ជាទូទៅ​ស្ត្រី​អាច​នឹង​ធ្វើ​ការបង្ក​កំណើត ដែល​នឹង​អាច​ធ្វើអោយ​ពួកគេ​មាន​ផ្ទៃពោះ​បាន បើ​ទោះ​ជា​ពួក គេ​បាន​រួមភេទ​តែ​ម្តង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការពិត ការ​មាន​ផ្ទៃពោះ​បាន​គឺ អាស្រ័យ​ទៅ​ការ​រួមភេទ​តាម វិធី​ត្រឹម ត្រូវ​មួយ​។ នៅ​ពេល​មួយ ដែល​ស្ត្រី​សម្រចចិត្ត នឹង​យក​កូន នោះ​ពួកគេ​នឹង​ចង់អោយ​ខ្លួនឯង មាន​ផ្ទៃពោះ បាន​កាន់តែ​ឆាប់ និង លឿន​ជាង​មុន​។

គន្លឹះ​ខាងក្រោម​នេះ គឺជា​វិធី​ក្នុង​ការជួយ​អោយ​អ្នក ឆាប់​មាន​ផ្ទៃពោះ បាន​តាម​បំណងប្រាថ្នា ៖


១. ដឹង​ពី​ថ្ងៃ​ដែល​អ្នក​នឹង​អាច​មាន​កូន​បាន​
     ជាមួយនឹង​ភាព​រីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​នា​សម័យ​បច្ចុប្បន្ន​នេះ វា​មាន​នូវ​វិធី​ជា​ច្រើន ដែល​អាច អោយ​ខ្លួន​អ្នក​ដឹង​បាន​ពី ថ្ងៃ​ដែល​អ្នក​អាច​នឹង​មាន​កូន​បាន​។ អ្នក​អាច​ប្រើ​នូវ ប្រតិទិន​សម្រាប់​រក​ថ្ងៃ​នៃ​ការ ធ្លាក់​បញ្ចេញ​គ្រាប់​អូវុល ឬ ប្រើ​នូវ​ប្រដាប់​តាមដាន​។ វិធី​នេះ នឹង​អាចជួយ​អ្នក ដឹង​បាន​ពី​ថ្ងៃ​ជាក់លាក់ ដែល​អ្នក​នឹង​អាច​មាន​ផ្ទៃពោះ ។ ប្រដាប់​សម្រាប់​តាមដាន​នេះ អាច​អោយ​អ្នក​ដឹងបាន ពី​រយៈពេល​នៃ ថ្ងៃ​ដែល​ធ្លាក់​ជ្រុះ​គ្រាប់​អូវុល និង បំលាស់ប្តូរ​នៃ​ទ្វារមាស ដែល​កើតមាន​នៅក្នុង​រាងកាយ របស់​អ្នក​។ ស្ត្រី ភាគច្រើន​យល់ឃើញថា វិធី​នេះ​គឺ​មាន​ភាពងាយស្រួល​បំផុត ក្នុង​ការជួយ​អោយ​ពួកគេ ឆាប់​មាន​ផ្ទៃពោះ បាន​។​


២. ធ្វើការ​រួម​ភេទ​អោយបាន​ច្រើន​ជាង​មុន​
    ការ​រួមភេទ អោយបាន​ញឹកញាប់​ជាង​មុន គឺ​អាច​បង្កើន​ឱកាស​អោយ​អ្នក ឆាប់​មានកូន​បាន​លឿន​ជាង ធម្មតា​។ ប្រសិនបើ​អ្នក​រួម​ភេទ បាន​ច្រើន​ជាង​៤​ដង ក្នុង​មួយ​សប្តាហ៍ នោះ​វា​នឹង​ជួយ​ធ្វើអោយ​សុខភាព របស់​មេ​ជីវិត​ឈ្មោល មាន​សភាព​ល្អប្រសើរ​ជាង​មុន​បាន​។ អ្នក​ត្រូវ​ធ្វើការ​រួមដំណេក អោយបាន​មុន និង ក្រោយ​រយៈពេល​នៃ​ការធ្លាក់​គ្រាប់​អូវុល​។ វា​អាច​នឹង​បង្កើន​ឱកាស​របស់​អ្នក ទ្វេដង ក្នុងការ​ឆាប់​មាន ផ្ទៃពោះ​។ តែ​អ្នក​មិន​ត្រូវ​ធ្វើការ​រួមដំណេក​ច្រើន​ជ្រុល​ពេក​នោះទេ ពីព្រោះ​វា​អាច​នាំ​អោយ​អ្នក​អស់កម្លាំង ។ គូ​ស្វាមីភរិយា​ភាគច្រើន តែង​ធ្វើការ​រួម​ភេទ​ជា​រៀងរាល់ថ្ងៃ ដើម្បី​អោយ​ពួកគេ​ឆាប់​មានកូន​បាន​។ ប៉ុន្តែ ការពិត ការ​ធ្វើ​ដូចនេះ គឺ​អាច​កាត់បន្ថយ​នូវ​ឱកាស​នៃ​ការ​ឆាប់​មាន ផ្ទៃពោះ​ទៅវិញ ។​


៣. ព្យាយាម​អនុវត្ត​នូវ ដំណេក​រួមភេទ​ដ៏​សាក​សម​បំផុត​
      តើ​អ្នក​មាន​ដឹង​ទេ​ថា ស្ថានភាព​នៃ​ការ​រួមភេទ ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការជួយ​អោយ​អ្នក​ឆាប់​មាន​ផ្ទៃ ពោះ​បាន​? ព្យាយាម​អនុវត្ត​នូវ ក្បាច់​មួយចំនួន ដោយ​ធ្វើការ​ឆ្លាស់​ថ្ងៃ​គ្នា​។ ជា​ឧទាហរណ៍ ស្ថានភាព​នៃ​ការ រួមភេទ​ដោយ​ការ​ដេក​ផ្អៀង​ខ្លួន គឺ​អាច​បង្កើន​នូវ​ឱកាស​នៃ​ការ មាន​ផ្ទៃពោះ​របស់​អ្នក​បាន​។ ប្រសិនបើ​អ្នក រីករាយ​នឹង​ការ​រួមភេទ​ជាមួយ​នឹង​ដៃគូ​អ្នក នោះ​វា​អាច​នឹង​បង្កើត​នូវ​រាល់​ភាពខុស​គ្នា​បាន ។​


៤. ថែទាំ​សុខភាព​របស់​អ្នក​អោយ​បានល្អ​
     ទទួលទាន​អាហារ ដែល​មាន​តុល្យភាព​ល្អ ដើម្បី​រក្សា​សុខ​ភាព​ជា​ទូទៅ​របស់​អ្នក អោយបាន​រឹងមាំ​។ អ្នក​ត្រូវ​រួមបញ្ចូល​នូវ ប្រភេទ​អាហារ​បន្លែ​អោយបាន​៣​ភាគ និង ផ្លែឈើ​អោយ​បាន ២​ភាគ ទៅ​ក្នុង​របប អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ត្រូវ​ទទួល​ទាន​ទឹក អោយបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ វា​ជា​ការចាំបាច់ ក្នុងការ គ្រប់គ្រង​បាន​នូវ​កម្រិត​ស្ត្រេ​ស​របស់​អ្នក​។ មាន​ស្ត្រី​ជាច្រើន គឺ​មិន​អាច​មាន​សម្តត្ថភាព​ក្នុង​ការ មាន​ផ្ទៃពោះ​បាន​នោះ​ទេ ដោយសារ​តែ​កម្រិត​ស្ត្រេ​ស របស់​ពួកគេ​ខ្ពស់​។ អ្នក​ត្រូវ​អនុវត្ត​នូវ​លំ​ហាត់ប្រាណ ប្រភេទ​ណា​មួយ ឬ តាម​បែប​យូ​ហ្គា ដើម្បី​ជួយ​គ្រប់គ្រង​ស្ត្រេ​ស​របស់​អ្នក​បាន ហើយ​វា​នឹង​អាច​បង្កើន​នូវ ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​ផង​ដែរ​។ ត្រូវ​ជៀសវាង​នូវ ប្រភេទ​ភេសជ្ជៈ​ដែល​មាន​ជាតិ កាហ្វេ​អ៊ី​ន និង មាន​ជាតិ​ហ្គាស​។ ទន្ទឹមនឹងនេះ អ្នក​ក៏​ត្រូវ​កាត់បន្ថយ​នូវ ការជក់បារី និង ផឹកស្រា ប្រសិន​ជា​អ្នក ពិតជា ចង់​បង្កើន​ឱកាស​នៃ​ការ​ក្លាយខ្លួន ទៅ​ជា​ឳ​ពុក​ម្តាយ​គេ មែន​នោះ ។​


៥. ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​
   មានពេលខ្លះ មាន​ស្វាមីភរិយា​ភាគច្រើន គឺ​មិន​បានដឹង​ពី​ដំណើរការ នៃ​ការបង្ក​កំណើត និង ការ​មាន គភ៌​នេះ​ទេ​។ វេជ្ជបណ្ឌិត អាច​ពន្យល់ និង ណែនាំ​អ្នក​ពី​ដំណើរការ​ទាំងនេះ និង មធ្យោបាយ​សមស្រប ដែល​អាច​នឹង​ជួយ​អ្នក អោយ​ឆាប់​មាន​កូន​បាន​។​
   អ្នក​ត្រូវ​រីករាយ​នឹង ការ​រួមភេទ​ជាមួយ​ដៃគូ​របស់​អ្នក​។ ប្រសិនបើ​អ្នក​គិតតែ​ពី​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ នេះ នោះ​វា​នឹង​អាច​នាំអោយ​អ្នក​មាន​ស្ត្រេ​ស និង ភាព​ថប់​បារម្ភ ដែល​វា​នឹង​អាច​កាត់បន្ថយ​នូវ ឱកាស នៃ​ការ​ឆាប់​មាន​ផ្ទៃពោះ​បស់​អ្នក​បាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង