​រោគសញ្ញា​នៃ​ការផ្ទុះ​ប​ញ្ចេញ​មេ​ជីវិត​ញី​ចំពោះ​ស្ត្រី​ជារឿយៗ​មាន​ភាព​មិន​ច្បាស់លាស់​នោះ​ទេ​។ ការ​យល់​ដឹង​ថា​នៅពេល​ដែល​អ្នក​នឹង​ផ្ទុះ​ចេញ​មេ​ជីវិត​ញី​ហៅថា​អូវុល និង​មាន​ការ​រួមភេទ​ជា​ទៀងទាត់ អាច​បង្កើន​ឪ​កាស​ក្នុងការ​មានកូន​។​

​ការបញ្ចេញ​អូវុល​ពី​ក្រពេញ​អូវែ​របស់​ស្ត្រី​ជា​រឿយៗ​កើតមានឡើង​ជុំវិញ​១៤​ថ្ងៃ​នៃ​វដ្ត​រដូវ​របស់​ស្ត្រី​, ទោះជា​យ៉ាងណា​ក៏ដោយ រយៈពេល​ពិតប្រាកដ​អាច​ខុសប្លែកគ្នា​ក្នុង​ស្ត្រី​ម្នាក់ៗ ឬ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។​

រោគសញ្ញា​នៃ​ការផ្ទុះ​ពង​ស៊ុត​អាច​រួមមានៈ​

–          ឈឺ​ពោះៈ ចំពោះ​ស្ត្រី​មួយចំនួន​, ការផ្ទុះ​ពង​ស៊ុត​អាច​នាំអោយ​មាន​ការ​ឈឺពោះ​កម្រិត​ស្រាល​។​

–          ការប្រែប្រួល​ការបញ្ចេញ​ទឹក​ពី​ទ្វារមាសៈ មុន​ការផ្ទុះ​ចេញ​, អ្នក​អាច​សម្គាល់​ឃើញ​មាន​ការកើនឡើង​ចំពោះ​ការបញ្ចេញ​ទឹកថ្លាៗ​ពី​ទ្វារមាស ប្រសិនបើ​អ្នក​មើល​វា​នោះ​។ ការបញ្ចេញ​ទឹក​នេះ​ស្រដៀង​ទៅ​នឹង​ទឹក​ពងមាន់​អត់​ពណ៌​អញ្ចឹង​។ បន្ទាប់​ពី​ផ្ទុះ​ចេញ​អូវុល​, នៅពេល​ដែល​ឪ​កាស​ក្នុងការ​ក្លាយ​ជា​មាន​ផ្ទៃពោះ គឺមាន​, ទឹក​នោះ​នឹង​ប្រែក្លាយ​ជា​ខា​ប់ ឬ​បាត់​តែម្តង​។​

–          ប្រែប្រួល​សីតុណ្ហភាព​នៅក្នុង​ខ្លួនៈ សីតុណ្ហភាព​នៅក្នុង​ខ្លួន​កើនឡើង​តិចតួច​។ ការប្រើប្រាស់​ប្រដាប់​វាស់​សីតុណ្ហភាព​សម្គាល់​ពី​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​, សូម​យក​សីតុណ្ហភាព​រៀងរាល់​ព្រឹក​មុន​នឹង​អ្នក​ងើប​ពី​គេង​។​

​ឧបករណ៍​នេះ​ពិនិត្យ​លើ​ទឹកនោម​របស់​អ្នក​សម្រាប់​មើល​ទៅលើ​អរ​ម៉ូ​ន​ដែល​អាច​អោយ​ដឹង​ពី​ការផ្ទុះ​ពង​ស៊ុត​ដែល​ជួយ​អ្នក​កំណត់​ថា​នៅពេលណា​ដែល​អ្នក​ហាក់ដូចជា​មាន​ការផ្ទុះ​ពង​ស៊ុត​ច្រើន​បំផុត​នោះ​។​

​ដើម្បី​បង្កើន​ដល់​ការ​មាន​ផ្ទៃពោះ​, ការ​រួមភេទ​ម្តង​ក្នុង​មួយ​ថ្ងៃ​ជុំវិញ​ថ្ងៃ​ផ្ទុះ​អូវុល ជាពិសេស​អំឡុង​ពេល​ថ្ងៃ​ផ្ទុះ​អូវុល​តែម្តង ឬ​២​ថ្ងៃក្រោយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង