ការមានសក់ស្កូវមុនអាយុ គឺមិនតែងតែទាក់ទងនឹង កត្តាអាយុនោះទេ។ ប្រសិនបើអ្នក នៅមិនទាន់មានអាយុ៤០ឆ្នាំទេ រួចអ្នកឃើញថាខ្លួនឯងមានសក់ស្កូវច្រើនជាងពីរបីសសៃនោះ គឺដោយសារតែអ្នកមានឱកាសកើតមានវានៅក្នុងចំណោមសមាជិកក្រុមគ្រួសាររបស់អ្នក។
សក់ស្កូវមិនមែនជាសញ្ញានៃការ មានសុខភាពទន់ខ្សោយនោះទេទោះជាជំងឺខ្វះឈាមក្រហម, បញ្ហាក្រពេញទីរ៉ូអ៊ីត, កង្វះវីតាមីនបេដូ ( Vitamin B-12)និង vitiligo អាចបណ្តាលអោយអ្នកមានសក់ស្កូវមុនអាយុក៏ដោយ។
អ្នកអាចហាយឡាយ ឬ លាបថ្នាំពណ៌លើសក់របស់អ្នក ដើម្បីបិទបាំងភាពស្កូវនេះ ប៉ុន្តែសូមប្រយ័ត្ន ព្រោះមានមនុស្សមួយចំនួនគឺមានប្រតិកម្មទៅនឹង សារធាតុគីមីនៃថ្នាំលាបសក់ ។លទ្ធផលនោះគឺ អ្នកអាចមានភាពរម៉ាស់ និង រលាកស្បែកក្បាល ៕