​ការ​ទៅ​បង្គន់​គឺជា​តម្រូវការ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់រូប​។ ការបង្កើត​ទម្លាប់​នៃ​ការ​បន្ទោ​របង់​ពេលព្រឹក​ជា​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ គឺជា​អាថ៌កំបាំង​ក្នុង​ការជួយ​ឱ្យ​យើង​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ដែលមាន​សុខភាព​ល្អ និង​ខួរក្បាល​ស្រស់ស្រាយ​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​។​

​តើ​ម៉ោង​ណា​ដែល​ល្អ​បំផុត​ដើម្បី​ទៅ​បង្គន់​?

​យោងតាម​គេហទំព័រ Metro.co.uk និង​អ្នកស្រាវជ្រាវ ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​យើង​ក្នុងការ​រុញ​កាកសំណល់​ចេញពី​រាងកាយ មិនមែនជា​រឿង​ចុងក្រោយ​ដែល​យើង​ធ្វើ​នៅ​ពេលយប់​មុនពេល​ចូល​គេង​នោះទេ គឺ​ម៉ោង 5-7 ព្រឹក​។ នេះ​គឺជា​ពេលវេលា​នៃ​ការ​បន្សាប​ជាតិពុល​ក្នុង​ពោះវៀន ដូច្នេះ​យើង​ត្រូវ​ទៅ​បង្គន់​ក្នុងអំឡុង​ពេលនេះ​។​

​ចាប់ពី​ម៉ោង 21 ដល់ 23 យប់ គឺជា​ពេលវេលា​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ (lymphocytes) កំចាត់​ជាតិពុល ចាំបាច់​ត្រូវ​ដេក និង​ស្តាប់​តន្ត្រី​បន្ធូរ​អារម្មណ៍​។ ហើយ​ម៉ោង 23 ដល់​ម៉ោង 1 ទៀបភ្លឺ ជា​ម៉ោង​បន្សាប​ជាតិពុល​ក្នុង​ថ្លើម ត្រូវ​គេង​ឱ្យ​បានល្អ កុំទៅ​បង្គន់​។​

​ពោះវៀនធំ​ដែល​ដេក​មិន​លក់​ពេញ​មួយ​យប់​ក៏​ភ្ញាក់ឡើង​នៅពេលនេះ ហើយ​មាន​តម្រូវការ​ក្នុងការ​រុញ​កាកសំណល់​ចេញពី​រាងកាយ​។ ដូច្នេះ ប្រសិនបើ​អ្នកអនុវត្ត​ទម្លាប់​ចូល​បន្ទប់ទឹក​ភ្លាមៗ​បន្ទាប់ពី​ភ្ញាក់​ពី​គេង វា​មិន​ត្រឹមតែ​អាចជួយ​យើង​បណ្តេញ​ជាតិពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ឱ្យ​អ្នក​ចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​កាន់តែ​ស្រស់ស្រាយ​ផងដែរ​។ ប្រសិនបើ​អ្នក​ខកខាន “​ពេលវេលា​មាស​” នេះ​រាងកាយ​នឹងមិន​ស្រួល​ពោះ​នឹងមាន​អារម្មណ៍​តឹង​ហើយ​បណ្តាលឱ្យ​ទល់លាមក​។​

​លោក Tom Wu បណ្ឌិត​ផ្នែក​ឱសថ​ធម្មជាតិ និង​អាហារូបត្ថម្ភ​នៅ​សហរដ្ឋអាមេរិក​ក៏បាន​និយាយ​ផងដែរ​ថា «​ជា​រៀងរាល់ថ្ងៃ យើង​គួរតែ​រក្សា​ទម្លាប់​បន្ទោរ​បង់​ឱ្យបាន 3 ដង​។ ប្រសិនបើ​អ្នក​ចូល​បង្គន់​ច្រើនជាង​៣​ដង​ក្នុង​មួយថ្ងៃ អ្នកនឹង​ប្រឈមមុខ​នឹង​ជំងឺរាគ​»​។​
​មូលហេតុ​គឺ​ដោយសារ​យើង​ញ៉ាំ​អាហារ​៣​ពេល​ក្នុង​មួយថ្ងៃ ដូច្នេះហើយ​យើង​ត្រូវ​រក្សា​ការ​កម្ចាត់​កាកសំណល់​ឱ្យបាន​៣​ដង​ក្នុង​មួយថ្ងៃ​។ នោះ​មិន​ត្រឹមតែ​ជួយ​រាងកាយ​លុបបំបាត់​ផលិតផល​កាកសំណល់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​សម្រាល​បន្ទុក​លើ​ថ្លើម និង​សម្អាត​ពោះវៀន​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង