ឥឡូវនេះមានប្រជាជនអាមេរិកជាង ៤,៥លាននាក់ហើយដែលមានជំងឺភ្លេចភ្លេច ហើយភាគច្រើននៃអ្នកទាំងនេះមានបញ្ហាវង្វេងវង្វាន់ ដែលជាហេតុបណ្តាលអោយថយចុះនូវបញ្ញាស្មារតី។

បើយោងទៅតាមសមាគមន៍ជំងឺភ្លេចភ្លាំងបានអោយដឹងថា ចំនួននេះឃើញថាច្រើនជាងកាលពីឆ្នាំ ១៩៨០ដល់តែពីរដងឯណោះ។ ដូច្នេះបើយើងស្ទង់ស្ថិតិនេះ ដល់ឆ្នាំ ២០៥០ នោះចំនួននេះអាចកើនឡើងរហូតដល់ ១៦លាននាក់។
គ្រូពេទ្យជាច្រើនមិនប្រាកដថាជំងឺភ្លេចភ្លាំងនេះបណ្តាលមកពីអ្វីនោះទេ។ អ្វីដែលពួកគេស្គាល់គឺថា អ្នកដែលមានស្ថានភាពជំងឺបែបនេះ មានន័យថាផ្នែកជាច្រើននៃខួរក្បាលរបស់ពួកគេស្វិត និងទ្រុឌទ្រោម, ប្រូតេអ៊ីនជាច្រើនកកក្នុងកោសិកាខួរក្បាល និងចន្លោះកោសិកាខួរក្បាល។
ដោយសារតែវានៅគ្មានវិធីព្យាបាលជំងឺភ្លេចភ្លាំងអោយជានៅឡើយ អ្នកស្រាវជ្រាវជាច្រើនបានផ្តោតសំខាន់ទៅលើរបបអាហាររបស់ពួកគេ។ វេជ្ជបណ្ឌិត ជេម ជី ផេនឡេន (James G. Penland, PhD) អ្នកឯកទេសខាងស្រាវជ្រាវជំងឺសរសៃប្រសាទនៅឯ USDA Human Nutrition Research Center ក្នុងតំបន់ Grand Fork ទីក្រុង North Dakota និយាយថា “ខ្ញុំយល់ថា វាគឺជារឿងមួយមានប្រយោជន៍ណាស់ក្នុងការពិចារណាទៅលើរបបអាហារដែលជាកត្តាមួយដ៏មានសក្តានុភាពមួយរបស់ជំងឺភ្លេចភ្លាំង”។
តួនាទីមួយសម្រាប់អង់ទីអុកស៊ីដង់
ការស្រាវជ្រាវមិនបានបញ្ជាក់អំពីអំណះអំណាងដែលថា រ៉ាឌីកាល់សេរីដែលជាម៉ូលេគុលអុកស៊ីសែនដ៏មានគ្រោះ ព្រមទាំងទៅបំផ្លាញជាលិកាក្នុងខ្លួនរួមទាំងក្នុងខួរក្បាលផងដែរនោះ ប្រហែលជាដើរតួជាក្នុងជំងឺភ្លេចភ្លាំង។
ទោះបីជារាងកាយផលិតបានជាសារធាតុការពារខ្លួនដែលមានឈ្មោះថា អង់ទីអុកស៊ីដងសម្រាប់គ្រប់គ្រងរ៉ាឌីកាល់សេរីក៏ដោយ ក៏ចំនួនរបស់តែងតែមិនគ្រប់គ្រាន់សម្រាប់បញ្ឈប់វាដែរ។ ប៉ុន្តែអ្នកអាចទទួលបានអង់ទីអុកស៊ីដង់កាន់តែច្រើននៅក្នុងរាងកាយតាមរយៈការញ៉ាំអាហារដូចជា ផ្លែឈើ និងបន្លែដែលផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់។
អ្នកស្រាវជ្រាវជាច្រើនមកពីសាកលវិទ្យាល័យ Vanderbilt ក្នុងទីក្រុង Nashville និង សាកលវិទ្យាល័យ South Florida ក្នុងទីក្រុង Tampa បានធ្វើការសិក្សាមួយដែលមានមនុស្សប្រុសស្រីចូលរួមជាង ១៨០០នាក់ ព្រមទាំងរកឃើញថា អ្នកដែលបានផឹកទឹកផ្លែឈើ និងបន្លែយ៉ាងតិចបំផុត បីដងក្នុងមួយសប្តាហ៍ ឃើញថាអាចបន្ថយការកើតជំងឺភ្លេចភ្លាំងរហូតដល់ ៧៦ភាគរយ ហើយចំនួននេះគឺច្រើនជាងអ្នកដែលផឹកទឹកផ្លែឈើ និងបន្លែតិចជាងមួយដងក្នុងមួយសប្តាហ៍។ អ្នកស្រាវជ្រាវបានសន្និដ្ឋានបញ្ចប់ថា “ទឹកផ្លែឈើ និងបន្លែប្រើដើរតួនាទីយ៉ាងសំខាន់មួយក្នុងការពន្យាពេលកើតជំងឺភ្លេចភ្លាំង”។
វីតាមីន B សម្រាប់ខួរក្បាល
អ្នកស្រាវជ្រាវជាច្រើនក៏កំពុងតែរកឃើញថា វីតាមីន B ជាមធ្យោបាយសម្រាប់ព្យាបាលជំងឺភ្លេចភ្លាំងដែរ។ រាងកាយប្រើប្រាស់វីតាមីន B ដើម្បីរក្សាការការពារសរសៃប្រសាទ និងផលិតធាតុគីមីដើម្បីអោយសរសៃប្រសាទទាក់ទងគ្នាបានធម្មតា។ វេជ្ជបណ្ឌិត ផេនឡេន និយាយថា នៅពេលកម្រិតវីតាមីន B ថយចុះ វាប្រហែលជាមានបញ្ហាដល់បញ្ញាស្មារតី។ លើសពីនេះទៅទៀត ការកើនឡើងនេះកម្រិត អាមីណូអាស៊ីត Homocysteine ប្រហែលជាប្រឈមកាន់តែខ្លាំងនឹងជំងឺភ្លេចភ្លាំង។ វីតាមីន B ជួយបន្ថយកម្រិតរបស់ Homocysteine តាមរយៈទៅបំបែកវត្តមានរបស់វា។
ការសិក្សាដោយប្រជាជនអូស្ត្រាលីមួយដែលបានធ្វើលើបុរសចំនាស់ចំនួន ២៩៩នាក់ ដោយម្នាក់ៗតម្រូវអោយញ៉ាំថ្នាំ Eithera Placebo ឬថ្នាំបំប៉ន Folate (វីតាមីន B9), B6, និង B12 រយៈពេល ២ឆ្នាំ។ បុរសដែលប្រើវីតាមីន B មិនសូវជាកើនចំនួន សារធាតុដែលធ្វើអោយកកក្នុងខួរក្បាលអ្នកជំងឺភ្លេចភ្លាំងឡើយ។ ដូច្នេះ បើយោងទៅតាមអ្នកស្រាវជ្រាវជាច្រើនបានអោយដឹងថា ដូច្នេះវីតាមីន B ប្រហែលជាដើរតួនាទីក្នុងការបង្ការជំងឺភ្លេចភ្លាំង។
ធនធានដ៏ល្អរបស់វីតាមីន Thiamin ដែលជាវីតាមីន B គឺនៅក្នុងសាច់ជ្រូក, គ្រាប់ផ្កាឈូករ័ត្ន និងផលិតផលធ្វើពីគ្រាប់ធុញ្ញជាតិ។ សម្រាប់វីតាមីន B12 មាននៅក្នុងសាច់ដូចជា ថ្លើមមាន់, ត្រីសាឌីន និង អាហារសមុទ្រ។ ចំពោះវីតាមីន Folate ច្រើនតែមាននៅក្នុងម្ស៉ៅធម្មជាតិ។ វីតាមីន B6 មាននៅក្នុងដំឡូង, សាច់មាន់ និងចេក។
អ្វីដែលត្រូវមើល
ក្នុងចំណោមអ្នកស្រាវជ្រាវជំងឺភ្លេចភ្លាំងមួយចំនួន អ្វីដែលគេចាប់អារម្មណ៍នោះគឺសារធាតុពីធម្មជាតិម្យ៉ាងដែលមានឈ្មោះថា Acetyl-L-carnitine ជាប្រភេទអាស៊ីតអាមីណេមានក្នុងអាហារធ្វើទឹកដោះគោ, សណ្តែក, សុត និងសាច់ក្រហម។ ការស្រាវជ្រាវបានអោយដឹងថា សារធាតុ Carnitine ជួយដឹកនាំជាតិខ្លាញ់ចូលទៅក្នុងកោសិការខួរក្បាល ហើយក៏ប្រហែលជាជួយបន្ថយដំណើររបស់ជំងឺនេះដែរ។
អ្នកស្រាវជ្រាវជនជាតិអង់គ្លេសបានប្រមូលរាល់លទ្ធផលទាំងឡាយណាដែលបានសិក្សាទៅលើសារធាតុ Acetyl-L-carnitine ដែលជាសារធាតុមានឥទ្ធិពលលើការខូចខាតខាងស្មារតីតិចតួច និងជំងឺភ្លេចភ្លាំងដំណាក់កាលដំបូង។ ពួកគេបានរកឃើញថា សារធាតុមួយនេះមានឥទ្ធិពលវិជ្ជមានក្រោយពីប្រើបានរយៈពេល ៣ខែ ហើយផលល្អរបស់វានឹងកាន់តែប្រសើរទៅៗនៅពេលប្រើកាន់តែយូរ។
សារធាតុលោហៈធ្ងន់ៗ
បើយោងទៅតាមសមាគមន៍ជំងឺភ្លេចភ្លាំងបានអោយដឹងថា អ្នកស្រាវជ្រាវក្នុងឆ្នាំ ១៩៦០ បានសង្ស័យថា ធាតុរ៉ែអាលុយមីញ៉ូមប្រហែលជាដើរតួជាជំងឺមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់ពីពេលនោះមក ការស្រាវជ្រាវមិនបានបញ្ជាក់អោយច្បាស់ល្អអំពីព័ត៌មានថាធាតុរ៉ែលោហៈមានពាក់ព័ន្ធនឹងជំងឺនេះឬក៏អត់ឡើយ។ សមាគមន៍បាននិយាយថា សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រភាគច្រើនបានសន្និដ្ឋានអោយដឹងថា បើសិនជាធាតុអាលុយមីញ៉ូមដើរតួជាអ្នកបង្កជំងឺភ្លេចភ្លាំង វាប្រហែលជាមួយភាគតូចប៉ុណ្ណោះ។
យោងទៅទាមវិទ្យាស្ថានជាតិសុខាភិបាល បានអោយដឹងថា វាមានភាពពិបាកណាស់ក្នុងការចៀសវាងសារធាតុរ៉ែអាលុយមីញ៉ូមណាស់ចាប់តាំពីវាបានក្លាយទៅជាសារធាតុដែលតែងតែមានច្រើនបំផុតក្នុងបរិដ្ឋានមក។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកពិតជាចង់បន្ថយការប៉ះពាល់វាមែន ជំនួយខាងក្រោមនេះប្រហែលជាអាចជួយដល់អ្នកបាន៖
•ចៀសវាងរក្សាទុក ឬចំអិនអាហារក្នុងបន្ទះអ្វីមួយដែលមានជាតិអាលុយមីញ៉ូម។
•ចៀសវាងហ្វ្រូមាតកែច្នៃព្រោះវាជាប្រភពផ្ទុកជាតិអាលុយមីញ៉ូម។
•ចៀសវាងចំអិនអាហារដែលមានជាតិអាស៊ីតខ្លាំងដូចជាផលិតផលធ្វើពីប៉េងប៉ោះនៅក្នុងខ្ទះមានជាតិអាលុយមីញ៉ូម៕