ចែករំលែក
  • 1.9K
  •  
  •  

ជាធម្មតា ស្នាមសង្វារ​ ច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជា ការកើន ឬស្រកទម្ងន់ភ្លាមៗ, បញ្ហាអតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) បើទោះបីជាស្នាមសង្វារអាចបាត់ទៅវិញដោយឯកឯងក៏ដោយ ក៏ប៉ុន្តែវាត្រូវការរយៈពេលយូរ។ ហើយផលិតផលបំបាត់សង្វារផ្សេងៗក៏មិនខ្វះដែរ គ្រាន់តែភាគច្រើនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ដូច្នេះថាតើធ្វើយ៉ាងណាទើបអាចបំបាត់ស្នាមសង្វារបានឆាប់រហ័ស, ចំណាយអស់តិច ហើយមិនផ្ដល់ឥទ្ធិពលអវិជ្ជមានអ្វីដល់ស្បែកនោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយបំបាត់ស្នាមសង្វារយ៉ាងឆាប់រហ័ស ៖

១. ទទួលទានទឹកឲ្យបានច្រើន

ទឹកជួយរក្សាសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមសង្វារ, ស្នាមសំលាក និងស្នាមជ្រីវជ្រួញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានទឹកឲ្យបានពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃជាប្រចាំ។

២. លាបទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសលាបទឹកក្រូចឆ្មារលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ដោយស្នាមសង្វារ ហើយទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៣. ប្រើប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារ និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ រូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។

៤. លាបប្រេងដូង

លាបម៉ាស្សាប្រេងដូងលើតំបន់ស្បែកដែលមានស្នាមសង្វារសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចំហរចោល រហូតដល់ស្បែកស្រូបយកប្រេងអស់។ អនុវត្តជាប្រចាំរាល់ថ្ងៃរហូតទទួលបានលទ្ធផល។

៥. ខាត់ជាមួយស្ករស

អ្វីដែលអ្នកត្រូវធ្វើ គឺលាយស្ករសចំនួន កន្លះពែង ជាមួយទឹកធម្មតាសមល្មមរហូតបង្កើតបានជាល្បាយខាប់ៗមួយ។ បន្ទាប់មកចាប់ផ្ដើមលាបល្បាយឲ្យពេញតំបន់ស្បែកមានស្នាមសង្វារដោយចលនាម៉ាស្សាយឺតៗ។ ទុកចោលដោយចំហរសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៦. សាកល្បងប្រើផ្នែកពណ៌សនៃស៊ុត

ស្រងយកតែផ្នែកពណ៌សនៃស៊ុត រួចលាបវាលើស្នាមសង្វារ។ ទុកចោលដោយចំហរ រហូតដល់ស្ងួតសិន
សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ បន្ទាប់មកលាបក្រែមផ្ដល់សំណើមដល់ស្បែកជាការស្រេច។ អនុវត្តឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ រហូតទទួលបានលទ្ធផលគាប់ចិត្ត៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here