Join with Health.com.kh on Telegram

តើ​អ្នក​កំពុង​មាន​អា​ការៈឈឺ​ធ្មេញ ដោយ​ទ្រាំ​មិន​បាន​ឬ ?

អ្នក​អាច​ព្យាយាម​សាកល្បង​នូវ វិធី​ខាងក្រោម នេះ ដើម្បី​ជួយ​សម្រាល​នូវ​ការឈឺចាប់​របស់​អ្នក មុនពេល​ដែល​អ្នក ត្រូវ​ទៅ​ជួបនឹង ទន្តពេទ្យ​។
•​ ​ស្អំ​ត្រជាក់ ត្រង់​កន្លែង​ដែល​ហើម​។ ដាក់​ស្បៃ​ត្រជាក់ នៅ​ផ្នែក​ខាងក្រៅ​លើ​ថ្ពាល់​របស់​អ្នក ប្រសិនបើ អ្នក​កើត​មាន​នូវ​អាការៈ ហើមប៉ោង​ដោយសារ​ការឈឺ​ធ្មេញ​នេះ ។​

•​ ស្អំ​ទឹកកក ដើម្បី​បំបាត់​ភាពឈឺចាប់​។ ការដាក់​ស្អំ​ដុំ​ទឹកកក ឬ ទឹក​ត្រជាក់​នៅក្នុង​មាត់ អាច​នឹង ជួយ​សម្រាល​នូវ​ការឈឺចាប់​។ ប៉ុន្តែ​បើ​អ្នក យល់ថា វា​កាន់តែ​ធ្វើអោយ​អ្នក​ស្រ៊ាវ​ធ្មេញ នោះ​អ្នក អាច ជៀសវាង​វា​។​

•​ ​ដាក់​កល់​ក្បាល អោយ​ខ្ពស់​។ ការលើក​កល់​ក្បាល អោយ​ខ្ពស់ គឺ​អាច​កាត់បន្ថយ​នូវ​សម្ពាធ ដែល​មាន​នៅ​ត្រង់​តំបន់​នោះ ហើយ​វា​ក៏​អាច​ជួយ​បាន​ផង​ដែរ ក្នុងការ​សម្រាល​នូវ ការឈឺចាប់ ខ្ទោកៗ​ដែល​កើតមាន​។​

•​ ​លាង​សម្អាត​។ អ្នក​ពិតជា​មិន​អាច​ធ្វើ​ការលាង​សម្អាត​មាត់ ដើម្បី​បំបាត់​ការឈឺចាប់​នោះ​ទេ ប៉ុន្តែ អ្នក​អាច​ប្រើ​ទឹក​ក្តៅឧណ្ណៗ ដើម្បី​យក​ចេញ​នូវ​កំទេច​អាហារ​ដែល​ជាប់​មាន នៅក្នុង​ធ្មេញ ដែល​ពួក វា​អាច​នឹង​ធ្វើអោយ​មាន​ការ​ឈឺចាប់ ឬ កាន់តែ​ធ្វើអោយ​វា​ធ្ងន់ធ្ងរ​ឡើង​ជាង​នេះ​។ កំទេច​អាហារ មួយ​ដុំ​តូច ដែល​ជាប់​ក្នុង​អញ្ចាញ​ធ្មេញ គឺ​អាច​ធ្វើអោយ​មាន​ការ​ឈឺចាប់ បាន​ខ្លាំង​ដូច​ទៅ​នឹង​ការ បំផ្លាញ​បណ្តូល​ធ្មេញ​ផង​ដែរ​។ យក​អំបិល​មួយ​ស្លាបព្រា​កាហ្វេ កូរ​ទៅក្នុង​ទឹក​ក្តៅឧណ្ណៗ រួច​យក​វា មក​ខ្ពុល​ក្នុង​មាត់ បន្ទាប់​មក​ខ្ជាក់​វា​ចេញ ។​

•​ ​ប្រើ​សសៃអំបោះ​សំអាត​ធ្មេញ​។ វិធី​នេះ មិនមែន​ជា​ការព្យាបាល​នោះ​ទេ ប៉ុន្តែ​ការធ្វើ​ដូចនេះ គឺជា វិធី​ម្យ៉ាង​ផ្សេងទៀត ដែល​អាច​យក​ចេញ​នូវ​កំទេច​អាហារ ដែល​អាច​ជាប់​ទា​ក់នៅ​ចន្លោះ​ធ្មេញ ។ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អាហារ ដែល​មាន​រសជាតិ​ផ្អែម​ពេក ត្រជាក់​ពេក ឬ ក្តៅ​ពេក​។ រាល់ ប្រភេទ​អាហារ និង ភេ​ស​ជ្ជះ​ទាំងនេះ ក៏​អាច​នឹង​បង្កើន​នូវ​ស​ភាពឈឺចាប់ និង អាការៈស្រ៊ាវ​ស្រ៊ាញ របស់​ធ្មេញ​បាន​ផង​ដែរ​។​

•​ ​ដាក់​បិត​នៅ ស្បៃ ឬ ស្ករ​កៅស៊ូ ។ ប្រសិនបើ​ធ្មេញ​របស់​អ្នក ឆាប់​មាន​ការភ្ញោ​ច​ទៅនឹង ខ្យល់ ធ្វើការ​គ្រប​វា​ជាមួយនឹង​ស្បៃ​ប្រើ​សម្រាប់​ដាក់​នៅ​លើ​ធ្មេញ ដែល​អាច​រក​ទិញ​បាន នៅតាម​ឱសថ ស្ថាន ឬ ធ្វើការ​ទំពា​រស្ករ​កៅស៊ូ ដែល​មិនសូវមាន​ជាតិ​ស្ករ រហូតដល់​ពេល ដែល​អ្នក​អាច​ទៅ​ជួប នឹង​គ្រូពេទ្យ​ធ្មេញ​បាន ៕