សម្រាប់ស្ត្រីភាគច្រើន ការមករដូវមិនទៀងទាត់ចំនួនពីរដង ឬកើតជម្ងឺផ្សិតម្តងម្កាលគឺវាគ្រាន់តែជាផ្នែកមួយនៃជីវិតប៉ុណ្ណោះ។ ប៉ុន្តែរោគសញ្ញាជំងឺរោគស្ត្រីមួយចំនួនគឺកំពុងតែស្ថិតជាចម្ងល់ដូចជា ការហូរឈាមតាមទ្វារមាសដែលវាច្រើនតែកើតឡើងក្រោយពីរួមភេទហើយ ឬដុំអ្វីមួយដុះមិនធម្មតា ហើយឈឺ។

តើពេលណាដែលអ្នកត្រូវទៅអោយគ្រូពេទ្យពិនិត្យ ?
បើយោងទៅលើ វេជ្ជបណ្ឌិត ហូលីពូរីគ (Holly Puritz) ឯកទេសខាងជម្ងឺរោគស្ត្រីនៅឯ The Group for Women ក្នុងទីក្រុងណរហ្វក (Norfolk), Va បានអោយដឹងថា គ្រប់ពេលនៃការឈឺក្នុងអាងត្រគាក ស្នាមអុចៗ រមាស់ និងរោគផ្សេងៗទៀតមិនអាចទៅជាភាពធ្ងន់ធ្ងរបានទេ។ ទោះបីជាដំណើរការធម្មតាមួយដូចជាការផ្ទុះបែកអូវុល (Ovulation) ក៏អាចធ្វើអោយមានការឈឺចាប់បានដែរ។ លោក ពូរីគ និយាយថា “មានបញ្ហាខ្លះដែលអ្នកអាចកើតមានក្នុងពេលពាក់កណ្តាលនៃវដ្តរដូវ នោះគឺ Mittelschmerz។ វាគឺជាភាសាអាឡឺម៉ងមានន័យថាការឈឺចាប់ក្នុងពេលពាក់កណ្តាលនៃវដ្តរដូវ”។
នៅពេលការផ្ទះបែកនៃអូវុលកើតមានឡើង ស្ត្រីមួយចំនួនមានអារម្មណ៍ដូចជាឈឺមុតៗ ឬឈឺបែបរមួលទៅលើមួយចំហៀងនៃពោះផ្នែកខាងក្រោម ។ ការឈឺចាប់ប្រហែលជាមានការផ្លាស់ប្តូរពីមួយខែ ទៅមួយខែ។អ្នកស្រីពូរីគនិយាយថា “ចំពោះការឈឺក្នុងអាងត្រគៀក ប្រសិនបើអ្នកអាចពន្យល់អោយច្បាស់លាស់នៃពេលវេលាក្នុងឈឺចាប់បាន នោះវាពិតជាអាចធានាអោយអ្នកបានដែរ។ ប្រសិនបើវាតែងតែកើតមានក្នុងពេលពាក់កណ្តាលនៃវដ្តរដូវ យ៉ាងហោចណាស់ ២ ទៅ៣ថ្ងៃ ហើយវាបាត់ទៅវិញ ជាទូទៅវាមិនអាចជាភាពមិនធម្មតាបាននោះទេ”។
ដូចគ្នានេះដែរ ការហូរទឹករំអិលមិនធម្មតាពីទ្វារមាសប្រហែលជាសញ្ញាមួយនៃជំងឺឆ្លងតាមការរួមភេទ ប៉ុន្តែមានពេលខ្លះក៏បណ្តាលមកពីការឆ្លងជំងឺដែលអាចងាយស្រួលក្នុងការព្យាបាលដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញាមួយចំនួនអាចចង្អុលបង្ហាញពីបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរដែរ ។ ចូរកុំមានការភ័យខ្លាចអោយសោះ ប៉ុន្តែវាអាចនឹងដឹងបានយ៉ាងច្បាស់នៅពេលដែលទទួលបានជំនួយ ។
បញ្ហានៃការឈឺអាងត្រគាក
អ្នកស្រីពូរីគនិយាយថា ការឈឺចាប់នៅពាក់កណ្តាលវដ្តរដូវអាចនឹងបាត់ទៅវិញក្រោយពីមានការផ្ទុះបែកនៃអូវុលហើយ ប៉ុន្តែបើការឈឺអាងត្រគាករបស់អ្នកចេះតែវិវត្តន៍រហូត ឬមិនធូរស្បើយក្រោយពីព្យាបាលនៅតាមផ្ទះ ចូរទូរស័ព្ទទៅគ្រូពេទ្យភ្លាម ។
ករណីខ្លះ ការឈឺក្នុងអាងត្រគាក ឬពោះខ្លាំង ហើយកើតយ៉ាងលឿននោះ វាគឺជាសញ្ញាមួយដែលត្រូវទូរស័ព្ទទៅគ្រូពេទ្យដែរ ។ ការដាច់រហែក ឬហូរឈាមដោយសារគីសក្នុងអូវែ (Ovarian Cyst) ក៏អាចជាបញ្ហាធ្វើអោយឈឺចាប់ប្រភេទនេះដែរ ។
វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី អ្នកស្ត្រី ជេស៊ីកា ហ្សេហ្វឺត (Jessica Shepherd) នៃសាកលវិទ្យាល័យឡូអ៊ីសវីល (Louisville) ដែលជានាយកដ្ឋាននៃជម្ងឺរោគស្ត្រី និងសុខភាពស្ត្រីនិយាយថា “ជាធម្មតា យើងនឹងព្យាបាលអ្នកជំងឺទាំងនោះជាមួយថ្នាំបំបាត់ការឈឺចាប់មួយចំនួន ហើយជាធម្មតាវាក៏ធូរស្រាលទៅវិញដោយឯងៗដែរ”។ ប្រសិនបើការឈឺក្នុងអាងត្រគាកដ៏ខ្លាំងក្លាមួយចាប់ផ្តើមកើតមានភ្លាមៗ អាចបណ្តាលមកពីការរមួលនៃអូវែ ដែលជាហេតុធ្វើអោយរាំងស្ទះដល់ការផ្គត់ផ្គងឈាមរបស់វា ។ ស្ត្រីមួយចំនួនក៏មានអារម្មណ៍ថាចង់ចង្អោ ឬក្អួត ។
លើសពីនេះទៅទៀត ការឈឺពោះ និងការហូរឈាមតាមទ្វារមាសប្រហែលជាសញ្ញាមួយនៃជំងឺកូនក្រៅស្បូន (ការកាច់សម្បុករបស់ពងកូននៅខាងក្រៅស្បូន) ។ ស្ថិតក្នុងស្ថានភាពបែបនេះ ចូរស្វែងរកសេវាសង្គ្រោះបន្ទាន់ភ្លាមប្រសិនបើអ្នកមិនអាចទំនាក់ទំនងគ្រូពេទ្យរបស់អ្នកបាន ។
អ្នកស្រីពូរីគនិយាយថា សំណាងល្អដែរ ភាគច្រើននៃការមិនស្រួលក្នុងអាងត្រគាកគឺមិនមានទាក់ទងនឹងជំងឺមហារីកអូវែទេ ប៉ុន្តែស្ត្រីគួរតែដឹងអំពីដំណើរឥតឈប់ឈររបស់ជំងឺនេះ (រោគសញ្ញាជាចង្កោម) ។ ប្រសិនបើអ្នកហើមពោះ តឹងក្នុងអាងត្រគៀក និងឧស្សាហ៍នោមរយៈពេលពីសប្តាហ៍រាល់ថ្ងៃ នោះមានន័យថាវាជាសញ្ញាដ៏សំខាន់មួយដែលអ្នកគួរតែទៅពិនិត្យរោគសញ្ញានៃជំងឺមហារីកអូវែ”៕