នៅពេល​ដែល​ត្រូវ ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​អ្នក​មិន​ចង់​ជួប​ប្រទះ និង មិន​មាន​ភាព​ងាយ ស្រូល នោះ​មនុស្ស​គឺ​ហាក់​នឹង ជួប​នូវ​បទពិសោធន៍​នៃ ការ​គម្រាមកំហែង​ចំពោះ ទាំង​សុខមាលភាព ផ្លូវចិត្ត និង ផ្លូវកាយ​។ ហើយ​វា​ត្រូវបាន​គេ​ហៅថា ស្ត្រេ​ស​។

នៅ​ក្នុង​ពិភព​ដ៏​ទំនើប​មួយ ជាមួយនឹង​រាល់​ការ ចល័ត​គ្រប់បែបយ៉ាង ដោយ​ដៃ និង បច្ចេកវិទ្យា​បាន​យ៉ាង​ឆាប់រហ័ស នោះ​ការរំពឹងទុក នូវ​សមិទ្ធិផល ការងារ​របស់​បុគ្គល​ម្នាក់ៗ គឺ​ក៏​កាន់តែ​ទាមទារ​ខ្ពស់​ទៅ​តាម​នោះដែរ​។ វា​តែងតែ​មាន នូវ​ការប្រកួតប្រជែង ដែល ប្រធាន​អ្នក​តែង​តម្រូវអោយ​អ្នក​ខិតខំ​ធ្វើ​ការងារ​អោយបាន​ល្អ​ឥតខ្ចោះ​។ ការរំពឹង​ទុក និង តម្រូវការ ទាំងនេះ  បើទោះជា​ពេលខ្លះ អាច​ជួយ​កសាង និង ពង្រឹង​នូវ​សម្តត្ថភាព និង ជំនាញ​របស់​អ្នក​អោយបាន កាន់តែ​ប្រសើរ​ជាង​មុន​ក្តី តែ​ទូទៅ​វា​ជា មូលហេតុ​ចំបង​មួយ ដែល​ធ្វើអោយ​អ្នក​មាន​ស្ត្រេ​ស នៅ​កន្លែង ធ្វើការ បាន​។ ដូច្នេះ តើ​អ្នក​អាចធ្វើ​បាន​បែប​ណា ដើម្បី​ដោះស្រាយ​នឹង បញ្ហា​ស្ត្រេ​សនៅ​នឹង កន្លែង ធ្វើការ​នេះ ?
    

វា​តែងតែ​មាន​នូវ វិធី​ក្នុង​ការគ្រប់គ្រង​នូវ សម្ពាធ​នៅ​នឹង​កន្លែង​ធ្វើ​ការងារ និង បញ្ចៀស​វា​អោយ​ចាក​ឆ្ងាយ​ចេញ​ពី​អ្នក​បាន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ជាដំបូង វា​ជា​ការចាំបាច់ ក្នុង​ការស្វែងរក​នូវ ប្រភព​នៃ ឬ​សគល់​បញ្ហា ដែល​ធ្វើអោយ​អ្នក​មាន​ស្ត្រេ​ស​។ បន្ទាប់មក គឺថា មាន​តែ​ខ្លួន​អ្នកនោះ​ទេ ដែល​អាច ដោះស្រាយ​ជាមួយនឹង​ពួក​វា​បាន​។ អ្នក​អាច​អនុវត្ត​នូវ គន្លឹះ​ខាងក្រោម​នេះ តាម​ដែល​អ្នក អាចធ្វើ​បាន​៖


១. ផ្លាស់ប្តូរ​ការងារ
     ប្រសិនបើ​ការងារ​របស់​អ្នក ផ្តល់​អោយ​អ្នក​នូវ​ពេលវេលា​ដ៏​សែន​អាក្រក់ នោះ​វា​ប្រហែល​ជា​ដល់ពេល ដែល​អ្នក ត្រូវ​ស្វែងរក​ជម្រើស​ថ្មី​ទៀត ដោយសារតែ អ្នក​អាច​ជំនួស​ការងារ​របស់​អ្នក ជាមួយ​នឹង​អ្វី​ទៀត ផ្សេង ប៉ុន្តែ អ្នក​នឹង​មិន​អាច​ជំនួស នូវ​សន្តិភាព​ក្នុង​ចិត្ត​របស់​អ្នក​បាន​នោះ​ទេ​។


២. ចេះ​គ្រប់គ្រង​ពេលវេលា
    ប្រសិនបើ​អ្នក​មិន​មាន​សម្តត្ថភាព​ក្នុង​ការ បញ្ចប់​ភារៈកិច្ច​របស់​អ្នក អោយទាន់ពេល ហើយ​វា​ធ្វើអោយ អ្នក​មាន​សម្ពាធ និង ភាព​ថប់​បារម្ភ នោះ​អ្នក​ត្រូវតែ​អនុវត្ត​នូវ គន្លឹះ​នេះ​។ ដំបូង អ្នក​ត្រូវ​ព្យាយាម អោយអស់​ពី​លទ្ធភាព ដើម្បី​បញ្ចប់​ការងារ​ទាំងអស់​របស់​អ្នក ជាជាង​ការ ទៅ​ជជែក​កំសាន្ត​ជាមួយនឹង បុគ្គលិក​ផ្សេងទៀត ឬ ធ្វើ​ការងារ​អ្វី​ផ្សេងទៀត ដែល​មិន​ចាំបាច់​ដូចជា ទិញ​ទំនិញ​តាម ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ឬ លេង​ហ្វេ​សប៊ុក​ជាដើម ក្នុងអំឡុងពេល​នៃ​ម៉ោង​ធ្វើការ​។ កាល​បើ​អ្នក​សន្សំ​ពេលវេលា​បាន​កាន់តែ ច្រើន នោះ​អ្នក​ហាក់​នឹងមិន មានឱកាស​ប្រឈម​នឹង​ភាព​ថប់​បារម្ភ និង ភាព​ធុញថប់​នឹង​ការងារ​នោះទេ នៅ ពេល ដែល​អ្នក​អាច ប្រគល់​ការងារ​បាន​តាម​ការកំណត់​នោះ ។


៣. ធ្វើការ​ហាត់ប្រាណ
    ទៅ​ក្លឹប​ហាត់ប្រាណ ឬ ហាត់​ក្បាច់​យូ​ហ្គា ឬ ធ្វើការ​ហាត់ប្រាណ​បែប​រាំ​កំសាន្ត ។ ការ​ហាត់ប្រាណ គឺ​អាច​ជួយ​បញ្ចេញ​នូវ សារជាតិ​គីមី​ពី​ធម្មជាតិ ដែល​ត្រូវបាន​គេ​ហៅថា អង់​ដូ​ហ្វី​ន ដែល​វា​ជា​អរ​ម៉ូ​ន​ម្យ៉ាង នឹង​ជួយ​អ្នក ធ្វើអោយ​មាន​អារម្មណ៍ល្អ​បាន​។ ធ្វើ​ការអនុវត្តន៍ លំ​ហាត់ប្រាណ​នៃ​ការដកដង្ហើម អោយបាន ទៀងទាត់ តាម​ដែល​ពួកវា​នឹង​ជួយ ធ្វើអោយ​អ្នក​កាន់តែ​មាន​អារម្មណ៍​ស្ងប់​សុខ និង ស្រស់ថ្លា​។


៤. រៀនធ្វើការ​បន្ធូ​រអារ​ម្មណ៍
    ជារឿយៗ នៅពេល​ដែល​អ្នក​សាកស​ម​នឹង​ធ្វើការ​សម្រាក អ្នក​បែរជា​មិន​បាន​ទទួល​នូវ​ការ​សម្រាក​មួយ ពិតប្រាកដ​ទៅ​វិញ​។ ជា​លទ្ធផល អ្នក​ហាក់​នឹង ចំណាយ​ពេល​ឥតប្រយោជន៍ ក្នុងការ​សម្រាក​បែបនេះ ។ នៅពេល​ដែល​អ្នក មិន​បាន​ទទួល​នូវ​អារម្មណ៍​ធូរស្រាល និង មាន​ថាមពល​ជាថ្មី នោះ​អ្នកនឹង មាន​អារម្មណ៍ ថា​អ្នក​មាន​ស្ត្រេ​សកាន់តែ​ខ្លាំង​ឡើងៗ ពីមួយថ្ងៃ ទៅ មួយថ្ងៃ​។ ដូច្នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ នៅ​ពេល​ត្រលប់​ទៅផ្ទះ​វិញ​នោះ​គឺ អ្នក​ត្រូវ​តែ​សម្រាក​នៅ​ពេល ដែល​ពេលវេលា​គឺ​សាក​សម​សម្រាប់​អ្នក​។ ត្រូវ​គេង​អោយបាន​គ្រប់គ្រាន់ និង ទៀង​ពេល​។ រៀន​បន្ធូរ​អារម្មណ៍​ដោយ​ការ ជជែក​កំសាន្ត​ជាមួយ នឹង​សមាជិក​គ្រូ​សារ ឬ ស្តាប់​តន្ត្រី​លំហែ​អារម្មណ៍​ជាដើម ។


៥. ញញឹម​អោយបាន​ច្រើន
    កាល​បើ​អ្នក​កាន់តែ​ញញឹម នោះ​អ្នកនឹង​កាន់តែ​មាន​អា​ម្មណ៍​ថា ស្រស់ស្រាយ​ជាង​មុន តែ​ចូរ​ប្រាកដថា វា​ចេញពី​ក្នុង​ចិត្ត​របស់​អ្នក​។ ស្នាមញញឹម បំពេញ​អោយ​អ្នក​នូវ ស្ថានភាព​អារម្មណ៍​ជា​វិជ្ជមាន និង អាច កាត់បន្ថយ​ស្ត្រេ​ស នៅពេល​ដែល​អ្នក​ចង់​បំបាត់​វា ។


៦. ស្វែង​យល់​នូវ​អ្វី​ដែល​ថ្មីៗ
    នៅពេល​ដែល​អ្នក​នៅ​ក្មេង តើ​អ្នក​មាន​ធ្លាប់​ចង់​រៀន​លេង​ហ្គី​តា ប៉ុន្តែ​អ្នក​មិន​អាច​សម្រេច​វា​បាន​មែន​ទេ ? គ្មាន​បញ្ហា​នោះ​ទេ អ្នក​អាច​ចាប់ផ្តើម​បំណងប្រាថ្នា​នេះ ជាថ្មី​ម្តងទៀត ដោយ​ការចាប់ផ្តើម ចូលរៀន​ក្នុង ថ្នាក់​តន្ត្រី​នៅ​ក្នុង​ពេល​នេះ ។ ការភ្ជាប់​ខ្លួន ទៅ​នឹង​សកម្មភាព​កំសាន្ត​អ្វីមួយ គឺ​អាច​ជួយ​អ្នក បំបាត់​នូវ ស្ត្រេ​ស​ចេញពី​ក្នុង​ចិត្ត របស់​អ្នក​បាន​។ វា​នឹង​ជួយ​អោយ​អ្នក ដកដង្ហើម​ចេញ​ចូល​ដោយ​ខ្យល់​បរិសុទ្ធ និង ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​នឹង​កន្លែង​ធ្វើការ​បាន​។​
ទន្សនៈ​មួយ​បាន​លើកឡើង​ថា វា​មិនមែន​ស្ត្រេ​ស ដែល​អាច​សម្លាប់​ពួក​យើង​បាន​នោះ​ទេ វា​គឺជា ប្រតិកម្ម នៃ​ការឆ្លើយតប​របស់ ពួកយើង​ចំពោះ​ពួកវា ។ ដូច្នេះ អ្នក​ត្រូវ​រៀន ក្នុង​ការដោះស្រាយ នឹង​បញ្ហា​នេះ ជាមួយនឹង ភាព​ឆ្លាត​វៃ​របស់​អ្នក នោះ​រាល់​អ្វីៗ នឹង​មិន​ចោទ​ជា​បញ្ហា​សម្រាប់​អ្នក​ទៀត​នោះ​ទេ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង