បែកក្បាល អាច​ផ្តល់អោយ​អ្នក​នូវ សារជាតិ​បំប៉នបន្ថែម ទៅកាន់​ឬ​ស​សក់ និង ស្បែក​ក្បាល​របស់​អ្នក​។ ប្រេង​ដែល​អាច​នឹង​ផ្តល់​គុណសម្បត្តិ​ដល់​អ្នក​បាន រួមមាន​ដូចជា​៖ ប្រេង អាល់​មុន និង ប្រេង​ដូង​។ ពួកវា​នឹង ជួយ​បង្កើន​នូវ សារជាតិ​បំប៉ន​ដែល​ខ្វះខាត ទៅ​លើសសៃ​សក់​របស់អ្នក ។


ជំងឺ​មួយ​ចំនួន​មានដូចជា ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​លើស​សម្ពាធ​ឈាម និង ជំងឺ​បេះដូង គឺ​អាច​ផ្តល់​ផល ប៉ះពាល់​ដល់ ការរីកលូតលាស់​របស់​សក់​បាន​ផង​ដែរ​។ ការធ្វើ​អោយ​ស្ថានភាព​សុខភាព​របស់​អ្នក មាន​ភាព​ប្រសើរ​ជាង​មុន គឺ​នឹង​អាច​ជួយ​អោយ​សុខភាព​សក់​របស់​អ្នក បាន​រីកចំរើន​ជាង​មុន​ដែរ ។ ប្រសិនបើ អ្នក​បាន​រងគ្រោះ​ពី​ជំងឺ​ណាមួយ ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ ហើយ​អ្នក កំពុង​ទទួល យក ការព្យាបាល នោះ​អ្នកនឹង​ទទួលបាន​នូវ​សុខភាព​សក់​ល្អប្រសើរ​ជាង​នេះ ជាមួយនឹង​ការ ព្យាបាល​នូវ​ជំងឺ ទាំងនេះ​របស់​អ្នក ។​

ការបន្ថែម​នូវ​របប​អាហារ ដែល​មាន​នូវ​សារជាតិ​បំប៉ន​សមស្រប គឺ​នឹង​អាច​ជួយ​ធ្វើអោយ​សុខភាព របស់​សក់​អ្នក មាន​ភាព​ល្អប្រសើរ​ជាង​មុន ។ ជៀសវាង​នូវ​អាហារ ដែល​មាន​ជាតិ​ស្ករ និង ខា្ល​ញ់ ។ ធ្វើការ កំណត់​នូវ បរិមាណ​ដ៏​ខ្ពស់​នៃ​សារជាតិ​ខ្លាញ់ និង កូ​ឡេ​ស្តេ​រ៉ូល ដែល​វា​នឹង​មិន​ត្រឹមតែ​ផ្តល់​ផលប៉ះពាល់ ដល់​សុខភាព​សក់​របស់​អ្នកនោះ​ទេ វា​ថែមទាំង​អាច​ផ្តល់​ផល​អាក្រក់​ដល់ សុខភាព​ទាំងមូល​របស់​អ្នក បាន​ផង​ដែរ​។ ការផ្លាស់ប្តូរ​នូវ​របប​អាហារ ជា​ប្រចាំថ្ងៃ​របស់​អ្នក អោយ​ជា​ប្រភេទ​អាហារ​ដែល​ផ្តល់ ផល​ល្អ ចំពោះ​សុខភាព  គឺ​វា​នឹង​បង្កើន​អោយ​អ្នក នូវ​ឱកាស​នៃ​ការ​មាន​សក់​ដែល​មាន​សុខភាព​ល្អ​។ អាហារ​ដែល ផ្តល់​អោយ​អ្នក​នូវ​សុខភាព​ល្អ គឺ​នឹង​ជួយ​បង្កើន​អោយ​អ្នក មាន​នូវ​ដំណើរ​ឈាម​រត់​ល្អ ចំពោះ​សុខភាព ស្បែកក្បាល និង សសៃស​ក់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង