​រុក្ខជាតិ និង​ចំណីអាហារ​មួយចំនួន​ដូចជា ខ្ញី​ជាដើម អាច​មាន​ឥទ្ធិពល​នៃ​ការបញ្ចុះ​ទឹក​នោម​ដែល​អាច​ជួយ​អ្នក​ដែល​មាន​ការ​ចាល់​ទឹកនោម​បាន​។ ប៉ុន្តែ​សូម​ធ្វើ​ការប្រុងប្រយ័ត្ន​មុននឹង​អ្នក​ទទួល​ទាន​វា​។​
​ដំបូង​, ការ​ចាល់​ជាតិ​ទឹក​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ និង​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​។

ដូចនេះ វា​ជា​រឿង​សំខាន់​ដើម្បី​និយាយ​ជាមួយនឹង​គ្រូពេទ្យ​អំពី​មូលហេតុ​ដែល​អាច​អោយ​កើត​មាន​ការ​ចាល់​ជាតិ​ទឹក​នេះ​មុននឹង​អ្នក​សាក​ព្យាបាល​វា​ដោយ​ខ្លួន​អ្នក​ផ្ទាល់​។ បន្ទាប់មក​,  រុក្ខជាតិ និង​ចំណីអាហារ​មួយចំនួន​អាច​ធ្វើអោយ​បញ្ហា​នោះ​កាន់តែ​ធ្ងន់​ទៅៗ​ប្រសិនបើ​អ្នក​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ដែល​អ្នក​បាន​ប្រើ​។​

​ក្នុង​ទ្រឹស្តី​, រុក្ខជាតិ​បញ្ចុះ​ទឹកនោម​អាចជួយ​បន្ថយ​ការ​ចាល់​ជាតិ​ទឹក​ដោយ​ធ្វើអោយ​អ្នក​នោម​ញឹក​។ ប្រសិនបើ​អ្នក​មាន​បំណង​ក្នុង​ការបញ្ចុះ​ទម្ងន់​នោះ​, រុក្ខជាតិ​បញ្ចុះ​ទឹកនោម​នឹង​មិន​អាច​ជួយ​បាន​នោះ​ទេ​។​
​អ្នក​អាច​មាន​ការរៀបចំ​នៃ​ការ​ចាល់​ជាតិ​ទឹក​ប្រសើរ​ជាង ជា​ពិសេស​ប្រសិនបើ​វា​ត្រូវ​បាន​ទាក់ទង​ទៅនឹង​ការ​មក​រដូវ តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់ ដូចជា​បន្ថយ​ការ​ទទួលទាន​ជាតិ​ប្រៃ​ជាដើម​។​

​ប្រសិនបើ​អ្នក​កំពុង​តែ​ចង់​ធ្វើការ​សម្រក​ទម្ងន់​នោះ​, ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​អាចជួយ​អ្នក​បាន ប៉ុន្តែ​ការប្រើ​រុក្ខជាតិ​បញ្ចុះ​ទឹកនោម​មិន​អាច​ជួយ​បាន​នោះ​ទេ​។ ហើយ​សូមអោយ​គ្រូពេទ្យ​ដឹង​អំពី​រុក្ខជាតិ​នានា​ដែល​អ្នក​ប្រើ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង