​សូម​ក្រឡេកមើល​សញ្ញា​នៅលើ​ក្រចក​របស់​អ្នក ដែល​ប្រាប់​អ្នក​ពីអ្វី​ដែលមាន​បញ្ហា​ក្នុង​រាងកាយ​របស់​អ្នក​។ តោះ​ពិនិត្យ​ទាំងអស់គ្នា​!

​ក្រចក​ជាមួយ​ឆ្នូត​ខ្មៅ​បញ្ឈរ​

​ប្រសិនបើ​ថ្ងៃ​ណាមួយ​ស្រាប់​តែមាន​ឆ្នូត​បញ្ឈរ​ខ្មៅ​នៅលើ​ក្រចក អាចជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បែក​។ តើ​អ្នកដឹង​ទេ​ថា ជំងឺមហារីក​ស្បែក​ប្រភេទ Melanoma ដែលជា​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ជំងឺមហារីក​ស្បែក អាច​បង្ហាញខ្លួន​វា​នៅក្នុង​ការផ្លាស់ប្តូរ​នៅលើ​ក្រចកដៃ​? ក្នុងករណីនេះ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ក្រចក​ពាក់កណ្តាល​រង្វង់​ធំ​

​ប្រសិនបើ​ក្រចក​លេចចេញ​ជា​រង្វង់​ភ្លុក​-​ស និង​មាន​ប្រវែង​ប្រហែល 1/5 នៃ​ក្រចក​នោះ អ្នកមាន​សុខភាព​ធម្មតា​។ ប៉ុន្តែ​ប្រសិនបើ​ទំហំ​របស់​វា​ធំ​ជាង​ធម្មតា អ្នក​អាច​នឹងមាន​បញ្ហា​ជាមួយនឹង​ថ្លើម​របស់​អ្នក​។​

​ក្រចក​ដែលមាន​ឆ្នូត​ពណ៌​ស​ផ្ដេក​

​ប្រសិនបើ​មាន​ឆ្នូត​ពណ៌​ស​ផ្ដេក​នៅលើ​ក្រចក វា​អាចជា​សញ្ញា​បង្ហាញថា​រាងកាយ​ខ្វះ​ជាតិ​ស័ង្កសី ឬ​ប្រូតេអ៊ីន​។ លើសពីនេះ វា​ក៏​អាចជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​បន្ថែមទៀត ដូចជា​បញ្ហា​តម្រងនោម ឬ​ថ្លើម​ជាដើម​។​

​ក្រចក​ដែលមាន​ឆ្នូត​បញ្ឈរ​ជាច្រើន​

​ក្រចក​ដែលមាន​ឆ្នូត​បញ្ឈរ​ជាច្រើន ហើយ​កាន់តែ​ស្ងួត និង​គ្រើម​អាចជា​សញ្ញា​នៃ​អាយុ​។ ឆ្នូត​បញ្ឈរ​នៅលើ​ក្រចក ក៏ដូចជា​ស្នាម​ជ្រីវជ្រួញ​នៅលើ​ស្បែក​នឹង​លេចឡើង​កាន់តែច្រើន​នៅពេល​អ្នក​កាន់តែ​ចាស់ ជាពិសេស​នៅពេលដែល​អ្នកមាន​អាយុ 50 ឆ្នាំ​។​

​ក្រចក​មាន​រាង​ប៉ោង​

​វា​អាចទៅរួច​ដែលថា​នេះ​គឺជា​លទ្ធផល​នៃ​ស្ថានភាព​សួត​ដែលនាំឱ្យ​មាន​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម​ទាប​ជាង​ធម្មតា​។ មហារីក​សួត​អាចជា​មូលហេតុ​ទូទៅ ប៉ុន្តែ​វា​ក៏​អាចទាក់ទង​នឹង​ជំងឺថ្លើម ឬ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផងដែរ​។​

​លើសពីនេះ អ្នក​អាចនឹងទទួល​រង​ពី​កង្វះ​ជាតិ​ដែក ភាពស្លេកស្លាំង​។​

​ក្រចក​រាង​កោង​

​រូបរាង​នៃ​ក្រចក​នេះ​អាចជា​សញ្ញា​នៃ​ភាពស្លេកស្លាំង និង​កង្វះ​ជាតិ​ដែក​។ នៅពេលនោះ ក្រចក​នឹង​ស្តើង​ណាស់ ដែល​វា​មាន​រាង​កោង ជំនួស​ឱ្យ​ការលើកឡើង​បន្តិច​។​

​ក្រចក​ផុយស្រួយ​

​សារធាតុ Biotin ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​វីតាមីន H ឬ​វីតាមីន B7 ជួយ​ចិញ្ចឹម​ស្បែក សក់ ក្រចក និង​ក្រចកជើង​ឱ្យ​ស្រស់ស្អាត​។ ក្រចក​នឹង​បែក​ងាយ​ជាង​ធម្មតា ហើយ​មូលហេតុ​សំខាន់បំផុត​អាចជា​កង្វះ​សារធាតុ biotin ។​

​សញ្ញា​នេះ​ក៏​អាចជា​សញ្ញា​នៃ​ភាព​ចាស់ ឬ​ជា​លទ្ធផល​នៃ​ការប៉ះពាល់​ខ្លាំងពេក​ទៅនឹង​ថ្នាំ​លុប​ក្រចក ឬ​ឧបករណ៍​សម្អាត​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង