​វី​រ៉ុស​បង្ក​ជំងឺប៉េស​មាន​ពីរ​ប្រភេទ​៖ ប្រភេទ​ទី​១​បង្ក​ជាការ​ពងបែក​បបូរមាត់ ប្រភេទ​ទី​២​ឆ្លង​តាម​ការ​រួមភេទ ហើយក៏​ជា​ប្រភេទ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ដែរ​។ វា​អាច​បង្ក​អោយ​ឈឺចាប់ និង​ហើម​នៅ​ប្រដាប់ភេទ​ជាខ្លាំង ហើយ​ពេល​ខ្លះ អាច​មាន​ក្តៅខ្លួន​ថែម​ទៀត​។

អ្នក​មិន​អាច​សម្លាប់​អោយអស់​វី​រ៉ុស​នេះ​តែ​ម្តង​នៅ​ពេល​ឆ្លង​វា​រួចហើយ​ម្តង​នោះទេ ប៉ុន្តែ​អ្នក​អាច​បង្ការ​ការ​ធ្វើ​ទុក្ខរ​បស់​វា​បាន​តាមរយៈ​ការប្រើ​ថ្នាំ​បំប៉ន​សុខភាព និង​ការ​ញ៉ាំ​អាហារ​ប្រកបដោយ​សុខភាព​។
 
​អាហារ​ដែល​ត្រូវ​ចៀសវាង​

• អាហារ​ដែល​សម្បូរ​សារធាតុ Arginine និង អាស៊ីតអាមីណេ​ច្រើន​មាន​ក្នុង​សូកូឡា សណ្តែក និង​គ្រាប់​ផ្លើឈើ​។
• ចៀសវាង​ស្ករ និង​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated ខ្ពស់​ព្រោះ​វា​ផ្តល់​ឥទ្ធិពល អវិជ្ជមាន​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។
•​អ្នកខ្លះ​សម្គាល់​ឃើញថា នៅ​ពេល​ពួកគេ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើនពេក ច្រើន​តែ​បង្ក​បញ្ហា​បែបនេះ​។
 
អាហារ​ដែល​ត្រូវ​ទទួល​ទាន​

• ចូរ​ញ៉ាំ​អាហារ​ដែល​មាន​ប្រូតេអ៊ីន​អោយបាន​ច្រើន​ដូចជា សាច់​ទា (​គ្មាន​ស្បែក​) សាច់ជ្រូក ត្រី ពោត និង​សណ្តែក ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ Lynsine ដែល​ជា​អាស៊ីតអាមីណេ ប្រឆាំង​នឹង​ការ​បំបែក កូនចៅ​របស់​វី​រ៉ុស​។​
 
​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​

•​វីតាមីន C តែ​១​ក្រាម​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ចូរ​ប្រើ ២ ទៅ​៣​ក្រាម​ជា​រៀងរាល់ ថ្ងៃ​ក្នុង ពេល​ធ្វើ​ទុក្ខ​ម្តងៗ​។
•ផលិតផល Amino Acid Lysine ជួយ​ទប់ស្កាត់​ការ​បំបែក​កូនចៅ​របស់​វី​រ៉ុស​។ ចូរ​ប្រើ ៥០០​មី​លី​ក្រាម​ដើម្បី​ជា​ការបង្ការ និង​អាច​ដល់ ៣​ក្រាម​មុន​ញ៉ាំ​អាហារ​៣០​នាទី​ជា​រៀងរាល់ថ្ងៃ នេះ​សម្រាប់​អ្នក​ដែល​មាន​ការ​ធ្វើ​ទុក្ខ​របស់​ជំងឺ​នេះ​។ ចូរ​ប្រើ Lysine តែ​នៅពេល​មាន​រោគសញ្ញា បាន​ហើយ​រយៈពេល ១​សប្តាហ៍​។
• ក្រែម Propolis មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការប្រឆាំង​នឹង​វី​រ៉ុស ចូរ​ប្រើ​វា​ជា​រៀងរាល់ថ្ងៃ​។
• ផលិតផល Olive Leaf Extract ដើរតួ​ជា​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ពី​ធម្មជាតិ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ចូរ​ប្រើ​វា ២ ទៅ​៣​គ្រាប់​ជា​រៀងរាល់ថ្ងៃ​។
• ថ្នាំ​គ្រាប់​វីតាមីន និង​ជាតិ​រ៉ែ ដែល​គួរតែ​មាន​ផ្ទុក​ជាតិ​ស័ង្កសី ៣០​មី​លី​ក្រាម​។
 
មតិ​ដ៏​មាន​ប្រយោជន៍​


•​ចូរ​ចៀសវាង​ការ​រួមភេទ​នៅ​ពេល​អ្នក​មាន​ជំងឺប៉េស​បង្កឡើង​ដោយ​វី​រ៉ុស​ប្រភេទ​ទី​២ ព្រោះ​វា​ងាយ​នឹង​ឆ្លង​ខ្លាំងណាស់​។ ប្រសិនបើ​អ្នក​ត្រូវតែ​រួម​ភេទ​មែន ចូរ​ប្រើ​ស្រោមអនាម័យ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ទទួលរង​នូវ​ការឈឺចាប់​ខ្លាំង និង​ត្រូវការ​រងចាំ​រហូតដល់​ពងបែក​នោះ​ជា​ទៅ​វិញ អោយអស់​សិន​។
•​ចូរ​ចៀសវាង​ការ​រួមភេទ​តាម​មាត់​នៅពេល​មាន​ជំងឺប៉េស​បង្កឡើង​ដោយ​វី​រ៉ុស​ប្រភេទ​ទី​១ ឬ​ទី​២​។ ចូរ​ចាំ​ថា ការ​រួមភេទ​តាម​មាត់​ជា​មធ្យោបាយ​នៃ​ការចម្លង​ជំងឺ​ពងបែក​លើ​បបូរមាត់ និង​លើ​ប្រដាប់ភេទ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង