ដោយ​ស្ថិត​ក្នុង​លំដាប់​មួយ ក្នុងចំណោម​ប្រភេទ​ឱសថ​បុរាណ ដ៏​ល្អ​បំផុត ប្រទាល​កន្ទុយក្រពើ គឺ​ពិតជា ផ្តល់​គុណ​ស​ម្ប​តិ្តដល់​ច្រើន សម្រាប់​មនុស្សជាតិ​។ វា​បាន​ផ្តល់អោយ​យើង​រាល់គ្នា​នូវ អត្ថប្រយោជន៍ ជាច្រើន​រាប់មិនអស់ ដែល​នឹង​នាំអោយ​យើង​ទទួលបាន​នូវ​សុខមាលភាព​ល្អ​បាន​ជា​ទូទៅ ។


១. ជាឃ្លាំង​ស្តុក​ទុក​នូវ វីតាមីន B12
   ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា ប្រទាល​កន្ទុយក្រពើ គឺជា​ប្រភព​ធម្មជាតិ​តែមួយគត់​នៃ វីតាមីន B12 ដែល​ជួយ​សម្រូល​ដល់​ដំណើរការ នៃ​ចរន្តឈាម​រត់ និង កត្តា​មេតាបូលីស​។ ដូច្នេះ​ប្រសិនបើ​អ្នក រងគ្រោះ​ពី​ភាព​អស់កម្លាំង​ល្ហិតល្ហៃ​, មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ ការចងចាំ​ចុះខ្សោយ នោះ​ប្រទាល​កន្ទុយក្រពើ គឺជា ឱសថ​ដ៏​មាន​សុវត្ថិភាព​បំផុត ក្នុង​ការជួសជុល​នូវ ការបំផ្លាញ​ដែល​បណ្តាល​មកពី កង្វះ​សារជាតិ​វីតាមីន B12 ។​


២. វា​សម្បូរ​ទៅដោយ​វីតាមីន និង សារជាតិ​រ៉ែ​
    ក្រៅពី​វីតាមីន B12 ប្រទាល​កន្ទុយក្រពើ ក៏​សម្បូរ​ផងដែរ​នូវ ប្រភព​នៃ​ជាតិ ស័ង្កសី​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​,​ប្រូតេអ៊ីន​, អាស៊ីត​ខ្លាញ់​សំខាន់ៗ និង​រួម​ផងដែរ​នូវ វីតាមីន A, C និង E ។ ពពួក​វីតាមីន និង សារជាតិ​រ៉ែ​សំខាន់ៗ​ទាំងនេះ គឺ​ជួយ​ក្នុង​ការប្រមូលផ្តុំ​ឡើងវិញ​នូវ ចរន្តឈាមរ​ត់​ជា​ធម្មតា​, ធ្វើអោយ​ជាលិកា ដែល​ចាស់​វ័យ មាន​ភាព​វ័យក្មេង​មកវិញ និង ជម្រុញ​ផង​ដែរ​នូវ ប្រព័ន្ធ​ភាព​សាំ។


៣. ជួយ​ក្នុង​ការ​បន្សាប​ជាតិពុល​
    ការផឹក​ទឹក​ប្រទាល​កន្ទុយក្រពើ អោយបាន​ទៀងទាត់​ជាប្រចាំ គឺ​ជួយ​សម្អាត​ដល់ រាងកាយ និង បញ្ចេញ​នូវ​សារជាតិ​ពុល​ចេញពី​ក្នុង​ខ្លួន ។ វា​ជួយ ក្នុង​ការសម្អាត​នូវ ក្រពះ​,​តម្រង​នោម​,​ថ្លើម ,​ប្លោកនោម និង អណ្តើក​។ ជា​លទ្ធផល អ្នក​នឹង​ទទួលបាន​នូវ​ភាព​ធូរស្រាល​ពី ភាពមិនប្រក្រតី​នៃ​ជំងឺ​ក្រពះ​ណាមួយ ដូចជា ដំបៅ​ក្រពះ និង បញ្ហា​នៃ​ការ​មិន​រំលាយ​អាហារ​ជាដើម​។ ទឹក​ប្រទាល​កន្ទុយក្រពើ ក៏​អាច​ជួយ ព្យាបាល និង សម្រាល​នូវ​ការឈឺចាប់ ដែល​បណ្តាល​មកពី តម្រង​នោម និង ការ​ចម្លងរោគ​នៅក្នុង ប្លោកនោម​បាន​ផងដែរ ។​


៤. ជួយ​ព្យាបាល​ជំងឺ​
     ប្រទាល​កន្ទុយក្រពើ ត្រូវបាន​គេ​រកឃើញ​ថា វា​អាច​ជួយ​ព្យាបាល ឬ យ៉ាងហោច​ណា ជួយ​ធ្វើអោយ ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ធ្ងន់ៗ មានដូចជា​៖​ការ​រលាក , រលាក​ទ្វារមាស​,​ជំងឺ​រលាក​សន្លាក់​, ដំបៅ​ក្រពះ ,​បញ្ហា​ទល់លាមក និង ជំងឺ​គេង​មិន​លក់​ជា​ដើម ។​


៥. ធ្វើអោយ​រាងកាយ​មាន​ភាព​ក្មេង​វ័យ​
     ប្រទាល​កន្ទុយក្រពើ ធ្វើអោយ​អ្នក​មាន​ភាព​ក្មេង​វ័យ និង ស្រស់ស្រាយ​បាន​ពេញ​មួយ​ថ្ងៃ ។ ដូច្នេះ អ្នក​ត្រូវ​ជ្រើសរើស​នូវ ការ​ទទួលទាន​នូវ ប្រភេទ​អាហារ​ដែល​ផ្សំ​ពី​ប្រទាល​កន្ទុយក្រពើ ដើម្បី​ជួយ​ធ្វើអោយ អ្នក​មាន​អារម្មណ៍​នៅ​ក្មេង​វ័យ និង មាន​រូបរាង​កាយ មាំមួន និង សកម្ម​។​


៦. មាន​សមាសធាតុ​ប្រឆាំងនឹង​ភាព​ចាស់ជរា​
    ប្រទាល​កន្ទុយក្រពើ មាន​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំងនឹង​ភាព ចាស់ជរា ដែល​ជួយ​ទំនុកបម្រុង​ដល់ ដំណើរការ​នៃ ការបង្កើត​នូវ​ភាព​ក្មេង​វ័យ​បាន​ឡើងវិញ​។​នៅពេល​ដែល​វា ត្រូវបាន​ប្រើ​ក្នុង​ទម្រង់​ជា ក្រែម ឬ ឡេ​ការពារ​ស្បែក ប្រទាល​កន្ទុយក្រពើ នឹង​បង្ហាញ​សម្តត្ថភាព​របស់​វា ក្នុងការ​បឺត​ស្រូប​ចូលទៅក្នុង ស្បែក និង ចិញ្ចឹម​បំប៉ន​ពួក​វា​បាន​យ៉ាង​ល្អ​។ វា​អាច​ជួយ​ធ្វើអោយ​កោសិកា ក្មេង​វ័យ​បាន​តាម​លក្ខណៈ​ធម្មជាតិ ដែល​អាច​ជួយ​បង្កើន​សម្រស់​បាន​ឡើង​វិញ ដល់​អ្នក​។​


៧.​បំបាត់​ការឈឺចាប់​
    ជាតិ​ជ័រ​ប្រទាល​កន្ទុយក្រពើ នៅពេល​ដែល​ត្រូវបាន​ប្រើ នៅ​ផ្នែក​ខាងក្រៅ គឺអាច សម្រាល​នូវ​ការឈឺ ចាប់​ដែល​កើតមាន ពី​ការ​រលាក និង ការរង​របួស​នៅ​លើ​ស្បែក​។ ជាតិ​ជ័រ​ត្រជាក់​របស់​វា គឺមាន ឥទ្ធិពល ក្នុងការ​សម្រាល បង្អន់​នូវ​ការឈឺចាប់ ខណៈពេលដែល សមាសធាតុ​គីមី​របស់​វា នឹង​ជួយ​ផងដែរ ក្នុងការ ធ្វើអោយ​មុខរបួស​ឆាប់​ជា​សះស្បើយ បាន​លឿន ។​


៨. ជួយ​ក្នុង​ការព្យាបាល​បញ្ហា​មុន​
    ជា​ទូទៅ​វា​ត្រូវបាន​គេ​ជឿថា ប្រទាល​កន្ទុយក្រពើ​អាចជួយ​ព្យាបាល​បញ្ហា​មុន ប៉ុន្តែ​ជា​ការពិត វា​មិន​បាន ជួយ​ព្យាបាល​បញ្ហា​នេះ បាន​ទាំងស្រុង​នោះទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​អាច​ជួយ​សម្រាល នូវ ភាព​រោល​ក្រហម និង ហើមប៉ោង​ដែល​បណ្តាល​មក​ពី​គ្រាប់​មុន​។ វា​ក៏​អាច​កាត់បន្ថយ​ផង​ដែរ​នូវ ភាព​រំខាន និង ការ​ម៉ាស់ ដែល​បណ្តាល​មក​ពី​ការឡើង​ខ្ទុះ​ប៉ោង​នៅ​លើ​មុខ​អ្នកនេះ ។ វា​ជួយ ក្នុងការ​ធ្វើ​អោយ សុខភាព​ស្បែក​ជាទូទៅ របស់​អ្នក​មាន​ភាពល្អប្រសើរ ហើយ​ជា​លទ្ធផល​វា​នឹង​ធ្វើអោយ​សភាព​ស្បែក របស់​អ្នក​ម៉ត់​រលោង បាន​ក្នុង​រយៈពេល​យូរ ។ ហើយ​វា​ក៏​នឹង​ធ្វើអោយ​ស្បែក​អ្នក មាន​ភាព​ភ្លឺ​ថ្លា​រលោង តាម​បែប​ធម្មជាតិ​ផងដែរ ។​


៩. ជួយ​ព្យាបាល​ស្បែកក្បាល និង សសៃស​ក់​
    ប្រទាល​កន្ទុយក្រពើ គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែកក្បាល និង សសៃស​ក់​។ វា​មាន​តួនាទី ជា​ថ្នាំ បន្ទន់​សក់​បែប​ធម្មជាតិ និង ផ្តល់​នូវ​ភាព​ភ្លឺរលោង​ដល់​វា​។ បន្ថែម​ពី​នេះ​ទៅទៀត វា​មិន​បណ្តាល អោយ​មាន​ផលប៉ះពាល់ ដល់​សក់​របស់​អ្នក​ទេ ដោយសារ​តែ​វា ជា​ផលិតផល​ពី​ធម្មជាតិ ដែល​ខុស​ពី សាប៊ូ ដោយសារ​តែ​វា​ផ្សំ​ពី សារ​ជាតិគីមី ។​


១០. លុបបំបាត់​ស្នាម​រង្វង់​ជាំខ្មៅ​ក្រោម​ភ្នែក​
     ការ​ដាក់​នូវ​សម្បក​ប្រទាល​កន្ទុយក្រពើ នៅក្រោម​ភ្នែក មុន​ពេល​អ្នក​ចូល​គេង គឺ​អាច​ជួយ​កំចាត់​នូវ ស្នាម​ជាំខ្មៅ ដែល​មាន​នៅ​ជុំវិញ​រង្វង់​ភ្នែក ។ វា​មាន​ឥទ្ធិពល​ត្រជាក់ នៅ​លើ​ត្របកភ្នែក ហើយ​ជា​លទ្ធផល វា​នឹង កាត់បន្ថយ​បាន​នូវ ផល​រំខាន ដែល​កើតមាន​ដោយសារ​តែ​ស្ត្រេ​ស ឬ ការប្រើ​កែវភ្នែក​ច្រើន​ជ្រុល ។ លើសពីនេះ​ទៀត វា​នឹង​ធ្វើអោយ​អ្នក​គេង​បាន​លក់​ស្រួល ។​


១១. វា​គ្មាន​ផល​រំខាន​អ្វី​នោះ​ទេ​
    អ្វី​ដែល​ជា​ចំណុច​ល្អ​បំផុត​របស់ ប្រទាល​កន្ទុយក្រពើ​នោះ​គឺ វា​គ្មាន​ផ្តល់​ផល​រំខាន​អ្វី​ដល់​យើង​នោះទេ​។ វា​មិន​មាន​ជាតិពុល និង អាច​ផ្តល់​ផលប្រយោជន៍ ជាច្រើន នៅ​ក្នុង​ការ​សម្រាល​ដល់​ស្ថានភាព​ជំងឺ​ផ្សេងៗ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង