Join with Health.com.kh on Telegram

ប្រេង​ដូង គឺ​អាច​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​យើង​ម្នាក់ៗ ។ វា​បាន​ជម្រុញ​ធ្វើអោយ សក់​របស់​អ្នក ដុះ​មក​មាន​សុខភាព​ល្អ និង ចិញ្ចឹម​ផងដែរ​ដល់​សុខុមាលភាព​រាងកាយ​ទាំងមូល ។ វា គឺជា កាដូ​ពិសេស​មួយ ពី​ធម្មជាតិ​។

សូម​ក្រលេក​មើល​ទៅ លើ​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា របស់ ប្រេង​ដូង ដូចដែល​មាន​នៅ​ខាងក្រោម​នេះ ៖

១.​ជួយ​ធ្វើអោយ​សសៃសក់​ស្រស់ស្អាត​
    ប្រេងដូង​គឺជា ថ្នាំ​ព្យាបាល​បែប​ធម្មជាតិ​ម្យ៉ាង សម្រាប់​បញ្ហា​ស្ទើរតែ​ទាំងអស់ ដែល​ទាក់ទង​ទៅនឹង សសៃស​ក់​។ ការប្រើ​ប្រេងដូង ម៉ាស្សា​ជា​ទៀងទាត់ គឺ​នឹង​អាច​ផ្តល់អោយ​អ្នក នូវ​សសៃស​ក់វែង​ដែលមាន សុខភាព​ល្អ និង មិន​មាន​អង្កែ ។ លើសពីនេះទៅទៀត វា​ជួយ​បន្ទន់​សក់​របស់​អ្នក និង ធ្វើអោយ​វា​ភ្លឺរលោង តាម​បែប​ធម្មជាតិ​។ វា​ជួយ​បង្ការ​នូវ ការខូចខាត​សក់ និង ជួស​ជុ​សបាន​ផងដែរ​នូវ សក់​ដែល​ខូច និង បង្កើន​នូវ​ការ​ដុះ​លូតលាស់​ឡើងវិញ​នូវ សសៃសក់​ថ្មី ។ ប្រេង​ដូង មាន​ផ្ទុក​នូវ​សារជាតិ បំប៉ន ដែល​អាច​ជួយ ក្នុង​ការថែទាំ​អោយ​សក់​របស់​អ្នក មាន​សុខភាព​ល្អ​។​


២. ជួយ​អោយ​ស្បែក​មាន​សុខភាព​ល្អ​
    ប្រសិនបើ​អ្នក​ចង់​បាន​ស្បែក​ដែលមាន សុខភាព​ល្អ និង ភ្លឺ​ចែងចាំង នោះ​ប្រេងដូង​គឺ ជា​ជម្រើស​ដ៏​ល្អ បំផុត​សម្រាប់​អ្នក​។ ប្រេង​ដូង គឺជា​ក្រែម​ផ្តល់សំណើម​តាម​បែប​ធម្មជាតិ​មួយ ជាពិសេស សម្រាប់​សុភាព នារី​ទាំងឡាយ​ណា ដែល​មាន​ស្បែក​ស្ងួត​។ អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ​ផ្សេងទៀត ដែល​ប្រេងដូង​ផ្តល់ ចំពោះ​ស្បែក នោះ​គឺ​វា​ជួយ​ក្នុងការ កាត់បន្ថយ​នូវ​ស្នាម​ជ្រាវ​ជ្រួញ​ដែល​អាច​មើលឃើញ ។ វា​ជា​វិធី​ដ៏ ប្រសើរ​បំផុត ក្នុងការ​បង្ការ​នូវ ការបង្ក​រោគ​នៅលើ​ស្បែក និង ជំងឺ​ផ្សេងៗ​ទៀត​មាន​ដូចជា ជំងឺ​របកស្បែក ក្រហម , ជំងឺ​រលាក​ស្បែក និង ជំងឺ​ត្រអក ជាដើម​។ ដូច្នេះ វា​ត្រូវ​បាន​គេ អះអាងថា វា​ជា​ឱសថ​បែប​ធម្មជាតិ​ដ៏ អស្ចារ្យ ក្នុង​ការជួយ​ព្យាបាល​បាន នូវ​ជំងឺ​ស្បែក​ស្ទើរតែ​ទាំងអស់ ។​


៣. ជួយ​កាត់បន្ថយ​ស្ត្រេ​ស​
    វា​ក៏​ជា​អ្នក ជួយ​កាត់បន្ថយ​ស្ត្រេ​ស បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ផងដែរ​។ អ្នក​គ្រាន់តែ លាប​ប្រេងដូង នៅលើ​ស្បែក​ក្បាល​របស់​អ្នក និង ធ្វើការ​ម៉ាស្សា​ថ្នមៗ ។ នោះ​ក្លិន​របស់​វា នឹង​អាចជួយ​បន្ធូរ​អារម្មណ៍ និង ធ្វើអោយ​អ្នក​មាន​អារម្មណ៍​លំហែ​បាន ខណៈពេល​ដែល​អ្នក​ប្រើ​វា យក​ម៉ាស្សា​នៅលើ​ស្បែកក្បាល ។​


៤.​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​
     ប្រេង​ដូង គឺ​សម្បូរ​ទៅដោយ ច្រ​វ៉ាក់​អាស៊ីត​ខ្លាញ់ខ្លី និង វែង​មធ្យម ដែល​អាច​ជួយ​អ្នក ក្នុងការ​សម្រក ទម្ងន់​បាន​។ ចំណុច​នេះ គឺ​បាន​បង្ហាញ​នូវ​ប្រសិទ្ធិភាព​ដ៏​សាក​សម ក្នុង​ការកាត់បន្ថយ​ទម្ងន់ ។ វា​ជួយ ធ្វើអោយ​កត្តា​មេតាបូលីស ល្អប្រសើរ​ជាង​មុន ដោយ​ការកាត់បន្ថយ​ស្ត្រេ​ស ដែល​មាន​លើ​លំពែង ។ វា​អាច​ជួយ កាត់បន្ថយ​ខ្លាញ់​បាន​ច្រើន​ជាង​មុន ហើយ​ដូច្នេះ​ហើយ វា​នឹង​បំផ្លាញ​បាន នូវ​ខ្លាញ់​ដែល​លើស ។​


៥. ជួយ​អោយ​ការរំលាយ​អាហារ​ប្រព្រឹត្តទៅ​បាន​យ៉ាង​រលូន​ល្អ​
    វត្តមាន​នៃ​ខ្លាញ់ ដែល​មាន​នៅក្នុង​ប្រេងដូង គឺ​អាច​ជួយ​ក្នុង​ការរំលាយ​នូវ សារជាតិ​សំខាន់ៗ​ដូចជា សារជាតិ​បំប៉ន​, រ៉ែ​,​វីតាមីន​, អាស៊ីត​អា​មី​ណូ និង ប្រូតេអ៊ីន ដែល​ចាំបាច់​ចំពោះ​រាងកាយ​។ វត្តមាន​នៃ សមាសធាតុ ប្រឆាំង​នឹង​បាក់តេរី ជួយ​ក្នុង​ការបង្ការ​នូវ ការលូតលាស់​របស់ ពពួក​មេរោគ​បាក់តេរី និង ផ្សិត ដែល​បណ្តាលអោយមាន ការរំលាយ​អាហារ​មិនបាន​ល្អ​។ និយាយ​ម្យ៉ាងទៀត គឺថា ប្រេង​ដូង អាច​ជម្រុញ​អោយ ការរំលាយ​អាហារ​របស់ អ្នក​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ ។​


៦. ជួយ​ក្នុង​ការព្យាបាល​
    ប្រេង​ដូង ក៏​ត្រូវបាន​ប្រើ​ផងដែរ ក្នុង​ការព្យាបាល​នូវ​មុខរបួស​។ នៅពេល​ដែល​វា ត្រូវ​បាន​លាប​ទៅលើ មុខរបួស ឬ ស្នាម​សន្លាក នោះ​វា​ជួយ​គ្របដណ្តប់​តំបន់ ដែល​រង​ការប៉ះពាល់​នេះ ជាមួយនឹង ស្រទាប់​មួយ ដើម្បី​ជួយ​ការពារ​វា បាន​ពី​ធូលី និង ភាព​មិន​បរិសុទ្ធ​ផ្សេងៗ​ទៀត មិន​អោយ​ចូល​ទៅក្នុង មុខរបួស​បាន ។ វា​ជួយ​បង្កើន​នូវ​ដំណើរការ នៃ​ការ​ជាសះស្បើយ​អោយបាន​ឆាប់រហ័ស ហើយ​វា​ក៏​ត្រូវបាន ជឿ​ផងដែរ​ថា វា​អាច​ជួយ​ដល់ កាត់បន្ថយ​នូវ​ស្នាម​សន្លាក ដែល​សល់​ពី​មុខរបួស​នេះ ។​


៧. ជួយ​ក្នុង​ការបង្ការ នូវ​ជំងឺ​បេះដូង​
   ដោយសារ​តែ​វា​មាន​ផ្ទុក នូវ អាស៊ី​ត lauric ប្រហែលជា ៥០​ភាគរយ វា​អាច​បង្ការ​បាន​នូវ ជំងឺ​បេះដូង បាន​ជាច្រើន និង ជួយ​រក្សា​វា​អោយមាន​សុខភាព​ល្អ​បាន​ផង​ដែរ​។ សារជាតិ​ខ្លាញ់ saturated ដែលមាន នៅក្នុង ប្រេង​ដូង គឺ​មិន​បង្ក​អោយមាន​ផលប៉ះពាល់​អ្វី​នោះទេ ដោយសារ​តែ​វា​នឹងមិន បង្កើន​នូវ​កម្រិត កូ​ឡេ​ស្តេ​រ៉ូល LDL និង បង្ការ​បាន​ផង​ដែរ​នូវ ស​សៃ​អាទែ​។​


៨. ជួយ​ដល់​សុខុមាលភាព​រាងកាយ​ជាទូទៅ​
    ប្រេង​ដូង គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការជួយ​រក្សា​អោយ​ប្រព័ន្ធ​ភាព​សាំ​របស់​រាងកាយ ប្រឆាំង​បាន ទៅ​នឹង​ជំងឺ ។ វា​ជួយ​ក្នុងការ រក្សា​អោយ​ឆ្អឹង និង ធ្មេញ​របស់​អ្នកមាន​សុខភាព​ល្អ ដោយ​ការជួយ​អោយ រាងកាយ​ធ្វើការ​បឺត​ស្រូបយក ជាតិ​កាល់ស្យូម និង ម៉ាញ៉េស្យូ​មពី អាហារ​បាន​យ៉ាង​ល្អ ។ វា​ក៏​បាន​ជួយ​ផង ដែរ ក្នុងការ​បង្ការ​នូវ​ជំងឺ​តម្រងនោម និង ជំងឺ​គ្រួស​ក្នុង​តម្រងនោម ។ នៅក្នុង​ករណី​ជំងឺ​ទឹកនោម​ផ្អែម វា ជួយ​គ្រប់គ្រង កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង ជួយ​ក្នុង​ការបញ្ចេញ អាំង​ស៊ុយ​លីន ។​