ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនគួរញ៉ាំ ទើបមិនធ្វើឲ្យជំងឺគ្រួសក្នុងតម្រង់នោមអ្នកកាន់តែធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ?

  • អាហារដែលហិរ អ្នកមិនគួរញ៉ាំឡើយ បើអ្នកកើតមានអាការៈគ្រួសក្នុងតម្រង់នោម ព្រោះវាអាចធ្វើឲ្យជំងឺអ្នកមិនអាចគ្រប់គ្រងបាន ដោយធ្វើឲ្យអាការៈអ្នកកាន់តែធ្ងន់ធ្ងរដោយមិនដឹងខ្លួន។
  • ពពួកសណ្តែកដូចជា សណ្តែកសៀង ឬសណ្តែកខ្មៅ ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ជំងឺរបស់អ្នក ដោយធ្វើឲ្យអាការៈអ្នកមិនអាចធូលស្រាលបានឡើយ មានតែធ្ងន់ធ្ងរជាងមុនតែប៉ុណ្ណោះ។
  • អាហារដែលមានផ្ទុកកាលស្យូមខ្ពស់ ក៏មិនគួរញ៉ាំដែរ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលទេក្រោយពេលដែលបរិភោគរួច។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យអាការៈនៃជំងឺអ្នកកាន់តែមិនល្អ អ្នកមិនគួរញ៉ាំអាហារខាងលើនេះឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង