ចំពោះ​មនុស្ស​វ័យ​ជំទង់ បេះដូង​ដើរ​ញ៉ាប់​គឺ​ចង្វាក់បេះដូង​លោត​លើសពី ១០០​ដង​ក្នុង​មួយ​នាទី​។ ចំពោះ​អ្នក​ហាត់ប្រាណ​ចង្វាក់បេះដូង​ប៉ុន​នេះ​គឺ​ចាត់ទុក​ថា​មាន​សុខភាព​ល្អ​ទេ ប៉ុន្តែ​បើសិនជា​បេះដូង​ដើរ​ញ៉ាប់​កើតឡើង​ពេល​សម្រាក នោះ​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ទៅ​។

រោគសញ្ញា​អាការៈ​បែប​នេះ​ប្រហែលជា​មាន​ដូចជា ញ័រ​ដើមទ្រូង​, ពិបាក​ដកដង្ហើម​, វិលមុខ​, និង​បែកញើស​។ រោគសញ្ញា​ទាំងនេះ​ច្រើន​តែ​ឃើញ​មាន​ជាញឹកញាប់​លើ​អ្នក​ដែល​មាន​អាកា​រៈ​កង្វះជាតិ​ស្ករ​ក្នុងឈាម​។​
 
​អាហារ​ត្រូវ​ចៀសវាង​
·         ចូរ​ចៀសវាង​ការ​ញ៉ាំ​ស្រា​ច្រើន ព្រោះ​វា​អាច​ទៅ​បំផ្លាញ​សាច់ដុំ​បេះ​ដូង​បាន​។​
·         ចូរ​ចៀសវាង​ជាតិ​កាហ្វេ​អ៊ី​ន​ព្រោះ​វា​បណ្តាល​អោយ​អ័រម៉ូន Adrenaline ចេញ​កាន់តែច្រើន​ទៅក្នុង​ចរន្តឈាម និង​ធ្វើអោយ​កើត​មាន​បញ្ហា​បេះដូង​ដើរ​ញាប់​។​
 
​អាហារ​គួរ​ទទួល​ទាន​
·         ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​ដូចជា បន្លែ​ពណ៌​បៃតង​, ចេក​, ផ្លែឈើ​ស្រស់ៗ​, ត្រី និង​គ្រាប់​ផ្កា​ឈូករ័ត្ន​។​
·         ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​អូ​មេហ្គាបី​ដូចជា​ត្រីសា​លមុង ឬ​ត្រី​សា​ឌី​ន​សុទ្ធតែ​មាន​ផល​ល្អ​សម្រាប់​សុខភាព​បេះដូង ចូរ​ញ៉ាំ​ត្រី​ប្រភេទ​នេះ​អោយបាន​ពីរដង​ក្នុង​មួយ​សប្តាហ៍​។​
·         ជាទូទៅ​ត្រូវ​ញ៉ាំ​ត្រី​អោយបាន​ច្រើន​ជាង​សាច់​។​
·         គ្រាប់​ល្ពៅ​, គ្រាប់​ផ្កាឈូករ័ត្ន និង​ប្រេង​របស់​វា សុទ្ធតែ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​សំខាន់ៗ​សម្រាប់​សុខភាព និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។​
·         ចូរ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​ដូចជា ការ៉ុត​, សណ្តែង​បារាំង​, ផ្កា​ខាត់ណា​ពណ៌​បៃតង​, ស្ពៃ​ក្តោប​, ស្ពៃ Spinach, ដំឡូង​ផ្អែម​, ស្វាយ និង​ប៉េងប៉ោះ​ព្រោះ​វា​សម្បូរ​ជាតិ Carotene និង​អង់​ទី​អុកស៊ីដ​ង ដែល​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​។​
·         សណ្តែកសៀង​សម្បូរ​ទៅ​ដោយ​វីតាមីន E ពី​ធម្មជាតិ ដែល​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន ជា​ពិសេស​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ A ឬ AB​។​
·         ប្រេង​អូ​លីវ ជួយ​បង្កើន HDL (​កូ​ឡេ​ស្ទើ​រ៉ុល​ដែល​ល្អ​) បន្ថយ LDL (​កូ​ឡេ​ស្តេ​រ៉ុល​ដែល​អាក្រក់​) និង​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុកស៊ីដ​ង់​សម្រាប់​ការពារ​ការខូចខាត​ដែល​បណ្តាល​មកពី LDL​។​
·         ចូរ​ផឹកទឹក​អោយបាន​យ៉ាងហោច​ណាស់ ៦​កែវជា​រៀងរាល់ថ្ងៃ​។​
·         ចូរ​ញ៉ាំ​ខ្ទឹមស និង​ខ្ទឹមបារាំង​អោយបាន​ច្រើន​ព្រោះ​វា​ជា​អាហារ​មាន​ផល​ល្អ​សម្រាប់​សុខភាព​បេះដូង​។​
 
​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
·         ចូរ​ប្រើ​វីតាមីន និង​ជាតិ​រ៉ែ​ចម្រុះ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន B ទាំងអស់​។​
·         ផលិតផល Co-enzyme Q10 គួរតែ​ប្រើ ៦០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជួយ​អោយ​សាច់ដុំ​បេះដូង​រឹង​ម៉ាំ​។​
·         វីតាមីន E ជួយ​អោយ​សាច់ដុំ​បេះដូង​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់ និង​ជា​សារធាតុ​រំលាយ​កំណក​ឈាម​ពី​ធម្មជាតិ​ដែឬ​។ ចូរ​ប្រើ ៤០០​យូ​នី​ត​ជា​រៀងរាល់ថ្ងៃ​។​
·         មនុស្ស​យើង​ច្រើន​តែ​កង្វះ​ជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូម ដូច្នេះ​គួរតែ​ប្រើ ៣០០ ទៅ​៦០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។​
 
​មតិ​ដ៏​មាន​ប្រយោជន៍​
·         ដោយសារតែ​ការ​ញ័រ​ដើមទ្រូង​ប្រហែលជា​មាន​ជាប់ទាក់ទង​នឹង​ក្រ​ពេញទី​រ៉ូ​អ៊ីត​ធ្វើការ​ខ្លាំងពេក យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​តេស្ត​ឈាម​មើល​មុខងារ​របស់​ក្រពេញ​មួយ​នេះ​។​
·         ដើម្បី​បំបាត់​ការព្រួយបារម្ភ​ដែល​វា​ជា​អ្នក​ធ្វើ​អោយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​នោះ ចូរ​សិក្សា​ពី​របៀប​ដកដង្ហើម​ជ្រៅៗ​តាមរយៈ​ហាត់​ក្បាច់​យូ​ហ្គា ឬ​វិធី​បន្ធូរ​អារម្មណ៍​។​
·         ចូរ​អនុវត្តន៍​ពី​របៀប​តាំងសមាធិ​ដើម្បី​ជួយ​អោយ​អ្នក​សម្រួល​អារម្មណ៍​ដែល​កើតចេញ​ពី​ស្ត្រេ​ស​។ បើសិន​មាន​អារម្មណ៍​ថា​បេះដូង​ដើរ​ញាប់ទំនង​ជា​កើត​មាន ចូរ​ទៅ​លុបមុខ​ចេញ​ជាមួយ​ទឹក​ត្រជាក់ ហើយ​ដេក​, បិទ​ភ្នែក​, ដកដង្ហើម​ជ្រៅៗ និង​យឺតៗ​រយៈពេល​ពីរ​បី​នាទី​រហូតដល់​អា​ការៈនោះបាត់​ទៅវិញ​។​
·         ប្រេង​ផ្កា​ឡាវែ​ន​ឌឺ​មាន​ប្រសិទ្ធភា​ពជួយ​បន្ធូរ​អារម្មណ៍ ដូច្នេះ​ចូរ​ប្រើ​ពីរ​បី​ដំណក់​សម្រាប់​ការ​ងូតទឹក​របស់​អ្នក​។​
·         ពេលទំនេរ​គួរតែ​ចំនាយ​ពេល​ដើរ​ដើម្បី​អាច​ដកដង្ហើម​បាន​ជ្រៅៗ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង