ផ្លែឪឡឹកគឺជាផ្លែឈើម្យ៉ាងដែលផ្តល់សុខភាពល្អ។ ផ្លែឪឡឹកមានវីតាមីន C និង beta-carotene។ វាក៏មានប៉ូតាស្យូមខ្ពស់ និងជាប្រភពល្អមួយនៃជាតិសរសៃផងដែរ។

អត្ថប្រយោជន៍ៈ វីតាមីន C និង beta-carotene អាចការពារប្រឆាំងទប់ទល់នឹងទម្រង់នានានៃជំងឺមហារីក។
ចំពោះសមត្ថភាពរបស់វាជាអ្នកប្រឆាំងអុកស៊ីតកម្មដូចនេះ, វីតាមីន C និង beta-carotene អាចជួយការពារអុកស៊ីតកម្មនៃកូឡេស្តេរ៉ុលអាក្រក់ LDL ដែលត្រូវបានគេជឿថាវាជាអ្នកទទួលខុសត្រូវសម្រាប់ការវិវត្តទៅជាជំងឺរឹងសរសៃឈាម។ ប៉ូតាស្យូមជួយរក្សាមុខងាររបស់បេះដូង និងធ្វើអោយសម្ពាធឈាមនៅថេរដែលជួយការពារពីការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជាតិសរសៃជួយរក្សាការបញ្ចេញលាមកទៀងទាត់ និងជួយការពារពីជំងឺមហារីកពោះវៀនធំ និងរន្ធគូថផងដែរ៕