រឿងមួយដែលជាភាពខុសគ្នារវាងផ្លូវភេទមនុស្សប្រុស និងស្រីគឺបុរសច្រើនតែមាននិន្នាការពេញចិត្តនឹងការរួមភេទនៅពេលព្រឹក ខណៈពេលដែលស្ត្រីច្រើនតែរៀបចំសកម្មភាពនៅលើគ្រែនៅពេលយប់ទៅវិញ។

រឿងនេះប្រហែលជាទាក់ទងនឹងលិង្គឡើងរឹងនៅពេលយប់ (Nocturnal Penile Tumescence, NPT) ដែលមួយយប់ៗអាចមានរហូតដល់ ៥ដងឯណោះ។ ដូច្នេះអ្នកក្រោកឡើងដោយលិង្គនៅរឹង។វាជាហេតុផលមួយដ៏សមស្របសម្រាប់សកម្មភាពលើគ្រែ។ សំណាងអាក្រក់អី មិត្តស្រីរបស់អ្នកប្រហែលជាមិនមានអារម្មណ៍ល្អដូចអ្នកភ្លាមនោះទេ លុះត្រាតែអ្នកមានវិធីធ្វើយ៉ាងណាអោយសមស្របបន្តិចទើបនាងមានអារម្មណ៍ដូចអ្នកដែរ។
រៀបចំពីយប់អោយហើយ
ដើម្បីចៀសវាងកុំអោយអ្វីៗត្រូវបានខកខាននៅពេលព្រឹកឡើង អ្នកគួរតែត្រៀមតាំងពីយប់អោយហើយសិន។ ចូរយកស្ករកៅស៊ូដាក់នៅក្បែគ្រែរបស់អ្នកដើម្បីអាចយកវាមកប្រើបំបាត់ក្លិនមាត់នៅពេលព្រឹកមុនពេលចាប់ផ្តើមនូវអារម្មណ៍ដ៏សិចស៊ីបាន។ ជាមួយគ្នានេះដែរ ចូរប្រាកដថា អ្នកបានទៅបន្ទប់ទឹកបត់ជើងតូចរួចហើយមុនពេលចូលដេកដើម្បីកុំអោយភ្ញាក់ពីព្រលឹមពេកទៅបន្ទប់ទឹក។ អ្វីដែលសំខាន់គឺមិនត្រូវភ្លេចស្រោមអនាម័យឡើយ។
កំណត់ម៉ោងរោរិ៍ដល់ខ្លួនឯង
យកល្អគួរតែភ្ញាក់ពីព្រលឹមបន្តិចទើបគ្រប់គ្រងនាងក្នុងការធ្វើសកម្មភាពសិចដើម្បីកុំអោយខកម៉ោងទៅធ្វើការ។ ដូច្នេះអ្នកអាចធ្វើបែបនេះបានតាមរយៈការកំណត់ពេលវេលាដល់ខ្លួនឯង ព្រោះវានឹងមិនរំខានដល់ដៃគូរប្រសិនបើអ្នកចង់ប្រើនាឡិការរោរិ៍។ ប្រសិនបើអ្នកភ្ញាក់មុននាង អ្នកនឹងអាចផ្តល់ការស្រើបស្រាលដល់នាងបានដែរជាមួយនឹងការបរបោសអង្អែលដ៏ព្រឺព្រួច។ ចូរចងចាំថា អ្នកប្រហែលជាត្រៀមខ្លួនរួចហើយ ប៉ុន្តែអ្នកគួរតែទុកពេលអោយនាងអាចកម្តៅសាច់ដុំបានមួយភ្លែតសិនដែរ ទើបអាចអោយបរិយាកាសនៅពេលព្រឹកនេះប្រព្រឹត្តទៅបានយ៉ាងរលូន។
ដាស់នាងអោយភ្ញាក់ថ្នមៗ
ខាងស្រីទំនងជាមិនចង់ស្វាគមន៍នឹងលិង្គដែលកំពុងតែរឹងដាក់នៅពីមុខនាងនោះទេ ដូច្នេះចូរធ្វើអារម្មណ៍ស្ងប់សិនទៅ។ ចូរអង្អែលនាងដោយថ្នមៗ និងយឺតៗ។ ចូរផ្តល់អោយនូវនាងការថើបតិចៗនៅលើមុខ ក៏ដូចជារាងកាយរបស់នាងទាំងអស់តែម្តង។ ប្រើម្រាមដៃអ្នកច្បូតសក់របស់នាង។ កាលណាដែលអ្នកអាចធ្វើបែបនេះបាន វានឹងប្រាកដថានាងភ្ញាក់ឡើងនឹងមានអារម្មណ៍វិជ្ជមានចំពោះនាង ហើយពេញចិត្តនឹងការរួមភេទនៅពេលព្រឹកថែមទៀតផង។
ធ្វើអោយនាងមានអារម្មណ៍សិចស៊ី
ខាងស្រីប្រហែលជាមិនមានអារម្មណ៍ថាខ្លួនឯងមានរូបរាងសិចស៊ីនោះទេនៅពេលភ្ញាក់ពីដេកនោះ ដូច្នេះដើម្បីកុំអោយនាងមានអារម្មណ៍បែបនេះចូរប្រាប់ថានាងជាមនុស្សដែលស្អាតបំផុតទោះបីជានាងមានលក្ខណៈរញ៉េរញ៉ៃបន្តិចក៏ដោយ។ ទោះបីជាសក់រញ៉េរញ៉ែ និងក្លិនមាត់ពេលព្រឹកមិនល្អយ៉ាងណាក៏ដោយ ក៏អ្នកគួរតែប្រាប់នាងថាអ្នកត្រូវការនាងខ្លាំងណាស់នៅព្រឹកនេះ។ ប្រសិនបើអ្នកពិបាកនឹងប្រើអារម្មណ៍ប្រាប់នាង ចូរព្យាយាមប្រើវិធីណាដែលកុំអោយបែរមុខដាក់គ្នា។ ការប្រើក្បាច់រួមភេទបែប Spooning អាចផ្តល់នូវអារម្មណ៍ដ៏រ៉ូម៉ែនទិចបាន ព្រោះវាអាចធ្វើអោយអ្នករួមភេទបានដោយចៀសវាងនូវការស្រង់ក្លិនមាត់នៅពេលព្រឹក។
ការដែលធ្វើខ្លួនអោយរវល់នៅពេលព្រឹកដូច្នេះអាចជាកិច្ចចាប់ផ្តើមដ៏អស្ចារ្យមួយសម្រាប់ថ្ងៃនេះ ព្រោះវាជួយជម្រុញអោយអ័រម៉ូនចេញកាន់តែច្រើនដើម្បីបង្កើតបានជាស្នាមញញឹម និងងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងពេលបំពេញការងារ។