ទំពាំងបាយជូរក្រៀម អាចមើលទៅមិនទំនងសម្រាប់អ្នក ក្នុងការទទួលទាន ប៉ុន្តែអត្ថប្រយោជន៍របស់​ វាចំពោះសុខភាព គឺពិតជាអស្ចារ្យណាស់។

ទំពាំងបាយជូរក្រៀម មានផ្ទុកនូវ សារជាតិបំប៉ន និង ជាតិរ៉ែ ជាច្រើន ដែលជួយផ្តល់អោយអ្នកដែលបានទទួលទានវានូវ ភាពធូរស្រាលពី បញ្ហាផ្នែករាងកាយជាច្រើន រួមមានដូចជា៖ ការត្អូញត្អែរពីបញ្ហាក្រពះពោះវៀន, ជំងឺរលាកសន្លាក់, គ្រួសក្នុងតម្រង នោម, ជំងឺបេះដូង, ជំងឺកង្វះគ្រាប់ឈាមក្រហម និង បញ្ហាផ្សេងៗដទៃទៀត។ ទំពាំងបាយជូរក្រៀម គឺជាផ្លែទំពាំងបាយជូរ ស្រស់ដែលត្រូវបានគេ ធ្វើអោយមានសភាពស្ងួតក្រៀម ដែលវាពិតជាសាក សម ក្នុង ការជ្រើសរើសវា មកទទួលទានជាប្រចាំថ្ងៃ ។


     ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំពោះសុខភាពទាំង ៦យ៉ាង ដែលវាបានផ្តល់ អោយអ្នកដែល បានទទួលទានវា៖


១. ជម្រុញដល់សុខភាពផ្លូវភេទ
     ការទទួលទាននូវ ទំពាំងបាយជូរក្រៀមជារៀងរាល់ថ្ងៃ អាចធ្វើអោយអារម្មណ៍ផ្លូវភេទ របស់អ្នកមាន ភាពប្រសើរជាងមុនបាន។ វាមានផ្ទុកនូវ អាមីណូអាស៊ីត ដែលត្រូវបានគេហៅថា arginine ដែលជួយ ក្នុងការភ្ញោចដល់​ កាមតម្រេក ហេតុដូចនេះហើយ គឺវាអាចជួយជម្រុញដល់សុខភាព ផ្នែកផ្លូវភេទ របស់អ្នក ។


២. ការពារដល់ជំងឺមហារីក
     ទំពាំងបាយជូរក្រៀម អាចផ្តល់នូវការ ការពារបាននូវជំងឺមហារីកពោះវៀនធំ ដោយសារតែពួកវាមាន ផ្ទុកនូវ សារជាតិ polyphenolic antioxidant  ដែលត្រូវបានគែហៅថា catechin ។ វាអាចការពារ រាងកាយ យើងបាន ពីការសាយភាយនៃពពួករ៉ាឌីកាល់សេរី ដែលទទួលខុសត្រូវចំពោះ ការរីកលូតលាស់របស់ ពពួកដុំសាច់មហារីក ។


៣. ធ្វើអោយការរំលាយអាហារ មានភាពប្រសើរឡើង
    ទំពាំងបាយជូរ គឺជាប្រភេទអាហារដែលមាន ជាតិសសៃពីធម្មជាតិ ហេតុដូចនេះហើយ គឺវាអាចជួយ ក្នុងការសម្អាតនូវ បំពង់រំលាយអាហារបាន។ ពួកវាអាចជួយសម្អាតចេញនូវ ជាតិពុល និង កាកសំណល់ ផ្សេងៗទៀត ពីបំពង់រំលាយអាហារ និង ជួយថែរក្សានូវប្រព័ន្ធរំលាយអាហារអោយមានសុខភាពល្អ បានផងដែរ ។


៤. ធ្វើអោយឆ្អឹង និង សុខភាពមាត់ធ្មេញមានភាពប្រសើរជាងមុន
    ទំពាំងបាយជូរក្រៀម ជួយក្នុងការពង្រឹងដល់សុខភាពឆ្អឹង និង ធ្មេញអោយបានរឹងមាំ តាមដែលវា មានផ្ទុកនូវសារជាតិកាល់ស្យូម ក្នុងបរិមាណមួយដ៏ខ្ពស់។ វាក៏មានផ្ទុកផងដែរនូវ សារជាតិបំប៉នតូចៗ ដែលត្រូវបានហៅថា boron ដែលជំនួយដល់ការបឺតស្រូប របស់ជាតិកាល់ស្យូម និង ការកើនឡើងនូវ ទម្ងន់របស់ឆ្អឹង ដែលវាផ្តល់អត្ថប្រយោជន៍ជាពិសេស ក្នុងការ ការពារនូវជំងឺពុកឆ្អឹង ជាពិសេសចំពោះស្រ្តី ដែលស្ថិតក្នុងវ័យអស់រដូវ។


៥. ផ្តល់នូវថាមពលដល់រាងកាយ
    ទំពាំងបាយជូរក្រៀម គឺជាប្រភពដ៏ល្អមួយ នៃថាមពល និង​​ អាចផ្តល់នូវអត្ថប្រយោជន៍ជាពិសេសបាន ចំពោះអត្តពលករ។ វាក៏អាចជួយបានផងដែរ ចំពោះអ្នកដែលប៉ងចង់ឡើងទម្ងន់។ ទំពាំងបាយជូរក្រៀមគឺ មានផ្ទុកនូវជាតិស្ករ ដូចជា គ្លុយកូស និង ប្រូតូស ដែលវាជាអ្នកផ្តល់ប្រភពថាមពលដ៏ល្អ និង ថែមទាំង ផ្តល់គុណសម្បតិ្តដល់អ្នកទាំងឡាយណា ដែលបានប្រើប្រាស់វា។


៦. លើកស្ទួយដល់ប្រព័ន្ធភាពសុំា
    ទំពាំងបាយជូរក្រៀម ជួយដល់ការបឺតស្រូបរបស់ សារជាតិបំប៉ន និង សារជាតិរ៉ែផ្សេងៗជាច្រើន នៅ ក្នុងរាងកាយ រួមមាននូវ ពពួកវីតាមីន និង ប្រូតេអ៊ីន។ ដូចនេះ ពួកវាពិតជាជួយជម្រុញដល់ ប្រព័ន្ធភាព សុំាក្នុងរាងកាយយើងបានយ៉ាងសកម្ម ។


    សរុបមក ទំពាំងបាយជូរក្រៀមគឺមានរសជាតិឈ្ងុយឆ្ងាញ់។ ពួកវាមាន ច្រើនប្រភេទ និង​ ច្រើនពណ៌ ដូចជា ទំពាំងបាយជូរក្រៀមពណ៌ខ្មៅ, បៃតង និង ពណ៌មាសជាដើម។ វាជាប្រភេទអាហារសម្រន់ ដែលមានផលល្អចំពោះសុខភាព របស់មនុស្សរាល់គ្នា ងាយស្រួលនឹងដាក់តាមខ្លួនដោយសារតែវា មានទម្ងន់ស្រាល និង ផ្តល់នូវគុណសម្បតិ្តដ៏អស្ចារ្យ។ដូច្នេះ ចូរអ្នករីករាយនឹងទទួលទានវា ដើម្បីទទួលបាននូវ គុណសម្បត្តិទាំងនេះ ចំពោះសុខភាព ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង