វីរ៉ុសបង្កជំងឺរលាកថ្លើមប្រភេទ A (Hepatitis A Virus, HAV) ច្រើនតែកើតមានជាញឹកញាប់បំផុតនៅលើពិភពលោក ហើយក៏ច្រើនកើតជាងជំងឺអេដស៍រហូតដល់ ១០០ដងឯណោះ។

ជាធម្មតាជំងឺនេះឆ្លងតាមរយៈការទំនាក់ទំនងគ្នាយ៉ាងស្និទ្ធស្នាល (ព្រមទាំងការរួមភេទ ឬការប្រើប្រាស់របស់របរក្នុងផ្ទះផង) លើសពីនេះទៅទៀត ការញ៉ាំអាហារ ឬផឹកទឹកដែលមានវីរ៉ុស HAV ក៏បណ្តាលអោយឆ្លងជំងឺនេះដែរ។ វីរ៉ុសប្រភែទនេះត្រូវបានដឹកនាំតាមរយៈលាមក ហើយបើមនុស្សគ្មានអនាម័យមិនស្អាតសុទ្ធតែជាផ្លូវដ៏ល្អសម្រាប់ការចម្លងរបស់វាហើយ។ រោគសញ្ញារបស់វាមានដូចជា ក្អួតចង្អោរ មិនឃ្លានអាហារ ក្អួត អស់កម្លាំង និងលឿងស្បែក ហើយរោគសញ្ញាទាំងនេះច្រើនតែបាត់ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍។
ជំងឺរលាកថ្លើមប្រភេទ A គ្មានការព្យាបាលណាមួយជាលក្ខណៈស្តង់ដារនោះទេ ប៉ុន្តែនៅពេលវីរ៉ុសងាប់អស់ពីក្នុងខ្លួន រាងកាយរបស់អ្នកនឹងបង្កើតប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងវីរ៉ុសនោះនៅពេលឆ្លងម្តងទៀតបាន។ វ៉ាក់ស៊ាំងការពារជំងឺរលាកថ្លើមប្រភេទ A អាចមានតម្លៃជាពិសេសប្រសិនបើអ្នកធ្វើដំណើរទៅបរទេស ឬកន្លែងណាដែលមានជំងឺឆ្លងប្រភេទនេះច្រើន។
អាហារដែលត្រូវជៀសវាង
· ចូរចៀសវាងការញ៉ាំទឹកប្រសិនបើអ្នកមិនប្រាកដថាទឹកនោះបរិសុទ្ធ ល្អ ឬមិនល្អ។
· នៅពេលអ្នកធ្វើដំណើរទៅបរទេស ចូរកុំញ៉ាំអាហារដែលប្រើទឹកឆៅមកលាងសម្អាត។
· ចូរចៀសវាងពពួកសត្វតែមានសម្បកឆៅព្រោះវាជាភ្នាក់ងារផ្ទុកវីរ៉ុសរលាកថ្លើមប្រភេទ A។
· ចូរចៀសវាងការញ៉ាំស្រាព្រោះវានឹងបន្ថែមអោយខូចថ្លើមកាន់តែខ្លាំង។
· ចូរចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated Fat សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងដាក់បន្ទុកដល់ថ្លើមធ្វើការកាន់តែខ្លាំង។
· ជាតិកាហ្វេអ៊ីន តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងថ្នាំបំបាត់ការឈឺចាប់មួយចំនួននឹងធ្វើអោយថ្លើមធ្វើកាន់តែខ្លាំង ដូច្នេះគួរតែចៀសវាងវាអោយបាន។
· អាហារសម្បូរជាតិប៉ូតាស្យូម មិនសូវមានសូដ្យូម មានផលវិជ្ជមានចំពោះថ្លើម។ ចូរចៀសវាងអាហារប្រៃ និងបង្កើនការញ៉ាំផ្លែឈើស្រស់ និងបន្លែស្រសអោយបានច្រើនព្រោះវាសម្បូរជាតិប៉ូតាស្យូម។
អាហារដែលគួរទទួលទាន
· ចូរញ៉ាំបន្លែស្រស់ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំងក្រហម ត្រសក់ ផ្កាខាត់ណាពណ៌បៃតង ផ្លែប័រ ស្ពៃក្តោប ការ៉ុត និងខ្ញីអោយបានច្រើន។
· ចូរញ៉ាំតែបៃតងដែលសម្បូរជាតិ អង់ទីអុកស៊ីដងអោយបាន ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ។ តែបៃតងក៏សម្បូរជាតិ pOlyphenols ដែលជាភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែផងដែរ។
· ចូរបង្កើតទឹកបន្លែញ៉ាំដោយខ្លួនឯងអោយបានទៀងទាត់។ ទោះបីជាអ្នកញ៉ាំបានតែ ពីរទៅ បីដងក្នុងមួយសប្តាហ៍ក៏ដោយ ក៏អ្នកនឹងមើលឃើញពីអត្ថប្រយោជន៍របស់វាដែរ។ ទឹកផ្លែឈើដែលជំនួយដល់មុខងារថ្លើមមានដូចជា ផ្លែប៉ម ការ៉ុត និងស្ពៃក្តោប។
· អាហារសម្បូរជាតិ សុលភួមានដូចជា ខ្ទឹមបារាំង និងខ្ទឹមសសម្រាប់ជំនួយដល់មុខងាររបស់ថ្លើម។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
· ប្រេងសណ្តែក Linseed មានផលល្អសម្រាប់ការជួសជុលដល់កោសិកាថ្លើមដែលខូចខាត និងបន្ថយការរលាក។ ចូរប្រើប្រេងអូលីវដើម្បីជាធ្វើជាម្ហូបអាហារ ឬប្រើប្រភេទគ្រាប់ Linseed Oil ១០០០ មួយគ្រាប់បីដងក្នុងមួយថ្ងៃ។
· វីតាមីន B មាននាទីជួយការពារភ្នាសកោសិការថ្លើមពីការខូចខាតដោយសាររាឌីកាលសេរី និងបន្ថយ ព្រមទាំងការពារការសន្លាកផងដែរ។ ចូរប្រើ ៤០០យូនីតជារៀងរាល់ថ្ងៃ។
· ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែរ ចូរប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃ។
· ផលិតផល N-acetylcysteine (NAC) ជួយអោយមុខងារថ្លើមប្រព្រឹតិ្តទៅកាន់តែប្រសើ។ ចូរប្រើ ៥០០មីលីក្រាម បីដងក្នុងមួយថ្ងៃ។
· អង់ទីអុកស៊ីដងមានមុខងារជាអ្នកការពារ និងព្យាបាលការរលាកថ្លើម។ ចូរប្រើ Alpha Lipoic Acid ២៥០មីលីក្រាម ពីរដងក្នុងមួយថ្ងៃ ដែលជាអង់ទីអុកស៊ីដងដ៏ខ្លាំង។
· វីតាមីន C មាននាទីជាថ្នាំប្រឆាំងនឹងវីរ៉ុសដ៏ពូកែ ចូរប្រើ ៥ ទៅ១០ក្រាមក្នុងមួយថ្ងៃ ជាមួយថ្នាំអង់ទីអុកស៊ីដង។
· ចូរប្រើតែបៃតង Polyphenols ៨០០មីលីក្រាមជារៀងរាល់ថ្ងៃដើម្បីទទួលបានមុខងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែ។
មតិដ៏មានប្រយោជន៍
· ចូរចៀសវាងផលិតផលមានជាតិគីមីដែលប្រើក្នុងផ្ទះ ព្រោះវាទៅរំខានដល់មុខងាររបស់ថ្លើម។
· វីរ៉ុសរលាកថ្លើមប្រភេទ A ច្រើនតែកើតលើប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះមនុស្សពុំមានអនាម័យបានត្រឹមត្រូវ។ ការធ្វើដំណើរទៅដំបន់ទាំងនេះមានការប្រឈមមុខខ្លាំងណាស់។ ដូច្នេះចូរ ញ៉ាំតែទឹឆ្អិន ឬទឹកដបបរិសុទ្ធតែ ព្រមទាំងចៀសវាងការញ៉ាំត្រី និងពពួកសត្វមានសម្បកឆៅ។
· ចូរលាងដៃអោយបានស្អាតរាល់ពេលកាន់ចំណីអាហារញ៉ាំ។
· ការជក់បារីធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រមទាំងពិបាកដល់ការយកឈ្នះវីរ៉ុសបង្កជំងឺទៀត យកល្អគួរតែឈប់ជក់បារីទៅ៕