មនុស្សគ្រប់គ្នាដឹងហើយថា ការជក់បារីគឺជារឿងគ្រោះថ្នាក់ ធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង មហារីក សួត និងដាច់សរសៃឈាមខួរក្បាលជាដើម។ ការជក់បារីប្រហែលជាធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗទៀតចំពោះមនុស្សស្រីដូចជា៖

  • បន្ថយកំហាប់ឆ្អឹងសម្រាប់ស្រ្តីក្រោយរ៉ាំងរដូវរួច
  • មានជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis 
  • ជំងឺភ្នែកឡើងបាយ
  • ជំងឺអញ្ចាញធ្មេញ
  • ដំបៅក្រពះ
  • មានផលវិបាកច្រើនក្រោយវះកាត់រួច
  • មានជំងឺបាក់ទឹកចិត្ត
  • មានបញ្ហាច្រើនទាក់ទងនឹងការមករដូវដូចជា រដូវមកមិនទៀង និងឈឺចាប់ខ្លាំងពេលមករដូវ
  • ឆាប់រ៉ាំងរដូវ
  • ពិបាកមានផ្ទៃពោះ
  • មានបញ្ហាច្រើនទាក់ទងនឹងការដកដង្ហើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង