​ការ​រលាក​ផ្លោក​នោម​គឺជា​ជំងឺ​មួយ​តែង​កើត​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស ហើយ​ក៏​ឃើញ​មាន​លើ​កូន​ក្មេង​ដែរ​។ ជំងឺ​នេះ​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​បាក់តេរី​ក្នុង​ផ្លោក​នោម ដែល​មាន​រោគសញ្ញា​ដូចជា នោម​ញឹក និង​នោម​ក្រហាយ​។

ចំពោះ​ការ​រលាក​ផ្លោក​នោម​បង្កឡើង​ដោយ​មេរោគ​ផ្សិត​អាច​បណ្តាលអោយ​ហូរ​ទឹករំអិល​ពណ៌​ស ឬ​លឿង​។ មិន​ខ្វល់​ថា​មូលហេតុ​របស់​វា​ជា​អ្វី​នោះទេ អោយតែ​មាន​ជំងឺ​នេះ​គឺ​ពិត​ជាធ្វើអោយ​អ្នក​អង្គុយ​មិន​ស្រួល​តែម្តង​។ ប្រសិនបើ​កូនកណ្តុរ​ក្រលៀនចាប់ផ្តើម​ហើម ឬ​ឈឺ​នៅ​ក្រលៀន នោម​ឈាម ឬ​ក្តៅខ្លួន វា​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ​ក្នុង​តម្រង​នោម ហើយ​ត្រូវតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​។ ការ​ធ្វើ​តេស្ត​ទឹកនោម​អាច​បញ្ជាក់ពី ជំងឺ​នេះ​បង្កឡើង​ដោយ​មេរោគ​អ្វី ហើយ​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ណា​ដែល​ងាយ​សម្លាប់​វា​បាន​។​
 
​ការបង្ក​រោគ​ទាំងនេះ​ទំនង​ច្រើន​តែ​កើត​នៅ​អាកាសធាតុ​ក្តៅ ហើយ​សើម​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​កើតរោគ​ផ្សិត អ្នក​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ​។ ចូរ​ធ្វើតេស្ត​ទឹកនោម​ដើម្បី​ទាត់​ចោល​បញ្ហា​នេះ​ចេញ​។​
 
​អាហារ​ដែល​ត្រូវ​ចៀសវាង​


·         នៅពេល​មាន​សញ្ញា​ស្រួចស្រាវ ចូរ​ចៀសវាង​អាហារ​មាន​ជាតិ​ស្ករ និង​ផ្សិត ដូចជា ហ្វ្រូ​ម៉ាត សាច់ជ្រូក នំ​បុ័ង និង​នំ​ខេ​ក​
·         អាហារ​ដុះ​ផ្សិត និង​ស្រា​
·         ជាតិ​ស្ករ​ក្នុង​ទឹកឃ្មុំ​សុទ្ធតែ​ជួយ​ទៅ​ចិញ្ចឹម​មេរោគ​ផ្សិត​ដែរ​។ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង ចូរ​ចៀសវាង​អោយបាន​ដូចជា នំ​ខេ​ក នំ​បី​ស្គុត ភីហ្សា ឬ​កូកាកូឡា​។​
·         ចៀសវាង​ការ​ញ៉ាំ​បឺ​ហ្គ័​រ និង​អាហារ​ឆា ឬ​ចៀន​ព្រោះ​វា​ពិបាក​ក្នុង​ការរំលាយ​អាហារ ហើយ​ផ្តល់​ជាតិពុល​ច្រើន​ទៀត​។​
·         ចូរ​ចៀសវាង​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ខ្ពស់​ដូច​ជា ទំពាំងបាយជូ​រ និង​ចេក​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​។​
 
អាហារ​ដែល​គួរតែ​ទទួលទាន​


·         ចូរ​ញ៉ាំ​ទឹកដោះគោ​យៅ​អួ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ព្រមទាំង​មាន​បាក់តេរី Acidophilus និង Bifidus ដែល​ល្អ​ចំពោះ​សុខភាព​។​
·         ទឹក​ផ្លែឈើ​ក្រេន​បឺរី​គ្មាន​ជាតិ​ស្ករ ឬ​ផ្លែ​ក្រេន​បឺរី​ស្រស់​សម្បូរ​សារធាតុ Hippuric Acid សម្រាប់​ជួយ​ការពារ​បាក់តេរី​តោង​នៅ​ជញ្ជាំង​ផ្លោក​នោម​។​
·         ចូ​រញ៉ាំទឹក ៨​កែវ​ជាង​រៀងរាល់ថ្ងៃ​។​
·         ដើម្បី​អោយ​រាងកាយ​ទៅ​ជា​អាល​កា​ឡាំង​វិញ​បាន ចូរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​អោយបាន​ច្រើន​។​
·         ចូរ​ញ៉ាំ​ខ្ទឹមស និង​ខ្ទឹមបារាំង​អោយបាន​ច្រើន​ព្រោះ​វា​ជា​ភ្នាក់ងារ​សម្លាប់​បាក់តេរី​។​
 
ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​


·         ផលិតផល Bromelain ដែល​ចម្រាញ​ចេញពី​ផ្លែ​ម្នាស់​មាន​មុខងារ​ជា​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​។ គួរតែ​ប្រើ ១០០០ ទៅ​៣០០០mcu​។​
·         វីតាមីន A គួរតែ​ប្រើ ១០០០០ ទៅ​១៥០០០​យូ​នី​ត ជា​រៀងរាល់ថ្ងៃ​រយៈពេល ២​សប្តាហ៍ (​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ចូរ​ប្រើតែ ៣០០០​យូ​នី​ត​បាន​ហើយ​)​។​
·         វីតាមីន C និង Flavonoids ជួយ​ប្រឆាំងនឹង​ការបង្ក​រោគ​។ ចូរ​ប្រើ​ដល់ ៤​ក្រាម​ជាមួយ​បាយ​រាល់ថ្ងៃ​រយៈពេល ១​សប្តាហ៍​ដំបូង ហើយ​ចាំ​ថយ​មក ១​ក្រាម​រាល់ថ្ងៃ​វិញ​។​
·         ចូរ​ប្រើ​ថ្នាំ​គ្រាប់ Acidophilis/bifidus ២​គ្រាប់​ជាមួយ​បាយ​រាល់ថ្ងៃ យ៉ាងហោចណាស់​ក៏ ៦​សប្តាហ៍​ដែរ​។​
·         កុំ​ភ្លេច​បន្ថែម​វីតាមីន និង​សារធាតុ​រ៉ែ​ចម្រុះ​ក្នុង​របប​អាហារ​របស់​អ្នកផង​។​
·         ថ្នាំ​បំប៉ន Cran-Max បង្កើតឡើង​ពី​ផ្លែ​ក្រេន​បឺរី ១០០% ពុំ​មាន​ជាតិ​ស្ករ​។ ចូរ​ប្រើ​មួយ​គ្រាប់ ៥០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជួយ​ប្រឆាំងនឹង ការពារ​ការបង្ក​រោគ​ក្នុង​ផ្លូវ​តម្រងនោម​។​
 
មតិ​ដ៏​មាន​ប្រយោជន៍​


·         ចូរ​សម្អាត​ទ្វា​មាស​អោយបាន​បី​ដង​ជា​រៀងរាល់ថ្ងៃ​ប្រសិនបើ​អាច​ធ្វើបាន​។​
·         ការ​ញ៉ាំ​ទឹកដោះគោ​យៅ​អួ​ជា​រៀងរាល់ថ្ងៃ​អាច​បន្ថយ​ការ​រលាក​ផ្លោក​នោម ឬ​ជំងឺផ្សិត​បាន​។​
·         ចូរ​ផឹកទឹក​ប្រទៀល​កន្ទុយក្រពើ​ដែលមាន​ជាតិ​ផ្លែ​ក្រេន​បឺរី និង​ឈឺ​រី​។​
·         ចូរ​នោម​ភ្លាមៗ​ក្រោយ​ពី​រួមភេទ​រួច​អោយ​បាន​យ៉ាងហោចណាស់ មួយ​សប្តាហ៍​។​
·         ចូរ​ចៀសវាង​ការប្រើ​សាប៊ូ​មាន​ក្លិនក្រអូប និង​ទឹក​អនាម័យ​នៅ​ទ្វា​មាស​គ្រប់ពេល​។​
·         ចូរ​ស្លៀកខោ​ទ្រនាប់​ធ្វើ​ពី​អំបោះ និង​កុំ​ស្លៀកខោ​ខូវប៊យ​តឹង​ពេក ជាពិសេស​នៅ​រដូវក្តៅ​។​
·         នៅពេល​នៅផ្ទះ​ចូរ​ស្លៀកសំពត់​ដោយ​មិនបាច់​ស្លៀកខោ​ទ្រនាប់​អោយបាន​ច្រើន​ដង​តាម​តែ​អាច​ធ្វើទៅបាន​ដើម្បី​រក្សា​អោយ​ទ្វា​មាស​ត្រជាក់​។​
·         ប្រសិនបើ​អ្នក​ត្រូវ​អង្គុយ​រាល់ថ្ងៃ ចូរ​ចំនាយពេល​ងើបឈរ និង​ដើរ​អោយ​ញឹកញាប់​បន្តិច​។​
·         សម្រាក​អោយបាន​ច្រើន​។​
·         ប្រើសាប៊ូ​ដែល​មាន​តុល្យភាព pH
·         លាង​សម្អាត​ទ្វា​មាស​ជា​រៀងរាល់ថ្ងៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង