​តើ​អ្នក​កំពុងតែ​ខ្សត់ខ្សោយ​ខាង​ចំណង់​ផ្លូវភេទ​មែន​ទេ​? សូម​កុំ​បារម្ភ​អី​ព្រោះ​យើង​មាន​មធ្យោបាយ​មួយចំនួន​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ ក៏ដូចជា​ជីវិត​នៃ​សេចក្តីស្នេហា​របស់​អ្នក​អោយ​ត្រឡប់​មក​វិញ​បាន​។ ជីវិត​ផ្លូវភេទ​ដ៏​ទៀងទាត់​មួយ​មិន​ត្រឹមតែ​ផ្តល់​អោយ​អ្នក​នូវ​ការ​ហាត់ប្រាណ​ដ៏​ល្អ​មួយ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ទប់ស្កាត់​ការបាក់​ទឹកចិត្ត បន្ថយ​សម្ពាធ​ឈាម និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​

១, ហាត់ប្រាណ​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ថា​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​នឹង​បង្កើត​អោយ​ជីវិត​មាន​សុខភាព​ល្អ ប៉ុន្តែ​អ្នក​គ្រាន់តែ​ចំនាយពេល ១៥ ទៅ​២០​នាទី​ក្នុង​មួយ​ថ្ងៃ​គួរតែ​ទទួល​បាន​ប្រយោជន៍​ពី ការ​ច្របាច់​ឈាម និង​បង្កើន​លំហូរ​ឈាម​ទៅ​សព្វ​រាងកាយ​ដើម្បី​អោយ​មាន​អារម្មណ៍​កាន់តែ​ល្អ​បន្តិច​ដែរ​។​

២, ញ៉ាំ​គ្រាប់​ធុញ្ញ​ជាតិ​

​គ្រាប់​ល្ពៅ គ្រាប់​សណ្តែក និង​គ្រាប់​ផ្លែ​អាល​ម៉ុង សុទ្ធតែ​សម្បូរ​ទៅ​ដោយ​សារធាតុ Arginine និង​អាស៊ីតអាមីណេ​ខ្ពស់ សម្រាប់​ជំនួយ​ដល់​ការបង្កើន​លំហូរ​ឈាម​ទៅក្នុង​ប្រដាប់ភេទ​។ អ្នកឯកទេស​ជាច្រើន​នាក់​បាន​អោយ​រហ័ស​នាម​អាហារ​នេះ​ថា ជា​ថ្នាំសម្រើប​ធម្មជាតិ ហើយ​វា​គួរតែ​បង្កើន​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន​។​

៣, ញ៉ាំ​សូកូឡា​

​ប្រសិនបើ​អ្នកនឹង​ញ៉ាំ​ស្ករ​សូកូឡា​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ​មែន យក​ល្អ​គួរតែ​ជ្រើសរើស​យក​ផលិតផល​ណា​ដែល​មាន​គុណភាព​ខ្ពស់ និង​សម្បូរ​ជាតិ Cocoa Solid (៦០​ទៅ​៧០%)​។ ព្រោះ​សូកូឡា​ប្រភេទ​នេះ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Phenethylamine ដែល​ដូចគ្នា​ទៅ​នឹង​សារធាតុ​គីមី​ដែល​ខួរក្បាល​ផលិត​ចេញ​មក​នៅ​ពេល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​។​

៤, ហាម​មិនអោយ​រួមភេទ​

​វា​មិន​ខុស​គ្នា​អំពី​ការហាម​កូនក្មេង​កុំ​អោយ​ប៉ះពាល់​អ្វី​មួយ​នោះ​ទេ ព្រោះ​កាលណា​យើង​ហាម​នរណាម្នាក់​កុំ​អោយ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ វារឹតតែ​អោយ​ពួក​គេ​ចង់​ធ្វើ​វា​កាន់តែ​ខ្លាំង​។ ដូច្នេះ​ចូ​រដាក់​កំហិត​ដៃគូរ​របស់​អ្នក​កុំអោយ​រួមភេទ​ជាមួយ​អ្នក ដើម្បី​អោយ​បង្កើត​សម្ពាធ​ចំណង់​ផ្លូវភេទ​ក្នុង​ខ្លួន​គេ​អោយ​កាន់តែខ្លាំង​។​

៥, ញ៉ាំ​អាហារ​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​

​ស្តាប់​មើលទៅ​ដូចជា​យ៉ាប់​ណាស់ ប៉ុន្តែ​ចូរ​ចំនាយ​ពេលវេលា​ដើម្បី​ញ៉ាំ​អាហារ​ពេលយប់​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​ក្រោម​ពន្លឺ​ភ្លើងទៀន រួមជាមួយ​នឹង​ការ​ក្រេប​រស់ជាតិ​ស្រាក្រហម​មួយ​ដប់​ជាមួយក្នាទៅ​។ ការ​ដែល​អ្នក​អាច​ចំនាយ​ពេលវេលា​ធម្មតាៗ​នៅ​ជាមួយគ្នា​ដូច្នេះ​នឹង​ពង្រឹង​ដល់​ចំណង់មិត្តភាព​របស់​អ្នក​ទាំង​ពីរ​ទៀត​ផង​។ ការ​កាន់​ដៃ​គ្នា​ក៏​ជួយ​បង្កើន​អារម្មណ៍​ផ្លូវភេទ​ដែរ​។​

៦, បិទ​ភ្នែក​

​ការដកចេញ​នូវ​វិញ្ញាណ​ណាមួយ​របស់​អ្នក វា​ពិតជា​ផ្តល់​ឱកាស​ដល់​ដៃគូរ​ច្រើន​ណាស់​ក្នុង​ការធ្វើ​អ្វី​ផ្សេង​ទៀត​។ មិន​ត្រឹមតែ​ការ​បិទ​ភ្នែក​បន្ថែម​អោយមាន​ភាពអាថ៌កំបាំង​ទៅលើ​សកម្មភាព​ក្នុង​បន្ទប់ដេក​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​អោយប្រើ​ត្រចៀក​ដើម្បី​ផ្ចង់អារម្មណ៍ និង​ស្តាប់​រាល់​សកម្មភាព ក៏ដូចជា​អារម្មណ៍​ដែល​ដៃគូរ​កំពុងតែ​ធ្វើ និង​មាន​មកលើ​អ្នក​ផងដែរ​។​

៧, ត្រូវ​សប្បាយចិត្ត​

​ការបាក់​ទឹកចិត្ត​គឺជា​ដើមហេតុ ៣​ក្នុងចំនោម ១០​ដែល​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ថយចុះ ដូច្នេះ​ការបន្ថយ​រោគសញ្ញា​អាច​ផ្តល់​ប្រយោជន៍​វិជ្ជមាន​បាន​យ៉ាង​ល្អ​ចំពោះ​អ្នក​។ លើសពីនេះទៅទៀត ស្ត្រេ​សក៏​បណ្តាល​អោយ​មានប​ញ្ហា​ដល់​ចំណង់​ផ្លូវភេទ​ដែរ ព្រោះ​វា​ធ្វើអោយ​អារម្មណ៍​អ្នកចេញ​ឆ្ងាយ​ពីអ្វី​ដែល​អ្នក​ចង់​មនុស្ស​គ្រប់រូប​ចង់​ធ្វើ​។ ប៉ុន្តែ​ការប្រើ​សកម្មភាព​ធម្មតាៗ​ដូច​ជា​ការ​ងូតទឹក​ក៏​អាច​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​អ្នក​បាន​ដែរ​។​

៨, ឈប់​ជក់បារី​

​ស្របពេល​ដែល​មាន​បញ្ហា​ជាច្រើន​ផ្សេងៗ​ទៀត​មក​ជាមួយ ការជក់បារី​ក៏​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​សព្វ​រាងកាយ​បានដែរ​។ និយាយ​អោយ​ស្រួល​ស្តាប់ទៅ គឺ​វា​បណ្តាល​អោយ​សរសៃឈាម​រួម​តូច ជាពិសេស​សរសៃឈាម​ក្នុង​តំបន់​ប្រដាប់ភេទ​។ អ្វី​ដែល​ជា​បញ្ហា​ធំ​របស់​ការជក់បារី គឺ​ធ្វើអោយ​មាន​ក្លិន​មាត់​មិនល្អ និង​ឆាប់​អស់កម្លាំង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង