ទឹកដោះគោ គឺជា​ប្រភេទ​ភេ​ស​ជ្ជះ​ម្យ៉ាង ដែល​ផ្តល់អោយ​យើង​នូវ អត្ថប្រយោជន៍​ច្រើន​រាប់មិនអស់ នៅ​ក្នុង​ទម្រង់​ផ្សេងៗ​របស់​វា​។ មិន​ថា អ្នក​ស្ថិតនៅក្នុង​អាយុកាល​ប៉ុន​ណា​ក៏​ដោយ ទឹកដោះគោ​នៅតែ រួមចំណែក នៅក្នុង​សុខភាព​របស់​អ្នក រាល់​ដំណាក់កាល​នី​មួយៗ នៅក្នុង​ជីវិត​អ្នក​។

វា​គឺជា អាហារ​ដ៏​ចាំ បាច់​បំផុត ដែល​មិន​អាច​ចៀសវាង​បាន សម្រាប់​ទារក និង កុមារ​តូចៗ ។ មនុស្ស​ភាគច្រើន គឺ​បាន​ដឹង​ពី អត្ថប្រយោជន៍​ជា​ទូទៅ​របស់​វា​ហើយ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​នៅ​មាន​គុណសម្បត្តិ​ជាច្រើន ផ្សេងៗ​ទៀត ដែល​អ្នក​គួរ​ធ្វើការ​សិក្សា​បន្ថែម ។

ខាងក្រោម​នេះ គឺជា​គុណសម្បត្តិ​មួយចំនួន ដែល​អ្នកនឹង អាច​ទទួលបាន​ពី​ការផឹក​ទឹកដោះគោ​ជាប្រចាំ ៖

១. ទឹកដោះគោ​គឺ​ផ្ទុក​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​

ទឹកដោះគោ មាន​រួមបញ្ចូល​គ្នា​រវាង សារធាតុ​ជាច្រើន​មានដូចជាៈ ប្រូតេអ៊ីន​, ឡាក់​តូ​ស​,​កាល់ស្យូម , វីតាមីន D, វីតាមីន A, វីតាមីន B12  និង សារជាតិ riboflavin ។ ដោយសារតែ ជាតិ​ប្រូតេអ៊ីន ដែល​មាន​នៅក្នុង ទឹកដោះគោ  ទើប​បានជា​ធ្វើ​អោយ​វា​ក្លាយជា អាហារ​មួយ​ដ៏​ពេញលេញ​បាន ដោយ​មិន ចាំបាច់ ត្រូវការ​ការរួម​បញ្ចូល​នូវ​អាហារ​ផ្សេងទៀត ធ្វើ​ជា​ប្រភពដើម​។ សម្រាប់​អ្នក​ដែល​តម​សាច់ វា​គឺជា ប្រភព​ដ៏​ល្អ​បំផុត នៃ​សារជាតិ​ប្រូតេអ៊ីន​ចំពោះ​ពួកគេ ។ វីតាមីន A ជម្រុញ​ដល់​ប្រព័ន្ធ​ភាព​សាំ​,​ការពារ ដល់ ការចុះ​ខ្សោយ​នៃ​ការមើលឃើញ និង ភាព​ពិការ​ភ្នែក​។ ជាតិ​កាល់ស្យូម ដែល​មាន​វត្តមាន​នៅក្នុង ទឹកដោះគោ គឺ​អាច​ពង្រឹង​ទៅដល់ សុខភាព​ឆ្អឹង និង ការពារ​បាន​នូវ ការបាត់បង់​ឆ្អឹង ក្នុងអំឡុងពេល មជ្ឈឹម​វ័យ ។​

២.  ទឹកដោះគោ​លើកស្ទួយ​ដល់​ថាមពល និង មុខងារ​របស់​រាងកាយ​

សារធាតុ​ផ្សំ​ដែលមាន នៅក្នុង​ទឹកដោះគោ ជួយ​នៅក្នុង ការផលិត​ថាមពល​, ធ្វើអោយ​ប្រព័ន្ធ​ប្រសាទ មាន​ដំណើរការ​បាន​ត្រឹមត្រូវ​ល្អ​, ការពារ​បេះដូង ដោយ​ការរក្សា​នូវ សម្ពាធ​ឈាម​អោយ​ស្ថិត​នៅក្នុង កម្រិត​ល្អ ។​

៣. ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ជា​ពិសេស សម្រាប់​ស្ត្រី​

ស្ត្រី​ត្រូវ​ធ្វើ​ការផឹក​ទឹកដោះគោ អោយបាន​ច្រើន​ជាពិសេស ដើម្បី​រក្សាបាន នូវ កំហាប់​ឆ្អឹង និង សុខភាព ទូទៅ​ក្នុង​រយៈពេល​យូរ ។ ស្ត្រី​ដែល​មិនសូវ​បាន​ទទួលទាន​ទឹកដោះគោ គឺ​ងាយ​នឹង​ទទួលរង​នូវ បញ្ហា​ទាក់ ទង​នឹង​ឆ្អឹង​មានដូចជា ជំងឺ​ពុក​ឆ្អឹង នៅក្នុង​ដំណាក់កាល​ក្រោយ​នៃ​ជីវិត​របស់​ពួកគេ​។ ដោយសារ​តែ​ស្ត្រី គឺ​ហាក់​នឹង ងាយ​រង​ឱកាស នូវ​ការ​ប្រឈម​ទៅ​នឹង ជំងឺមហារីក​ច្រើនជាង បើ​ធ្វើ​ការប្រៀបធៀប​នឹង​បុរស  ដូច្នេះ​ការ​ទទួលទាន​ទឹកដោះគោ អោយបាន​ជា​ប្រចាំ ត្រូវបាន​គេ​ណែនាំ​ជាពិសេស ចំពោះ​ស្ត្រី ដើម្បី​កាត់ បន្ថយ​បាន​នូវ​ឱកាស នៃ​ការកើតមាន​ជំងឺមហារីក​សុដន់ និង ជំងឺមហារីក​ពោះវៀន ។​

៤. ទឹកដោះគោ​គឺ​ល្អ​ប្រសើរ​សម្រាប់ ស្ត្រី​មាន​ផ្ទៃពោះ និង ស្ត្រី​ដែល​បំបៅកូន​ដោយ​ទឹក​ដោះ​

ក្នុងអំឡុងពេល និង ក្រោយ​ពេល​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​ការផឹក​ទឹកដោះគោ ក្នុង​បរិមាណ​កំណត់ មួយ ដើម្បី​ទទួលបាន​នូវ​សារជាតិ​កាល់ស្យូម គ្រប់គ្រាន់ ចំពោះ​ទាំង​ម្តាយ និង ទារក​។ ម្តាយ​ដែល​បំបៅ ដោះ​កូន ត្រូវការ ទទួល​នូវ​ជាតិ​ទឹកដោះគោ ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ដើម្បី អាច​បង្កើន​បរិមាណ​នៃ​ការ បញ្ចេញ​ទឹកដោះ​អោយបាន​គ្រប់គ្រាន់ សម្រាប់​ទារក ។​

ទឹកដោះគោ អាច​ត្រូវបាន​គេ​យក​មក​ទទួល​ទាន ក្នុង​ទម្រង់​ជា​ធម្មជាតិ​របស់​វា ឬ ក្នុង​លក្ខណៈ​នៃ​ការ កែឆ្នៃ​ផ្សេងៗ​ទៀត​មាន​ដូចជា ទឹកដោះគោ​យ៉ា​អួ ឬ ហ្វ្រូ​ម៉ាស់​ជាដើម ។ វា​សម្បូរ​ទៅ​ដោយ​សារជាតិ ចិញ្ចឹម​បំប៉ន និង មាន​តុល្យភាព​ជាពិសេស ជាមួយនឹង កាបូ​អ៊ី​ដ្រាត និង ប្រូតេអ៊ីន ។ ទឹកដោះ​មិន​ត្រឹមតែ អាចជួយ រក្សា​អោយ​អ្នក​មាន​សុខភាព​ល្អ​នោះទេ ប៉ុន្តែ​វា​ពិតជា​ល្អ​បំផុត សម្រាប់​សុខភាព​ស្បែក និង សក់ របស់​អ្នក​ផងដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង