ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលនៅពេលដែលលោកប៉ាមើលថែទាំកូន ហើយកូនអាចឆ្លាត។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកម្តាយមើលថែទាំកូន នឹងហាមកូនមិនឲ្យធ្វើនេះ ធ្វើនោះទេ ដោយឲ្យធ្វើតាមបំណងគេជានិច្ច។ ប៉ុន្តែនៅពេលដែលលោកប៉ាមើលថែទាំកូនវិញ នឹងនាំកូនលេងច្រើន ហើយនាំកូនរុករកអ្វីដែលថ្មីជានិច្ច ដូចជា ឡើងភ្នំ រត់ប្រណាំង ហែលទឹក ឬលេងប៉ាល់ជាដើម។ ជាហេតុដែលធ្វើឲ្យកូនមានចរិតរឹងមាំ ថែមទាំងពោរពេញទៅដោយគំនិតរុករកអ្វីដែលថ្មី។
- លោកប៉ាអាចនិយាយបានថាមានចំណេះដឹងទូទៅច្រើនជាងអ្នកម៉ាក់ ព្រោះគាត់បានចេញក្រៅប្រឡូកក្នុងសង្គមច្រើន។ ដូចនេះ ចំណេះដឹងទាំងនេះគេអាចផ្ទេរទៅកូនពេលដែលមើលថែទាំកូន។ ជាហេតុដែលធ្វើឲ្យកូនអាចមានខួរក្បាលដែលឆ្លាតតាំងពីតូច។
- នៅពេលដែលកូននៅជាមួយឪពុកច្រើន គេនឹងអាចក្លាយជាបុគ្គលដែលក្លាហានដូចជាលោកប៉ាអញ្ចឹង។ ដូចនេះ លោកប៉ាគ្រប់រូបគួរតែទុកពេលអ្នកឲ្យកូនខ្លះ ទើបកូនអាចក្លាយជាបុគ្គលដែលពូកែតាំងពីតូចរហូតអាចរក្សាបានដល់ធំ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855