បើ​ជួប​បុរស​ដែលមាន​ចរិត​អាក្រក់​នេះ កុំ​ទទួលយក​ទំនាក់ទំនង​យូរអង្វែង​ឡើយ ក្រែង​អ្នក​ជួប​បញ្ហា​!

​ចូលចិត្ត​គ្រប់គ្រង​

​ក្នុងអំឡុងពេល​នៃ​សេចក្តីស្រឡាញ់ ស្ត្រី​នឹង​ងាយ​យល់ច្រឡំ​នូវ​ចរិត​អាក្រក់​នេះ ដោយ​សេចក្តីស្រឡាញ់ និង​ការយកចិត្តទុកដាក់​។ បុរស​ចូលចិត្ត​គ្រប់គ្រង​អ្វីៗ​នៅ​ជុំវិញ​អ្នក ពេលណា​ក៏ត្រូវ​សួរ​អ្នក​ថា​ទៅណា ធ្វើ​អ្វី​ជាមួយ​អ្នកណា​។ ម្យ៉ាងទៀត គាត់​តែងតែ​មានបំណង​ចង់បាន​អ្នក​ទាំងស្រុង​។ ប្រសិនបើ​អ្នក​រៀបការ​ជាមួយ​បុរស​នេះ អ្នកនឹង​បាត់បង់​សេរីភាព ហើយ​មាន​អារម្មណ៍​ថា​ជាប់គាំង និង​រារាំង​។​

​បុរស​ឃោរឃៅ​

​ថ្វីត្បិតតែ​ខ្ញុំ​ដឹងថា ស្នេហា​វា​ពិបាក​ក្នុងការ​ជៀសវាង​ជម្លោះ និង​ភាព​តានតឹង ប៉ុន្តែ​ការប្រើ​កណ្តាប់ដៃ​ជាមួយ​ស្ត្រី​គឺ​មិនអាច​អត់ឱន​ឱ្យ​បានទេ​។ ពេល​មនុស្ស​ប្រុស​មាន​ទម្លាប់​ប្រើ​កម្លាំង​សាហាវ ប្រាកដជា​មិនមាន​ថ្ងៃ​ផ្លាស់ប្តូរ​ចរិត​នេះឡើយ បើ​បន្ត​ស្រលាញ់​មនុស្ស​ប្រុស​ទាំងនេះ យើង​ជា​ស្ត្រី​នឹងរង​គ្រោះ​។​

​មិនដឹង​ពី​របៀប​គោរព​ស្ត្រី​

​នៅក្នុង​ទំនាក់ទំនង​ណាមួយ ការគោរព​គឺ​ចាំបាច់ ហើយ​តែងតែ​មក​មុនគេ​។ ប្រសិនបើ​បុរស​របស់​អ្នក​ឧស្សាហ៍​និយាយ​ពាក្យ​គំរោះគំរើយ បង្អាប់​រាងកាយ ឬ​ចំណេះដឹង​របស់​អ្នក ចូរ​ពិចារណា​ទំនាក់ទំនង​នេះ​ឡើងវិញ​។​

បុរស​ដែល​ស្រើបស្រាល​

​ភាពមិនស្មោះត្រង់​គឺជា​រឿង​ហាមឃាត់​បំផុត​នៅក្នុង​ទំនាក់ទំនង​ណាមួយ ហើយ​នេះ​គឺជា​រឿង​ពិបាក​បំផុត​ក្នុងការ​អភ័យទោស​ចំពោះ​ស្នេហា​។ វា​ជាការ​លំបាក​សម្រាប់​បុរស​ក្នុង​ការចៀសវាង​ចំណង់​។ ចូរ​ឱ្យ​បុរស​ដែលមាន​ឈាម​នេះ នៅតែ​ម្នាក់ឯង​ចុះ​។​

​ដូច្នេះ​ស្ត្រី​ត្រូវ​ចាំ​ថា បើ​អ្នក​នៅតែ​ស្រឡាញ់ និង​ចង់​នៅ​ជាមួយគ្នា​យូរអង្វែង ត្រូវ​និយាយ​ឱ្យ​ច្បាស់​ជាមួយ​បុរស​នោះ ។ ប្រសិនបើ​គាត់​ពិតជា​អាច​ផ្លាស់ប្តូរ និង​ចង់​កែប្រែ​កំហុស​របស់គាត់ សូម​មក​រៀបចំ​ផែនការ​សម្រាប់​អ្នក​ទាំងពីរ​។​

​កំណាញ់​

​មិន​ថា​បុរស​សង្ហា និង​គួរសម​ប៉ុណ្ណា​នោះទេ ប្រសិនបើ​គាត់​ត្រូវ​ការដឹង​ព័ត៌មាន​លម្អិត​ហួសហេតុ វា​នឹង​ធ្វើឱ្យ​មនុស្ស​នៅក្បែរ​គាត់​ខកចិត្ត​ជាមិនខាន​។ ដូចនេះ នារីៗ​មិនគួរ​ស្រលាញ់ និង​រៀបការ​ជាមួយ​មនុស្ស​ដែលមាន​ចរិត​រឹងរូស ក្រអឺតក្រទម​ឡើយ ក្រែងលោ​ត្រូវ​រស់នៅ​វេទនា​ថ្ងៃក្រោយ បើ​ចង់​ចំណាយ​មួយ​កាក់​មួយ​សេន​ក៏ត្រូវ​មើល​ទឹកមុខ​ប្តី​។​

​កុហក​

​បុរស​ដែល​កុហក​នឹង​ធ្លាប់មាត់ ហើយ​ក្លាយជា​ចរិត​។ គ្មាន​អ្នកណា​ចូលចិត្ត​ឱ្យគេ​បោកប្រាស់ ឫ​កុហក​ទេ ជាពិសេស​រឿង​ស្នេហា​។​

​បុរស​ដែល​កុហក​ញឹកញាប់ ពី​រឿង​តូចតាច​ដល់​រឿង​ធំ គឺជា​អ្នក​ដែល​មិនគួរ​ទុកចិត្ត​។ មនុស្ស​ស្រី​ដែល​មិន​ចង់​រង​ទុក្ខ​ពិតជា​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​បុរស​ប្រភេទ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង