​ចំនួន​របស់​មេ​ជីវិត​ឈ្មោល​នឹង​ត្រូវ​ធ្លាក់ចុះ​យ៉ាង​សម្បើម​នៅពេល​អាយុ​ដល់ ៥០​ឆ្នាំ​។ បួន​នាក់​ក្នុងចំនោម ១០​នាក់​ដែល​មាន​បញ្ហា​គឺ​ទាក់ទង​នឹង​ខាង​ប្រុស ហើយ​មនុស្ស​ប្រុស ៣០% មាន​លទ្ធភាព​នៃ​ការ​មានកូន​ទាប ហើយ ២%​គឺ​អត់​មាន​កូន​តែ​ម្តង​។

ប្រសិនបើ​ចំនួន​មេ​ជីវិត​ឈ្មោល​តិច ពេល​ខ្លះ​វា​អាច​ជា​ផលវិបាក​របស់​ជំងឺ​ស្រ​ឡា​តេន​។ ចំនួន​មេ​ជីវិត​ឈ្មោល​តិច​ក៏​អាច​មក​ពី​របប​អាហារ​មិន​គ្រប់គ្រាន់ កង្វះ​ជីវជាតិ និង​ប៉ះពាល់​នឹង​ជាតិពុល​ក្នុង​បរិដ្ឋាន​ដូចជា ជាតិ​សំណ Mercury និង កាត់​ញ៉ូម​។ ការ​ញៀន​អាហារ​, ការជក់បារី​, ការ​ផឹកស្រា​, ការ​អាឡែ​ហ្ស៊ី​នឹង​អាហារ​, ការបង្ក​រោគ​នៅ​ផ្លូវ​តម្រងនោម​, បូករួម​នឹង​ស្ត្រេ​សទៀត​នោះ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​បាន​ទាំងអស់​។ មេរោគ​មួយ​ចំនួន​ដូចជា Mycoplasma Hominis និង Ureaplasma Toxoplasmosis  អាច​ឆ្លង​តាម​ផ្លូវ​តម្រងនោម​បុរស និង​ស្ត្រី​បាន​។

មេរោគ​ទាំងនេះ​មិន​តែងតែ​បណ្តាល​អោយ​អត់​កូន​រហូត​នោះ​ទេ ប៉ុន្តែ​វា​ហាក់បីដូចជា​ធ្វើអោយមាន​បញ្ហា​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​ទៅ​វិញ​នៅពេល​មាន​វត្តមាន​របស់​វា​ច្រើន​ក្នុង​ខ្លួន​។ ការជក់បារី និង​ផឹកស្រា​ក៏​អាច​បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល​បានដែរ​។ បច្ចុប្បន្ន​នេះ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន បាន​និយាយ​អោយ​ចំហរ​ថា ចំនួន​មេ​ជីវិត​ឈ្មោល​នៅលើ​ប្រជាជន​តំបន់​លោកខាងលិច​កំពុតែ​ធ្លាក់ចុះ​ហើយ​ដោយសារតែ​ការប្រើប្រាស់​លើស​កម្រិត​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត ធ្វើអោយ​បង្កើន​ឥទ្ធិពល​អ័រម៉ូន Oestrogen និង​នាំអោយ​បន្សាប​នូវ​អ័រម៉ូន​ប្រុស Testosterone បាន​។
 
​ភាព​មិន​អាច​មាន​កូន​បាន​របស់​មនុស្ស​ស្រី​ប្រហែល​បណ្តាលមកពី​ការស្ទះ​បំពង់​ដៃ​ស្បូន បង្កឡើង​ដោយ​ការបង្ក​រោគ​ដូចជា ជំងឺ​ផ្សិត ឬ​រលាក​ផ្លោក​នោម ឬ​ជំងឺ Chlamydia និង ជំងឺ​កាមរោគ​ផ្សេងៗ​ទៀត​។ មិន​ថា​ជំងឺ​នេះ​បង្កឡើង​ដោយ​អ្វី​នោះ​ទេ​អ្នក​ត្រូវ​តែ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​។ ពេល​ខ្លះ​មាន​បញ្ហា​ជាមួយ​ទាក់ទង​នឹង​ការផ្ទុះ​បែក​អូ​វ៉ុល ហើយ​ច្រើន​តែ​ជា​អតុល្យភាព​របស់​អ័រម៉ូន​។ បញ្ហា​ផ្សេងៗ​ទៀត​ដូចជា ជំងឺ Endometriosis កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត កង្វះ​របប​អាហារ ជាពិសេស​ស័ង្កសី និង​ម៉ាញ៉េ​ស្យូម ព្រមទាំង​ការបំពុល​បរិដ្ឋាន​ក៏​ធ្វើអោយ​ស្ត្រី​មិន​អាច​មាន​កូន​បាន​ដែរ​។ ជំងឺ​ផ្សិត Candida ក៏​បណ្តាលអោយ​អត់​កូន​ដែរ​។ នៅ​ពេល​ស្ត្រី​ស្ត្រេ​ស​ច្រើនពេក រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន Adrenaline ដែល​អាច​រំខាន​ដល់​ការបង្ក​កំណើត​បាន​។
 
អាហារ​ដែល​ត្រូវ​ចៀសវាង​
•​កាហ្វេ​, សូកូឡា​, និង​ទឹកក្រូច​កូកាកូឡា សុទ្ធតែ​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន ដែល​អាច​អោយ​ងាប់​លិង្គ និង​បន្ថយ​លទ្ធភាព​នៃ​ការ​មាន​កូន​ទៀតផង​។
•​ជាតិ​ស្រា​តែមួយ​មុខ​អាច​បន្ថយ​លទ្ធភាព​នៃ​ការ​មាន​កូន​បាន​ហើយ ព្រោះ​វា​មាន​ឥទ្ធិពល​ទៅលើ​ជាតិ​ស័ង្កសី បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល ខូច​រូបរាង​មេ​ជីវិត​ឈ្មោល និង​ធ្វើ​ចលនា​មិន​បាន​ល្អ​។ ចំណែកឯ​ស្ត្រី​វិញ ពេល​មេ​ជីវិត​ទាំង​ពីរ​រលាយ​ចូលគ្នា​ហើយ​មិន​អាច​កាច់​សម្បុ​កបាន​។ កាលណា​បន្ថែម​ជាតិ​កាហ្វេ​អ៊ី​ន​ទៀត រឹតតែ​អោយ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​។
•​ចូរ​ចៀសវាង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ Saturated Fat, ជាតិ​ស្ករ និង​ប្រៃ​ព្រោះ​វា​ទៅ​បន្ថយ​បន្ថយ​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​សម្រាប់​ការបង្ក​កំណើត​។
•ចូរ​ចៀសវាង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​វា​នឹង​មិន​អាច​បឺតស្រូ​បាន​នូវជីវជាតិ​សំខាន់ៗ​បានទេ​។
•​ថ្មីៗ​នេះ​ការស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា សណ្តែកសៀង​ប្រហែលជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​លទ្ធភាព​នៃ​ការ​មាន​កូន​បាន ដូច្នេះ​គួរតែ​ចៀសវាង​អាហារ​បែបនេះ​ទៅ​។
•​ចៀសវាង​អាហារ​ញៀន និង​មាន​ជាតិ​ស្ករ​សិប្ប​និមិត្ត​។
•សម្រាប់​ស្ត្រី នៅពេល​ជាលិកា​សម្បូរ​ជាតិ​អាល់​កា​ឡាំង វា​នឹង​ជំនួយ​ដល់​ការបង្ក​កំណើត​។​
 
​អាហារ​គួរ​ទទួល​ទាន​
•ប្រូតេអ៊ីន​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​អ័រម៉ូន និង​ការបង្កើន​មេ​ជីវិត​ឈ្មោល​។ ចូរ​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា សណ្តែក​, សុ​ត​, ត្រី និង​បន្លែ​។
•​ជាតិ​សរសៃ​ដែល​មាន​ក្នុង​អង្ករ​សម្រូត ជួយ​បន្ថយ​ចំនួន​ដ៏​ច្រើន​របស់​អ័រម៉ូន Oestrogen និង​សម្អាត​អ័រម៉ូន​ចាស់ៗ​ចោល​។
•​ចូរ​ធ្វើអោយ​មេ​ជីវិត​ឈ្មោល​មាន​កម្លាំង​រឹង​ម៉ាំ​តាមរយៈ​ការ​ញ៉ាំ​អង្ករ​សម្រូត និង​សណ្តែក​អោយបាន​ច្រើន​ព្រោះ​វា​ជួយ​បង្កើន​ឥទ្ធិពល​របស់​ជាតិ​ស័ង្គសី​នៅក្នុង​ខ្លួន​។ ស័ង្កសី​ក៏មាន​នាទី​ដ៏​សំខាន់​សម្រាប់​ការធ្វើអោយ​មាន​កូន​ចំពោះ​ស្ត្រី​ដែរ​។
•​ចូរ​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​ដូចជា​ត្រី​សាល​ម៉ុង ឬ​ត្រី​សា​ឌី​ន អោយបាន​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ព្រោះ​វា​សម្បូរ​ជាតិ​ខ្លាញ់​អូ​មេហ្គាបី​សម្រាប់​ទ្រទ្រង់​សុខភាព​អ័រ​ម៉ូន​។​
•​ចូរ​ញ៉ាំ​អោយបាន​ច្រើន​នូវ​គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់​ល្ពៅ​ព្រោះ​វា​មាន​ជាតិ​ស្ករ​ទាប តែ​សម្បូរ​ជាតិ​រ៉ែ និង​ខ្លាញ់​សំខាន់ៗ​។
•​ការ​កង្វះ​ជាតិ​សេ​ឡេ​ញ៉ូម​ក្នុង​របប​អាហា​រអាច​បន្ថយ​ការផលិត​មេ​ជីវិត​ញី​បាន បន្ថយ​ការលូតលាស់​ពងស្វាស និង​មាន​បញ្ហា​ដល់​ការលូតលាស់​របស់​មេជី​វិត​ឈ្មោល​។ ចូរ​ញ៉ាំ​អង្ករ​សម្រូត អាហារ​សមុទ្រ និង​ខ្ទឹមស​អោយបាន​ច្រើន​។
•អង្ករ​សម្រូត​សម្បូរ​ជាតិ​រ៉ែ​ម៉ង់​ហ្គា​ណែ​ស​។ កាលណា​កង្វះ​ជាតិ​រ៉ែ​មួយ​ប្រភេទ​នេះ​ច្រើន​តែ​បណ្តាលអោយ​ខូចខាត​ការផ្ទុះ​បែក​អូ​វ៉ុល និង​ពងស្វាស ព្រមទាំង​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​ទៀតផង​។
•​ផ្លែឈើ និង​បន្លែស្រស់ៗ​សម្បូរ​វីតាមីន C ដែល​អាច​ជួយ​អោយ​មេ​ជីវិត​ឈ្មោល​មាន​ចលនា​បានល្អ​។ ចូរ​ជ្រើសរើស​យក​ផ្លែ​គី​វី​, ស្ត័រ​បឺរី​, ផ្កា​ខាត់ណា​ពណ៌​បៃតង​, ស្ពៃ​ក្តោប​, ម្រេច​ក្រហម​, ម្រេច​លឿង និង​ក្រូច​។
•​ចូរ​ឧស្សាហ៍​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​ធ្វើ​ជា​អាហារ​ស​ម្រន ព្រោះ​សម្បូរ​ជាតិ​រ៉ែ​ស័ង្កសី​, ម៉ាញ៉េ​ស្យូម​, ក្រូមី​ញ៉ូម និង​ខ្លាញ់​សំខាន់ៗ​។
•​ប្រើ​ប្រេង​អូ​លីវ ប្រេង​ផ្កាឈូករ័ត្ន និង​ប្រេងសណ្តែក​មក​ធ្វើ​ម្ហូប​។​
•​ប្រសិនបើ​អ្នក​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ចូរ​ញ៉ាំ​សាច់​អោយបាន​ច្រើន ជាពិសេស​ថ្លើម​សត្វ និង​សាច់មាន់ បូករួម​នឹង​សុ​ត​ផង​។
•បន្លែ​ពណ៌​បៃតង សណ្តែក ទឹកឃ្មុំ​សុទ្ធតែ​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូម ដែល​អ្នក​អាច​នឹងខ្វះ​សារធាតុ​នេះ​។
•​ព្យាយាម​ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​។​
 
​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
•​ចូរ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន និង​ជាតិ​រ៉ែ​ចម្រុះ​សម្រាប់​ស្ត្រី​ដែល​ចង់​មាន​ផ្ទៃពោះ​។
•​ដើម្បី​ផលិត​អ័រម៉ូន Testosterone អោយបាន​ច្រើន​បំផុត​នោះ ថ្នាំ​គ្រាប់​វិតាមីន​សម្រាប់​បុរស​គួរតែមាន​យ៉ាងហោចណាស់ ស័ង្កសី ៣០​មី​លី​ក្រាម​, សេ​ឡេ​ញ៉ូម ២០០​ម៉ៃក្រូ​ក្រាម និង​ម៉ាញ៉េ​ស្យូម ២៥០​មី​លី​ក្រាម​។
•អ្នក​ទាំង​ពីរ​នាក់​គួរតែ​ប្រើ​ថ្នាំ​វីតាមីន B​កំផ្លេច​រួម​នឹង​វីតាមីន A ៥០០០​យូ​នី​ត​ដើម្បី​ជួយ​ដល់​ការផលិត​មេ​ជីវិត​ញី និង​ឈ្មោល​។ នៅពេល​មាន​ផ្ទៃពោះ​ហើយ វីតាមីន A ត្រូវ​កាន់​បន្ថយ​មក​ត្រឹម ៣០០០​យូ​នី​ត​ជា​រៀងរាល់ថ្ងៃ​វិញ​។
•​ថ្នាំ​គ្រាប់​វីតាមីន E គួរតែ​ប្រើ ២០០​យូ​នី​ត​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជួយ​កាត់បន្ថយ​ភាព​អាចមាន​ផ្ទៃពោះ​បាន​របស់​មនុស្ស​ប្រុស និង​ស្រី​តាមរយៈ​ធ្វើ​អោយ​មាន​តុល្យភាព​អ័រម៉ូន​។
•​មនុស្ស​ទាំង​ពីរ​នាក់​គួរតែ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន C ១​ក្រាម​ជា​រៀងរាល់ថ្ងៃ​។
 
មតិ​ដ៏​មាន​ប្រយោជន៍​
•ចូរ​ញ៉ាំ​អាហារ​មាន​ជាតិ​អ័រហ្គា​និច និង​សម្បូរ​ជីវិត​អោយ​បាន​ច្រើន​ដើម្បី​ជំនួយ​ដល់​ភាព​មាន​កូន​បាន​ទាំង​បុរស និង​ស្ត្រី​។
•​ទម្ងន់​អាច​ប៉ះពាល់​ដល់​ការ​មានកូន​ដែរ ចូរ​ធ្វើយ៉ាងណា​អោយ​បរិមាន Body Mass Index អោយបាន ២០ ទៅ​២៥​។ បើ​ទាប​ជាង ២០​គឺ​ស្គម ហើយ​បើ​លើសពី ២៥​គឺ​ធាត់​។
•ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ជា​ទៀត​ទាត់​អាច​ផ្តល់​នូវ​ភាព​ជោគជ័យ​បាន​ច្រើន​។
•​ផ្សែង​បារី​សម្បូរ​ជាតិពុល​កាត់​ញ៉ូម ហើយ​វា​ក៏​ទៅ​ប្រឆាំង​គ្នា​នឹង​ជាតិ​ស័ង្កសី​ដែលជា​ភ្នាក់ងារ​ដ៏​សំខាន់​សម្រាប់​ការ​មាន​កូន​បាន​។ នេះ​ហើយ​ជា​ហេតុផល​មួយ​ដែល​អ្នក​ជក់បារី​ទំនងជា​មិន​សូវ​អាច​មាន​កូន​បាន​ទេ​។ ចូរ​ឈប់​ជក់បារី និង​ស្រា​។
•​ចូរ​ស្នើ​អោយ​មាន​ការពិនិត្យរ​ក​មើល​ជំងឺ​ក្នុង​ផ្លូវ​តម្រងនោម និង​ជំងឺ​កាមរោគ​។​
•​កាត់បន្ថយ​ជាតិគីមី​ក្នុងផ្ទះ និង​សួនច្បារ​ដូចជា​ទឹកអប់ ស្ព្រាយ​សម្លាប់​សត្វល្អិត​ជាដើម​។
•​ចូរ​ចៀសវាង​ការប៉ះពាល់​ទូរស័ព្ទដៃ​, កុំព្យូទ័រ​, និង​ឧបករណ៍​អគ្គិសនី​ច្រើនពេក​។​
•​ប្រសិនបើ​នរណា​ម្នាក់​នៃ​អ្នក​ពីរ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ ឬ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ចូរ​យល់​ដឹង​ពី​ផល​រំខាន​របស់​វា​។
•​ព្យាយាម​ធ្វើ​យ៉ាងណា​កុំអោយ​មាន​ស្ត្រេ​ស​ច្រើនពេក​ព្រោះ​វា​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បាន​។
•​ការ​អង្គុយ​យូរ​ធ្វើអោយ​សីតុណ្ហភាព​ក្នុង​ពងស្វាស​កើនឡើង​ដែល​អាច​កាត់បន្ថយ​ភាព​មាន​ផ្ទៃពោះ​បាន​របស់​មនុស្ស​ប្រុស​។ ឧទាហរណ៍ ប្រសិនបើ ដូច្នេះ​មែន អ្នក​គួរតែ​ស្លៀកខោ​ទ្រនាប និង​ខោ​វែង​អោយ​រលុងៗ និង​ហាត់ប្រាណ​អោយបាន​ច្រើន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង