ជំងឺរលាកសួតគឺជាការបង្ករោគនៅសួតមួយប្រភេទដែលភាគច្រើនមានការឆ្លងតាមរយៈការក្អក កណ្តាស ឬប៉ះពាល់។ អ្នកជំងឺភាគច្រើនជាវិញក្នុងរយៈពេលមួយទៅបីសប្តាហ៍ ប៉ុន្តែជំងឺនេះប្រហែលជាអាចបណ្តាលឲ្យស្លាប់បាន ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យ៉ាងណាមិញដើម្បីកំណត់រោគវិនិច្ឆ័យជំងឺរលាកសួតបាន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងស្តាប់សួតអ្នកតាមរយៈការប្រើស្តេសូស្កុប។ បើសិនជាអ្នកមានជំងឺរលាកសួតមែន សួតអាចនឹងបង្កើតជាសម្លេងដូចពពុះផ្ទុះបែក ឬពោតលីញពេលដកដង្ហើមចូល
  • ថតកាំរស្មីអ៊ិច
  • ធ្វើតេស្តឈាម
  • ការមើលឧស្ម័នក្នុងសរសៃឈាមអាក់ទែ៖ តេស្តមួយនេះនឹងកំណត់ដឹងថាតើមានអុកស៊ីសែនគ្រប់គ្រាន់ក្នុងឈាមដែលចេញពីសួតឬអត់
  • ថត CT Scan នៅទ្រូង
  • ការធ្វើតេស្តកំហាក៖ តេស្តនេះនឹងជួយកំណត់សម្គាល់លើមេរោគដែលកំពុងតែបង្ករោគសញ្ញា
  • ការថតឆ្លុះក្នុងទងសួត៖ តេស្តមួយនេះនឹងអាចឲ្យគ្រូពេទ្យមើលឃើញក្នុងផ្លូវដង្ហើមរបស់សួតដោយផ្ទាល់តែម្តង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង