​នៅពេល​ដែល​អ្នក​លា​បព​ណ៌សក់​, បរិមាណ​តិចតួច​នៃ​ថ្នាំលាប​អាច​ចូលទៅក្នុង​ស្បែក​របស់​អ្នក​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ជាទូទៅ ថ្នាំលាបសក់​នោះ​មិន​ត្រូវបាន​គេ​គិត​ថា​ជម្រុញ​ការប៉ះពាល់​ដល់​ការលូតលាស់​របស់​ទារ​ក​នោះ​ទេ​។​

​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង ការ​លាប​ពណ៌​សក់ និង​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​មហារីក​លើ​ប្រព័ន្ធ​ប្រសាទ​ទារក ប៉ុន្តែ​ការស្រាវជ្រាវ​ដទៃទៀត​លើ​ការ​លាបថ្នាំ​ពណ៌​សក់​នោះ​មុន និង​អំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​មិន​មាន​ការសន្និដ្ឋាន​តែ​មួយ​នោះ​ទេ​។ អ្នកស្រាវជ្រាវ​ភាគច្រើន​បាន​និយាយថា វា​ហាក់ដូចជា​មិន​មែន​ថា ការប្រើប្រាស់​ផលិតផល​លាប​សក់​ទាំង​នោះ​លើ​ម្តាយ​មុន ឬ​អំឡុងពេល​មាន​ផ្ទៃពោះ​នឹង​បង្កើន​ហានិភ័យ​នៃ​ដុំ​សាច់​ក្នុង​វ័យ​កុមារភាព​នោះទេ​។​

​ប្រសិនបើ​អ្នក​ជ្រើសរើស​លាប​ពណ៌​សក់​អំឡុង​ពេល​មាន​ផ្ទៃពោះ​, សូម​ធ្វើ​តាម​ដូចខាងក្រោម​នេះ​៖

  • សូម​ធ្វើ​តាម​ស្លាក​សញ្ញា​អោយ​បាន​ត្រឹមត្រូវ​
  • សូម​ពាក់​ស្រោមដៃ​នៅពេល​ដែល​អ្នក​លាប​ពណ៌​សក់​របស់​អ្នក​
  • សូម​កុំ​ទុក​ថ្នាំលាបសក់​អោយ​យូរ​ជាង​អ្វី​ដែល​ស្លាក​សញ្ញា​បាន​ប្រាប់​
  • លាង​សម្អាត​ក្បាល​របស់​អ្នក​ភ្លាមៗ​ក្រោយ​លាបថ្នាំ​ស​ក់រួច​

​ប្រសិនបើ​អ្នក​ព្រួយ​អំពី​ការប្រើប្រាស់​ថ្នាំ​លាប​ពណ៌​សក់​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ​, សូម​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ ឬ​ពិចារណា​ក្នុង​ការពន្យារពេល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង