​មនុស្ស​ម្នាក់​ឆ្លង​ជំងឺអេដស៍​នៅ​ពេល​ទឹក​សរីរៈ (​ឈាម ទឹកកាម ទឹករំអិល​ទ្វារមាស ឬ​ទឹកដោះ​) របស់​អ្នកជំងឺ​ចូលទៅក្នុង​ចរន្តឈាម​របស់គាត់​។ វីរុស​អាច​ចូល​ទៅក្នុង​ឈាម​បាន​តាមរយៈ​ភ្នាស​កម្រាល​នៅក្នុង​មាត់ រន្ធ​គូថ ឬ​សរីរាង្គ​ភេទ (​ទ្វា​រមាស និង​លិង្គ​) ឬ​តាមរយៈ​ស្បែក​ដែល​រហែក​។​

​ទាំង​បុរស និង​ស្ត្រី​សុទ្ធ​តែ​អាច​ឆ្លង​ជំងឺ​អេដស៍​បាន​ទាំងអស់​។ អ្នកជំងឺ​អេដស៍​អាច​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​ជំងឺ​អ្វី​ទាំងអស់​ហើយ​នៅតែ​ចម្លង​វីរុស​អេដស៍​នេះ​ទៅ​អ្នក​ដទៃ​ទៀត​។ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ជំងឺ​អេដស៍​អាច​ចម្លងជំងឺ​នេះ​ទៅអោយ​កូន​ក្នុង​ផ្ទៃ​បាន​។​


​របៀប​ចម្លង​ជំងឺអេដស៍​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​បំផុត​គឺ​៖
•    ការប្រើ​ម្ជុលចាក់​ថ្នាំ​រួមគ្នា​
•    រួមភេទ​ជាមួយ​អ្នក​មាន​ជំងឺ​ដោយ​មិន​បាន​ការពារ​
​អ្នក​មិន​អាច​ឆ្លង​ជំងឺ​អេដស៍​ក្នុងករណី​ដែល​៖
•    ប៉ះពាល់ ឬ​អោប​អ្នក​ជំងឺអេដស៍​
•    ការប្រើ​បន្ទប់ទឹក ឬ​អាង​ហែល​ទឹក​សាធារណៈ​
•    ប្រើ​របស់​របស់​រួមគ្នា​ជាមួយ​អ្នក​ជំងឺអេដស៍​ដូចជា កែវ​ទឹក សម​ស្លាបព្រា ឬ​ទូរស័ព្ទ​
•    សត្វ​ខាំ​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង