Join with Health.com.kh on Telegram

ការការពារ​ភ្នែក​របស់​អ្នក​ចាប់ផ្តើម​ជាមួយ​នឹង​អាហារ​នៅក្នុង​ចាន​។ ការសិក្សា​បាន​បង្ហាញ​អោយដឹងថា ជីវជាតិ​ដូចជា ខ្លាញ់​អូ​មេហ្គា ៣ ជាតិ Lutein ស័ង្កសី វីតាមីន C និង D ប្រហែល​ជា​ជួយ​កែសម្រួល​បញ្ហា​នៅ​លើ​ភ្នែក​របស់​អ្នក​បាន​មួយចំនួន​ដូចជា ជំងឺ​ខូច​សាច់ដុំ​ភ្នែក និង​ជំងឺភ្នែកឡើងបាយ​ជាដើម​។

ការ​ទទួលទាន​អាហារ​ដូចខាងក្រោម​នេះ​ជា​ទៀងទាត់​ជួយ​អោយ​អ្នកទទួលបាន​ភ្នែក​ដ៏​មាន​សុខភាព​ល្អ​។​
• បន្លែ​ពណ៌​បៃតង​ដូចជា ស្ពៃ Spinach និង​ស្ពៃក្តោប​
• ត្រី​សាល​ម៉ុង ត្រី Tuna និង​ប្រភេទ​ត្រី​សម្បូរ​ជាតិ​ខ្លាញ់​ផ្សេងៗ​ទៀត​
• ស៊ុត គ្រាប់​ផ្លែឈើ សណ្តែក និង​អាហារ​ដែល​មិនមែន​ជា​សាច់សត្វ​
• ក្រូច និង​ផ្លែឈើ​មាន​ជាតិ​ជូរ​ផ្សេងៗ​ទៀត​

ការ​ទទួលទាន​អាហារ​មាន​តុល្យភាព​ល្អ​ក៏​ជួយ​ថែរក្សា​ទម្ងន់​អ្នក​អោយ​នៅ​មាន​សុខភាព​ល្អ​ដែរ ជាពិសេស​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ទៀតផង​។ ជំងឺ​ទឹកនោម​ផ្អែម​គឺជា​មូលហេតុ​ដ៏​ចំបង​ដែល​ធ្វើអោយ​មនុស្ស​យើង​ខូច​ភ្នែក​។ អ្នកជំងឺ​ទឹកនោម​ផ្អែម​មាន ៤៥%​ភាគរយ​នឹង​វិវត្តន៍​ទៅ​ជា​ផលវិបាក​ជំងឺ​ទឹកនោម​ផ្អែម​លើ​ភ្នែក និង​អាច​អោយ​ខូច​ភ្នែក​បាន​។