អ្នកប្រាកដជាធ្លាប់ដឹងពីមុនមកហើយថា ការទទួលទានផ្លែឈើ និង បន្លែគឺពិតជាផ្តល់អត្ថប្រយោជន៍ ជាច្រើនចំពោះ សុខភាព ។ទនឹ្ទមនឹងនេះ ផ្លែប៉េងប៉ោះ ក៏ត្រូវបានគេជឿថា វាមានគុណសម្បិត្តជាច្រើន ដែលអ្នកមិនគួរមើលរំលងនោះទេ ។

អ្នកប្រាកដជាឆ្ងល់ហើយថា តើបន្លែប្រភេទនេះ អាចជួយអ្វីខ្លះ ដល់សុខភាពជាទូទៅរបស់អ្នក ក្រៅពីសុខភាពស្បែកនោះ ។ សូមបន្តអាននូវចំណុចសំខាន់របស់វា ដូចខាងក្រោមនេះ៖
· ការទទួលទាននូវ បរិមាណផ្លែប៉េងបោះ ក្នុងកម្រិតដ៏ច្រើន គឺអាចជួយធ្វើអោយពណ៌ និង រូបរាង របស់ស្បែកមានសភាពទន់រលោង ស្រស់ថ្លា។
· ផ្លែប៉េងបោះ គឺជាថ្នាំបន្សុទ្ធឈាមដ៏ល្អមួយ ។
· វាជួយសម្រួល ក្នុងករណីនៃការស្លាក់ឈាម នៅក្នុងថ្លើម ( ការពារថ្លើមអ្នកពីការ ក្រិន) ហើយក៏ រួមចំណែកផងដែរ ក្នុងការដោះស្រាយនូវ បញ្ហាគ្រួសក្នុងប្រម៉ាត់។
· ផ្លែប៉េងប៉ោះ គឺជាថ្នាំសំលាប់មេរោគតាមបែបធម្មជាតិមួយ ដូច្នេះវាអាចជួយការពារអ្នក ប្រឆាំង បាននឹងការបង្ករោគផ្សេងៗ ។ ជាតិអាស៊ីត Nicotinic ដែលមាននៅក្នុងផ្លែប៉េងប៉ោះ គឺអាចជួយ កាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូល នៅក្នុងឈាម ហើយទន្ទឹមនឹងនេះ វាក៏អាចជួយបង្ការបានដែរ នូវ ជំងឺបេះដូង ។
· វីតាមីន K ដែលមានផ្ទុកនៅក្នុងផ្លែប៉េងប៉ោះ គឺអាចជួយបង្ការបាននូវ ការហូរឈាម ។
· ផ្លែប៉េងប៉ោះមានផ្ទុកនូវសារជាតិ lycopene ( ជាសារជាតិពណ៌ក្រហមដែលមាននៅក្នុងផ្លែ ប៉េងប៉ោះ) ដែលជាតិពណ៌នេះ គឺជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដ៏ខ្លាំងក្លាមួយ ហើយ ដែលវាអាចជួយប្រយុទ្ធប្រឆាំងបានផងដែរ ទៅនឹងកោសិកានៃជំងឺមហារីក ៕