Join with Health.com.kh on Telegram

​ជំងឺ​បេះដូង​និង​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធរ​បត់​ឈាម​ឃើញថា​មាន​ម្នាក់​ហើយ​ដែល​បាន​ស្លាប់ ដោយសារ​វា ក្នុង​ចំណោម​អ្នក​ស្លាប់​បីនាក់ ក្នុង​ប្រទេស​អង់គ្លេស ព្រមទាំង​មាន​ចំនួន​អ្នកស្លាប់​រហូតដល់ ២៣៣០០០​នាក់​ក្នុង​មួយឆ្នាំៗ​។ ប្រហែលជា​មាន​ស្ត្រី​ម្នាក់​ក្នុងចំនោម ៥​នាក់ និង​បុរស​ម្នាក់​ក្នុងចំនោម ៦​នាក់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​នេះ​។

មនុស្ស​វ័យ​ជំទង់​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ជា​រៀងរាល់​បី​នាទី​ម្តង​។ ភាព​ទុក្ខសោក​បំផុត​នេះ​គឺជា​រឿង​ធំធេង​ណាស់ ហើយក៏​អាច​បង្ការ​បានដែរ​ប្រសិនបើ​ប្រជាជន​ប្តូរ​មក​បរិភោគ​អាហារ និង កែប្រែ​នូវ​របៀប​រស់នៅ​ប្រចាំថ្ងៃ ប្រកប​ដោយ​សុខភាព​វិញ​។ ចំនួន​ក្មេងៗ​ដែល​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ច្រើនតែ​ជា​មនុស្ស​ប្រុស​។ ចំពោះ​មនុស្ស​ស្រី​វិញ កាលណា​ដែល​ពួក​គេ​អស់រ​ដូ​វហើយ ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ត្រូវ​បាន​កើនឡើង​រហូត​ដល់​បី​ដង​ឯណោះ​។

បេះដូង​គឺជា​សិរី​រាង្គ​ដ៏​អស្ចារ្យ​មួយ ព្រោះ​វា​អាច​ច្របាច់​ឈាម​រហូតដល់ ៧០​ដង​ក្នុង​មួយ​នាទី​ដោយ​មិន​ចេះ​ឈប់​ទាល់តែសោះ​រយៈពេល ១០០​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ហើយ​ឈាម​ដែល​ច្របាច់​ចេញ​មាន​ចំនួន​ច្រើន​ជាង​១០​លាន​លីត្រ​ទៅ​ទៀត​ព្រមទាំង​ត្រូវ​ឆ្លងកាត់​សរសៃឈាម ១០០០០០​គីឡូម៉ែត្រ​ជា​រៀងរាល់ឆ្នាំ​។​
 
​សម្រាប់​មនុស្ស​មួយចំនួន​ឃើញថា​មាន​និន្នាការ​ត្រៀម​ខ្លួន​កើត​ជំងឺ​បេះដូង​ដោយសារ​តែ​ដំណរ​ពូជ ប៉ុន្តែ​ប្រសិនបើ​អ្នក​ញ៉ាំ​បាន​ត្រឹមត្រូវ និង​ផ្លាស់ប្តូរ​រាល់​អ្វី​ដែល​ជា​ផល​អវិជ្ជមាន​ចំពោះ​របៀប​រស់នៅ​ចេញ ឬ​របៀប​អនុវត្ត​តាម​ការរស់នៅ​របស់​ឪពុក​ម្តាយ និង​ជីដូន​ជីតា​បាន នោះ​អ្នក​ក៏​អាច​មាន​ជីវិត​រស់នៅ​បាន​យូរ​ដែរ​។ បេះដូង ប្រៀប​បាន​នឹង​សាច់ដុំ​ផ្សេងៗ​ទៀត​ដែរ គឺ​ត្រូវការ​ការផ្គត់ផ្គង់​ឈាម​ដោយ​ខ្លួន​វា ហើយ​ត្រូវ​ការទទួល​ឈាម​មក​ចិញ្ចឹម​តាមរយៈ​សរសៃឈាម​អាក់ទែ​សំខាន់ៗ​បី​សរសៃ​ដែល​មានឈ្មោះ​ថា Coronary Arteries​។

រយៈពេល​យូរៗ​ទៅ សរសៃឈាម​អាក់ទែ​មួយ ឬ​ច្រើន​សរសៃ​អាច​នឹង​ស្ទះ ហើយ​ប្រសិនបើ​វា​ស្ទះ​ជិត​តែ​ម្តង សាច់ដុំ​បេះដូង​មួយ​ចំនួន​ប្រហែល​ជា​ត្រូវស្លាប់ បង្កើតបាន​ជា​ជំងឺ​គាំ​បេះដូង​កើតឡើង​។ រោគសញ្ញា​ធម្មតា​នៃ​ការ​គាំងបេះដូង​រួមមាន ឈឺ​ណែន​នៅក្នុង​ទ្រូង​ធ្ងន់ធ្ងរ​ដែល​អាច​ចាក់​ទៅ​ករ ថ្គាម ស្មារ ឬ​ដៃ​ឆ្វេង​។ នេះ​ដោយសារ​តែ​សាច់ដុំ​បេះដូង​ត្រូវបាន​ស្លាប់ ព្រោះ​គ្មាន​ឈាម​ទៅ​ចិញ្ចឹម​បាន​។ សាច់ដុំ​ប្រហែលជា​ឈប់​លោត ឬ​លោត​មិន​ទៀងទាត់​។ ការ​បែកញើស ថប់ដង្ហើម និង​មាន​អារម្មណ៍​ចង្អោរ​ក៏​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​គាំងបេះដូង​ផងដែរ ដែល​ត្រូវ​ការព្យាបាល​ជាបន្ទាន់​។
 
​ជំងឺ​គាំងបេះដូង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ប្រសិនបើ​មិន​មាន​ការជួយ​សង្គ្រោះ​លើ​ប្រព័ន្ធ​បេះដូង​ផ្លូវដង្ហើម​ភ្លាមៗ​ទ​។ សំណាង​ដែរ មាន​មនុស្ស​ជាច្រើន​នៅ​មាន​ជីវិត​រស់​ក្នុង​ពេល​គាំងបេះដូង​ជា​លើកដំបូង​។ អ្នកឯកទេស​ប្រហែលជា​ណែនាំ​អោយ​ប្រើ​ថ្នាំ និង​ការព្យាបាល​ដោយ​វះកាត់​សរសៃឈាម​វាង​កន្លែង​ស្ទះ (By-pass Surgery) ឬ​ការវះកាត់​ផ្សេងៗ​ទៀត ប៉ុន្តែ​យក​ល្អ​គួរតែ​ពិចារណា​ប្រើ​វិធី​ព្យាបាល​ដោយ​មិន​ប្រើ​ថ្នាំ ឬ​វះកាត់​វិញ​ដើម្បី​ដោះស្រាយ​នូវ​មូលហេតុ​របស់​វា​។ ខណៈពេល​ដែល​ជំងឺ​គាំងបេះដូង​មួយចំនួន​កើតឡើង​ដោយ​ចៃដន្យ វា​ច្រើន​តែ​មាន​សញ្ញា​ប្រកាសអាសន្ន​ទុកជា​មុន​ដើម្បី​ប្រាប់ថា​មាន​រឿង​មិនធម្មតា​កើតឡើង​ហើយ​។ សញ្ញា​ប្រកាសអាសន្ន​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺ ការ​ឈឺ​ចាក់​ក្នុង​ទ្រូង​ខ្លាំង​។

នេះ​គឺជា​សញ្ញា​របស់​រាងកាយ​ដែល​បញ្ជាក់​ថា​សាច់ដុំ​បេះដូង​ខ្វះ​ការ​ផ្គត់​ផ្គង​ឈាម​ហើយ វា​អាច​បណ្តាលមកពី​សរសៃ​ឈាម​អាក់ទែ Coronary រួម​តូច ឬ​រឹង​ជាប់​។ ប្រសិនបើ​អ្នក​ធ្លាប់​មាន​អា​ការៈឈឺ​ចាក់​ក្នុង​ទ្រូង​ខ្លាំង អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​អោយ​ហើយ​ទៅ​។ អ្នក​នៅ​តែ​អាច​រស់នៅ​ធម្មតា​រហូតដល់ ៤០​ឆ្នាំ​ទៀត​ផង​ក៏​មិនដឹង​។ ព្រោះ​មនុស្ស​មួយចំនួន​ដែល​ប្រើ​វិធី​រត់​ម៉ា​រ៉ា​តុង ក្រោយពី​មាន​អាការៈ​គាំងបេះដូង​រួច​។ បើសិន​ជា​អ្នក​ឈឺ​ចាក់​ក្នុង​ទ្រូង​ខ្លាំង ឬ​គាំងបេះដូង អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​របប​អាហារ​អោយអស់​តែម្តង បង្កើន​ការ​ហាត់ប្រាណ (​ហាត់​ដោយ​ថ្នមៗ​) និង​បន្ថយ​ស្ត្រេ​ស​។
 
​កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​របស់​ជំងឺ​បេះដូង​មាន ការជក់បារី​, ផឹកស្រា​ច្រើន​, សម្ពាធ​ឈាម​ខ្ពស់​, កម្រិត​សារធាតុ Homocysteine ក្នុង​ឈាម​ខ្ពស់​, កូ​ឡេ​ស្ទើ​រ៉ុល LDL ខ្ពស់​, ធា​ត់​, មាន​ជំងឺ​ទឹកនោម​ផ្អែម​, កង្វះ​ការ​ហាត់ប្រាណ​, ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ ប្រៃ ស្ករ​, កង្វះ​ជាតិ​ផ្លែឈើ និង​បន្លែស្រស់ៗ​, និង​មាន​កម្រិត​ស្ត្រេ​ស​ច្រើនពេក​។
 
​នៅ​មាន​ទំនាក់ទំនង​គ្នា​ផងដែរ​រវាង​ជំងឺ​បេះដូង និង​ការ​រលាក​ដែល​បណ្តាល​មក​ពី​ពពួក​ប៉ា​រ៉ា​សិត Chlamydia Pneumonia និង​អតិសុខុមប្រាណ Helicobacter Pylori ដែលជា​អ្នក​ធ្វើ​អោយ​មាន​ជំងឺ​ដំបៅ​ក្រពះ​។
 
​អាហារ​ដែល​ត្រូវ​ចៀសវាង
•​កាត់បន្ថយ​ជាតិ​ខ្លាញ់ Saturated Fat ដែល​មាន​ក្នុង​សាច់​, ប័រ​, ហ្វ្រូ​ម៉ាត​, ក្រែម និង​ប្រេងប័​ររឹង​។ ចូរ​ចាំ​ថា អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​តែ​សម្បូរ​ជាតិ​ស្ករ នឹង​បំលែងខ្លួន​ទៅ​ជា​ខ្លាញ់​ក្នុង​រាងកាយ​ប្រសិនបើ​អ្នកជំងឺ​មិន​ព្រម​ហាត់ប្រាណ​។
•​ចូរ​កាត់បន្ថយ​ទឹក​ផ្លែឈើ​ទិញ​នៅ​តាម​ផ្សារ​, ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​, បង្អែម​, និង​នំ​ខេ​ក​។​
•​កាត់បន្ថយ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។ ជេ​វ​ហ្វ្រេ ស៊ី​ហ្គាល (Jeffrey Segall) ដែល​មក​ពី​មន្ទីរពេទ្យ London’s North Middlesex Hospital មានជំនឿថា បញ្ហា​ប្រហែល​ជា​បណ្តាលមកពី​ជាតិ Lactose ក្នុង​ទឹកដោះគោរ មិនមែន​ខ្លាញ់​ទេ​។
•​ចូរ​ចៀសវាង​អាហារ​ទាំងឡាយណា​ដែល​មាន​ផ្ទុក ខ្លាញ់​ប្រភេទ Hydrogenated ឬ Trans-fat ដែល​មាន​ក្នុង​នំ​បី​ស្គុត​, នំ​ផ្លែឈើ​, នំ​ខេ​ក​ជាដើម​។​
•​មិន​ត្រូវ​ញ៉ាំ​អាហារ​ចៀន ឬ​ឆា​ច្រើន​ពេក​ទេ ព្រោះ​ការចៀន ឬ​ឆា​ទៅ​បំផ្លាញ​ជាតិ​ខ្លាញ់​អោយក្លាយ​ទៅ​ជា​ខ្លាញ់​មិន​ល្អ​សម្រាប់​បេះដូង និង​ច្រើន​តែ​រក​ឃើញ​ក្នុង​សរសៃឈាម​អាក់ទែ​ទៀតផង​។
•​កាត់បន្ថយ​ការ​អំបិល​មាន​ជាតិ​សូ​ដ្យូ​ម ដោយ​ប្តូរ​មក​ប្រើ​អំបិល​មាន​ជាតិ​ម៉ាញ៉េ​ស្យូម ឬ​ប៉ូ​តា​ស្យូម​ជំនួស​វិញ​។
•​កាត់បន្ថយ​ការ​ញ៉ាំ​ប័រ​ហ្គឺ​, នំ​ខេ​ក​, និង​បង្អែម​។​
•​ចៀសវាង​ការ​ញ៉ាំ​ស្រា​ច្រើន ទោះបីជា​ការ​ញ៉ាំ​ស្រា​តែ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​មាន​ផល​ល្អ​សម្រាប់​ការពារ​បេះដូង​ក៏ដោយ ក៏​ការ​ញ៉ាំ​ចំនួន​ច្រើន​ធ្វើអោយ​ប្រឈម​នឹង​ជំងឺ​បេះដូង​ដែរ​។ គោលបំណង​គឺ​មិន​ត្រូវ​ញ៉ាំ​ច្រើនជាង ៦​ដង​ក្នុង​មួយ​សប្តាហ៍​ឡើង​ជា​មធ្យម​។
 
​អាហារ​ដែល​គួរ​ទទួល​ទាន​
•​ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​អូ​មេហ្គាបី​ដូចជា​ត្រីសា​លមុង ឬ​ត្រី​សា​ឌី​ន​សុទ្ធតែ​មាន​ផល​ល្អ​សម្រាប់​សុខភាព​បេះដូង ចូរ​ញ៉ាំ​ត្រី​ប្រភេទ​នេះ​អោយបាន​ពីរដង​ក្នុង​មួយ​សប្តាហ៍​។
•​ជាទូទៅ​ត្រូវ​ញ៉ាំ​ត្រី​អោយបាន​ច្រើន​ជាង​សាច់​។​
•គ្រាប់​ល្ពៅ​, គ្រាប់​ផ្កាឈូករ័ត្ន និង​ប្រេង​របស់​វា សុទ្ធតែ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​សំខាន់ៗ​សម្រាប់​សុខភាព និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។
•​ចូរ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​ដូចជា ការ៉ុត​, សណ្តែង​បារាំង​, ផ្កា​ខាត់ណា​ពណ៌​បៃតង​, ស្ពៃ​ក្តោប​, ស្ពៃ Spinach, ដំឡូង​ផ្អែម​, ស្វាយ និង​ប៉េងប៉ោះ​ព្រោះ​វា​សម្បូរ​ជាតិ Carotene និង​អង់​ទី​អុកស៊ីដ​ង ដែល​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​។
•​សណ្តែកសៀង​សម្បូរ​ទៅ​ដោយ​វីតាមីន E ពី​ធម្មជាតិ ដែល​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន ជា​ពិសេស​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ A ឬ AB​។
•​ប្រេង​អូ​លីវ ជួយ​បង្កើន HDL (​កូ​ឡេ​ស្តេ​រ៉ុល​ដែល​ល្អ​) បន្ថយ LDL (​កូ​ឡេ​ស្តេ​រ៉ុល​ដែល​អាក្រក់​) និង​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុកស៊ីដ​ង​សម្រាប់​ការពារ​ការខូចខាត​ដែល​បណ្តាល​មកពី LDL​។
•​ចូរ​ផឹកទឹក​អោយបាន​យ៉ាងហោច​ណាស់ ៦​កែវជា​រៀងរាល់ថ្ងៃ​។
 
ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
•​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ មិន​គួរប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ទៀត​ទេ​ព្រោះ​វា​នឹង​ធ្វើ​អោយ​ជាតិ​ដែក​ក្នុង​ខ្លួន​កើនឡើង​ច្រើន​ដែល​ជា​ហេតុ​នាំអោយមាន​ជំងឺ​បេះដូង លុះត្រាតែ​អ្នកមាន​ជំងឺ​ត្រូវ​ការប្រើ​ថ្នាំ​ជាតិ​ដែក​។
•​ផលិតផល Complete Heart II ជួយ​ទ្រ​ទ្រ​ង​ដល់​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​។ វា​ជា​ប្រភេទ​ម្ស៉ៅ ដែល​ផ្ទុក​ទៅដោយ ខ្ទឹម​ស​, Co-enzyme Q10, Tocotrienols (​វី​តា​មិន E), Hawthorn, Lipoic Acid, Bormelain, សម្បក​ទំពាំង​បៃជូរ និង​អាស៊ីតអាមីណេ​។ ចូរ​ប្រើ ២០​ក្រាម​លាយ​ជាមួយ​ទឹក ៥៥ ទៅ​៨៥​មី​លី​លីត្រ​ក្រឡុង​ចូល​គ្នា​ដើម្បី​ក្លាយ​ជា​ភេសជ្ជៈ​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​។ មិន​ត្រូវ​ផឹក​ភ្លាមៗ​ទេ​ក្រោយពី​ញ៉ាំ​ទឹក​ច្រើន​រួច​។
•ចូរ​ប្រើ​វីតាមីន B​កំ​ផ្លេច ដែល​មាន​វីតាមីន​B6, B12 និង Folic Acid សម្រាប់​កាត់បន្ថយ​កម្រិត​សារធាតុ Homocysteine ក្នុង​ឈាម​។
•វីតាមីន C និង Amino Acid Lysine អាចជួយ​សម្រួល​ដល់​ស​រសៃ​ឈាម​ដែល​ស្ទះ​បាន​។ អ្នក​ត្រុវ​តែប្រើ​យ៉ាងហោចណាស់​អោយបាន ៣​ក្រាម​ជា​រៀងរាល់ថ្ងៃ​។
•ប្រសិនបើ​កម្រិត Homocysteine ឡើង​ខ្ពស់ ចូរ​ប្រើ​ផលិផ​ល Homocysteine Metabolite Formula ដែល​មាន​វីតាមីន B6 ៣០​មី​លី​ក្រាម​, Folic Acid ៤០០​ម៉ៃក្រូ​ក្រាម​, Trimethylglycine ៥០០​មី​លី​ក្រាម​, L-serine ១០០​មី​លី​ក្រាម​។ ចូរ​ប្រើ មួយ​ថ្ងៃ​មួយ​គ្រាប់​ពេលបាយ​។
•​ចូរ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន និង​ជាតិ​រ៉ែ​ចម្រុះ​ដែល​មាន​យ៉ាងហោចណាស់ វីតាមីន E ៤០០​យូ​នី​ត​, សេ​ឡេ​ញ៉ូម ១៥០​ម៉ៃក្រូ​ក្រាម​, ស័ង្កសី ៣០​មី​លី​ក្រាម​, ក្រូមី​ញ៉ូម ១០០​ម៉ៃក្រូ​ក្រាម និង​ម៉ាញ៉េ​ស្យូម ៤០០​មី​លី​ក្រាម​។
 
មតិ​ដ៏​មាន​ប្រយោជន៍​
•​ឈប់​ជក់បារី និង​ចៀសវាង​កន្លែង​ណា​ដែល​ធ្វើអោយ​អ្នក​អាច​ស្រូប​ផ្សែង​បារី​បាន ព្រោះ​វា​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​បាន​។
•​ប្រសិនបើ​ធាត់ ចូរ​ព្យាយាម​សម្រក​ទម្ងន់​។​
•ដើម្បី​ចៀសវាង​បញ្ហា​បេះដូង​បាន សុភាពបុរស​យក​ល្អ​មិនគួរណា​អោយ​ទំហំ​ចង្កេះ​ធំ​ជាង ៩៩​សង់ទីម៉ែត្រ​ទេ​លុះត្រាតែ​អ្នក​ជា​មនុស្ស​ខ្ពស់ ហើយ​ចំពោះ​សុភាព​នាទី​វិញ​ក៏​មិន​ត្រូវ​អោយ​ចង្កេះ​ធំ​ជាង ៩០​សង់ទីម៉ែត្រ​ដែរ​។
•ប្រើ​វិធី​ធ្វើតេស្ត​សុខភាព​បេះដូង​។ ចូរ​ប្រើ​ម្រាមដៃ​ពីរ​ស្ទាប​ជីពចរ​នៅ​កន្លាក់ក​ដៃ​ខាងក្នុង​។ ប្រសិនបើ​បេះដូង​មាន​សុខភាព​ល្អ ជីពចរ​នឹង​លោត​បាន ៦០ ទៅ​៧០​ដង​ក្នុង​មួយ​នាទី​។ ប្រសិនបើ​បេះដូង​ខ្សោយ ដែល​មិន​អាច​ច្របាច់​ឈាម​ទៅ​បាន​ច្រើន បេះដូង​នោះ​នឹង​ច្របាច់​កាន់តែ​ច្រើន​ដង​ក្នុង​មួយ​នាទី​ដើម្បី​ផ្តល់​អុកស៊ីសែន​អោយបាន​គ្រប់គ្រាន់​តាម​តម្រូវការ​។ នេះ​ហើយ​ជា​ហេតុផល​ដែល​ជីពចរ​ឡើង​ញាប់​នៅពេល​ហាត់ប្រាណ ប្រោះ​កោសិការ​របស់​អ្នកត្រូវការ​អុកស៊ីសែន​ច្រើន ទើប​បេះដូង​ខំ​ប្រឹង​ច្របាច់​កាន់តែខ្លាំង​ឡើងៗ​។ មួយវិញទៀត​វា​ក៏​ជា​រឿង​ធម្មតា​ដែរ​សម្រាប់​ជីពចរ​ដើរ​ញ៉ាប​នៅពេល​មាន​អាយុ​ច្រើន ព្រោះ​វា​គ្មាន​ហេតុផល​ណា​ដែល​ធ្វើអោយ​ជីពចរ​របស់​អ្នក​នៅ​ទេ ៧០​ដង​ក្នុង​មួយ​នាទី​ទៀត​ក្នុង​វ័យ ៧០​ឆ្នាំ​ឡើយ​។
•​ចូរ​កាត់បន្ថយ​ស្ត្រេ​ស​។​
•​ឥឡូវនេះ​យើង​មាន​ការ​ធ្វើ​តេស្ត​រកមើល​កម្រិត Homocysteine ក្នុង​ឈាម​ហើយ​។
•​ចូរ​ហាត់ប្រាណ​ខ្លះៗ​ទៅ​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​បេះដូង គ្រូពេទ្យ​នឹង​ណែនាំ​អោយ​អ្នក​ចំនាយពេល​ដើរ ៣០​នាទី​ជា​រៀងរាល់ថ្ងៃ និង​បង្កើន​ពេលវេលា​បន្តិច​ម្តងៗ​អោយ​បាន​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​។ ការដើរ​, ការ​ហែល​ទឹក​, ការរត់​តិចៗ ឬ​ការ​ធាក់​កង់​ដ៏​ជា​វិធី​ដ៏​ល្អ​សម្រាប់​ហាត់ប្រាណ​ដែរ​។ ការ​ហាត់ប្រាណ​តិចតួច​មាន​ផល​ល្អ​ច្រើន​សម្រាប់​ពង្រឹង​ដល់​សាច់ដុំ​បេះដូង និង​បន្ថយ​ការ​សម្រាក​របស់​បេះដូង​។ ការស្រាវជ្រាវ​បាន​បង្ហាញអោយឃើញថា ទោះបីជា​បាន​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​ក្រោយ​ពី​គាំងបេះដូង​រួចហើយ​ក៏​ដោយ ក៏​វា​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​បង្ការ​ការ​គាំង​បេះដូង​ជា​លើក​ទី​ពីរ​ទៀត​ដែរ​។
•​ឈប់​ជក់បារី ព្រោះ​សារធាតុ​គីមី​ក្នុង​ផ្សែង​បារី​ទៅ​បំផ្លាញ​សរសៃឈាម​អាទែ និង​ធ្វើ​អុកស៊ីតកម្ម​លើកូ​ឡេ​ស្តេ​រ៉ុល​ដែល​បង្កើត​បាន​ទៅ​ជា​កំណក​ក្នុង​សរសៃឈាម​អាទែ​។​
•​កាត់បន្ថយ​ការប៉ះពាល់​ទៅ​នឹង​ជាតិ​លោហៈ​ពុល​ដូចជា សំណរ​, Cadmium និង Mercury​។
•អ្នក​ដែល​ចូលចិត្ត​ខឹង និង​ឈ្លោះ​គ្នា​ច្រើន​តែ​មាន​បញ្ហា​បេះដូង​។ មាន​មនុស្ស​របស់​លាន​នាក់​កំពុង​តែ​ស្លាប់​ដោយសារតែ​ពួកគេ​មិន​អាច​យក​បន្លា​ចេញពី​ក្នុង​ទ្រូង​បាន​។ ដូច្នេះ​ចូរ​សិក្សា​ពី​របៀប​ដោះស្រាយ ក៏​ដូចជា​គ្រប់គ្រង​កំហឹង និង​សាតិអារម្មណ៍​ខាងក្នុង​អោយបាន​ល្អ​៕