នៅក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឈន៍​ជាច្រើន គោលបំណង​សុខភាព​សាធារណៈ​ដែល​អាច​ជួយ​ការពារ និង​គ្រប់គ្រង​ជម្ងឺ​គ្រុន​ពោះវៀន តាមរយៈ​ការ​ទទួលទាន​ស្អាត មាន​អនាម័យ និង​ពិនិត្យ​សុខភាព​អោយ​ញឹកញាប់ ប្រហែល​ជា​ប្រការ​មួយ​ដែល​អាច​ពិបាក​នឹង​ធ្វើបាន ។

អ្នក​ឯកទេស​មួយចំនួន​ជឿជាក់ថា ការចាក់​វ៉ាក់ស៊ាំង​សម្រាប់​អ្នក​ដែល​ប្រឈមមុ​ខ​ខ្ពស់​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​ជម្ងឺ​គ្រុន​ពោះវៀន ។

​ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មាន​ជម្ងឺ​គ្រុន​ពោះវៀន ត្រូវតែ​ចាក់​វ៉ា​ក​ស៊ាំ​ង ។ ប៉ុន្តែ​ដោយសារ​តែ​វ៉ាក់ស៊ាំង​មិន​អាច​ផ្តល់​ការពារបាន​១០០% ត្រូវតែ​ធ្វើ​តាម​ក្បួន​ដូចខាងក្រោម​៖

•​លាងដៃ​អោយ​ស្អាត​៖ ការលាង​ដៃ​អោយ​បាន​ញឹកញាប់​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការគ្រប់គ្រង​ជម្ងឺ ។ ចូរ​លាងដៃ​របស់​អ្នក​ជាមួយ​ទឹ​កក្តៅ ទឹកសាប៊ូ​ជាពិសេស​មុន​ពេល​បរិភោគ​អាហារ ឬ​រៀបចំ​ចំណីអាហារ និង​ក្រោយ​ចេញពី​បន្ទប់ទឹក ។ ត្រូវ​មាន​ទឹក​សម្រាប់​លាងដៃ​ពិសេស​នៅតាម​ខ្លួន​នៅ​ពេល​មិន​មាន​ទឹក​ប្រើប្រាស់ ។

•​ចៀសវា​ស​ការទទួលទាន​ទឹក​មិន​ស្អាត​៖ ការ​ទទួលទាន​ទឹក​ដែល​មាន​មេរោគ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​ឆ្លង​ជម្ងឺ​គ្រុន​ពោះវៀន ។ ការ​ទទួលទាន​សុទ្ធ ឬ​ទឹកដប​កាបូន​ណាត ស្រា ឬ​ស្រា​បៀ​គឺជា​ជម្រើស​ដ៏​ល្អ ។ ទឹកដប​កាបូន​ណាត​គឺជា​ទឹក​ដ៏​មាន​សុវត្ថិភាព​មួយ​ដែល​ល្អ​ជាង​ទឹក​ដែល​មិន​មាន​ជាតិ​កាបូន​ណាត ។ ចូរ​ជូត​សម្អាត​ផ្នែក​ខាង​ក្រៅ​របស់​ដប​ទឹក និង​កំប៉ុង​មុនពេល​បើក​ផឹក ។ ចូរ​ទទួលទាន​ដោយ​មិនបាច​ដាក់​ទឹកកក​ទេ ។ ចូរ​ប្រើ​ទឹកដប​ដើម្បី​ដុះ​ធ្មេញ និង​ព្យាយាម​កុំ​លេបទឹក​ផ្កាឈូក ។

•​ចៀសវាង​ការ​ទទួលទាន​ផ្លែ​ឈឺ និង​បន្លែ​ឆៅ​៖ ដោយសារ​តែ​របស់​ឆៅ​ប្រហែលជា​មិន​បាន​លៀង​ដោយ​ទឹកស្អាត ដូច្នេះ​ចូរ​ចៀសវាង​ផ្លែ​ឈឺ និង​បន្លែ​ដែល​មិន​ទាន់​បកសម្បក ។ ដើម្បី​សុ​វត្តិភាព​ត្រឹមត្រូវ អ្នក​ប្រហែលជា​ត្រូវ​ចៀសវាង​ការ​ទទួលទាន​អាហារ​ឆៅ​គ្រប់​ប្រភេទ ។

•​ជ្រើសរើស​អាហារ​ក្តៅៗ​៖ ចូរ​ចៀសវាង​អាហារ​ដែល​ទុក​យូរ ឬ​ទុក​ក្នុង​កន្លែង​មិនមាន​សីតុណ្ហភាព​គ្រប់គ្រាន់ ។ ការ​កំដៅ​អាហារ​អោយបាន​ក្តៅ​ល្អ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ។ ហើយ​ថ្វីបើ​មិន​មាន​ការធានា​លើ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ទាំងអស់​មាន​សុ​វត្តិភាព វា​គឺជា​វី​ធី​ដ៏​ល្អ​មួយ​ក្នុង​ការចៀសវាង​អាហារ​ដែល​លក់​នៅ​តាម​ផ្លូវ ព្រោះ​វា​គឺជា​ប្រភព​នៃ​មេរោគ ។

​ដើម្បី​កុំអោយ​ឆ្លង​ទៅ​អ្នកដទៃ​

​ប្រសិនបើ​អ្នក​ជា​ពី​ជម្ងឺ​គ្រុនពោះវៀន​ហើយ ការធ្វើ​ដូច​ខាងក្រោម​នេះ​អាច​ជួយ​ការពារ​អ្នកដទៃ​បាន​៖

•​លាងដៃ​ជា​ញឹកញាប់​៖ នេះ​គឺជា​ចំនុច​ដ៏​សំខាន់​មួយ​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ការ​ការឆ្លង​ជម្ងឺ​ទៅ​អ្នកដទៃ ។ ចូរ​ប្រើប្រាស់​ទឹ​កក្តៅ ទឹក​សាប៊ូ និង​លាង​សម្អាត​អោយបាន​យ៉ាងហោចណាស់ ៣០​វិនាទី ជាពិសេស​មុន​ពេល​បរិភោគ​អាហារ និង​ក្រោយពេល​ចេញពី​បន្ទប់ទឹក ។

•​ចូរ​សម្អាត​សម្ភារៈ​ក្នុង​ផ្ទះ​ជា​ប្រចាំ​៖ ចូរ​សម្អាត់​បន្ទប់ទឹក កន្លែង​បើក​ទ្វារ ទូរស័ព្ទ និង​ក្បាល​រ៉ូ​ប៊ីណេ​ទឹក​យ៉ាងហោចណាស់​អោយ​បាន​ម្តង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ប្រដាប់​ជូត​ផ្ទះ និង​ក្រដាស់អនាម័យ​ដែល​ប្រើ​ហើយ​បោះចោល ។

•​ចៀសវាង​ការ​កាត់​អាហារ​៖ ចូរ​ចៀសវាង​ការរៀបចំ​អាហារ​អោយ​អ្នកដទៃ​រហូត​ដល់​គ្រូពេទ្យ​ថា​អ្នក​មិន​អាច​ចម្លង​ជម្ងឺ​ទៅ​អ្នកដទៃ​ទេ ។ ប្រសិនបើ​អ្នក​ធ្វើការ​នៅក្នុង​រោងចក្រ​ផលិត​អាហារ ឬ​កន្លែង​ថែ​ទាំង​អ្នក​ជម្ងឺ អ្នក​មិន​ត្រូវ​ទៅ​ធ្វើការ​ទៀត​ទេ​រហូត​ដល់​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បង្ហាញថា អ្នក​គ្មាន​បាក់តេរី​គ្រុនពោះវៀន​ក្នុង​ខ្លួន​ទៀត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង