នៅពេលដែល ស្រទាប់​ខាងក្រៅ​នៃ​គ្រាប់ភ្នែក ឬ ផ្នែក​ពណ៌​ស​នៃ​គ្រាប់ភ្នែក មាន​ការរំខាន ដោយ សារ​តែ ខ្យល់​ស្ងួត , ការជួប​ប្រឈម​នឹង​ពន្លឺព្រះអាទិត្យ , ធូលី ឬ វត្ថុ​អ្វីមួយ​ចំលែក នោះ​វា​នឹងមាន ប្រតិកម្ម​អា​លែ​ហ្សី , ការ ចំលង​រោគ ឬ ការប៉ះទង្គិច ហើយ​សរសៃឈាម​នៃ​គ្រាប់ភ្នែក​ចាប់ផ្តើម រីក​ធំ និង មើល​ទៅ​យើង​ឃើញ​ភ្នែក​ឡើង មាន ពណ៌​ក្រហម​។

ឱសថ​ដែលមាន​ដាក់លក់ សម្រាប់​កាត់បន្ថយ ភាព​ក្រហមច្រាល​នៅ​នឹង​ភ្នែក​អាច ផ្តល់ ផលប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក ។​

 

 តែ​ទោះជា​យ៉ាងណា ក៏ដោយ ឱសថ​ធម្មជាតិ អាច​ជួយ​ធ្វើអោយ​ភ្នែក​ក្រហម របស់​អ្នក បាន​ធូរស្រាល ដោយ​មិន​មាន​ផល​រំខាន​ណាមួយ នោះទេ​។ អ្នក​អាច​ដឹង​ពី វិធី​នៃ​ការព្យាបាល​ភ្នែក​ក្រហម នេះ ជាមួយនឹង​ឱសថ​ធម្មជាតិ ដូចដែល​មាន​ខាងក្រោម​នេះ ។​

 

  • ប្រើ​ថ្នាំ​បន្តក់​ភ្នែក homeopathic ។ ភាគច្រើន​នៃ​ថ្នាំ​បន្តក់​ភ្នែក ដែល​មាន​ដាក់លក់ គឹ​ត្រូវបាន​ធ្វើឡើង ដើម្បី អោយ​សរសៃឈាម នៅក្នុង​គ្រាប់ភ្នែក​រួម​តូច ដើម្បី​កាត់បន្ថយ​នូវ​ភាព​ក្រហម ប៉ុន្តែ​វា​អាច​បណ្តាលអោយ មាន​ផលប៉ះពាល់​ដល់ ភ្នែក​របស់​អ្នក​នៅ​ពេល​ក្រោយ មកទៀត​។ ថ្នាំ​បន្តក់​ភ្នែក homeopathic ធម្មជាតិ គឺ​ធ្វើ ឡើង​ដើម្បី​ព្យាបាល ភាព​ស្ងួត​នៃ​ភ្នែក និង ធ្វើអោយ​អ្នក​ហូរ​ទឹកភ្នែក ហើយ​វា​អាច​ធ្វើការ​ប្រើប្រាស់​បាន ដោយ​មិន​មាន ការ​ប្រឈម​នឹង ផល​រំខាន​ណាមួយ​នោះ​ទេ ។​
  • អ្នក​អាច​ធ្វើអោយ ភាព​ស្ងួត​របស់​ភ្នែក​អ្នក​បាន​ស្រាកស្រាន្ត ដោយ​ការដាក់​ស្បៃ​ត្រជាក់​ទៅលើ​ភ្នែក​របស់ អ្នក ជា​ពិសេស​ប្រសិនបើ​អ្នក មាន​ភ្នែក​ក្រហម​ដោយសារតែ ការ​ប្រឹង​ទាញ​សន្ធឹង​គ្រាប់​ភ្នែក ឬ ការ​មាន ស្ត្រេ​ស​។ អ្នក​គ្រាន់តែ​ដាក់ ក្រណាត់​សើម នៅ​ពី​លើ​ភ្នែក​ដែល​បិទ​របស់​អ្នក និង ធ្វើការ​សម្រាក​អោយបាន ពីរ ឬ បី​នាទី​។ ក្រណាត់​សើម​នេះ នឹង​ជួយ​សម្រួល សរសៃឈាម ខណៈពេល​ដែល​ភ្នែក​របស់​អ្នក បិទ​ជិត ក្នុង​រយៈពេល ពីរ​បី​នាទី ហើយ​វា​នឹង​ជួយ​ផ្តល់​សំណើម​ផងដែរ ។​
  • ដាក់​ស្បៃ​ដែល​មាន​រុំ​ថ្នាំបុរាណ ក្តៅ​ឧណ្ណៗ ទៅលើ​ភ្នែក​ដែល​ក្រហម និង រ​ម៉ាស់ ហើយ​អ្នក​មិន​ត្រូវ​ញី​វា នោះ​
  • ​ទេ​។ ស្ងោរ​ថ្នាំ​នោះ ១​ស្លាបព្រា​កាហ្វេ ជាមួយ​នឹង​ទឹក​មួយ​កែវ ក្នុង​រយៈពេល​២០​នាទី​និង ទុក​អោយ​វា​ត្រជាក់ នៅក្នុង​កំដៅ​មួយ​ដ៏​សមរម្យ​។ ច្របាច់​យកជាតិ​ថ្នាំ​នោះ​ចេញ និង ជ្រលក់​ក្រណាត់​ស្អាត ទៅក្នុង​តែ​ក្តៅ ឧ​ណ្ឌៗ​។ ពូត​យក​ធាតុ​រាវ​បន្ថែមទៀត ពី​ថ្នាំបុរាណ​នោះ រួច​ដាក់​វា​ទៅលើ​ភ្នែក​របស់​អ្នក ក្នុង​រយៈពេល ១៥ ទៅ ២០​នាទី និង​ដាក់​ទឹ​កតែក្តៅ​ឧ​ណ្ឌៗ​ម្តងទៀត តាម​ដែល​អ្នកត្រូវការ ។​
  • ស្ងោរ គ្រាប់​ធញ្ញជាតិ fennel កន្លះ​ស្លាបព្រា​កាហ្វេ ទៅក្នុង​ទឹក​មួយ​កែវ ក្នុង​រយៈពេល ២០​នាទី ពូ​តវា រួច​ទុក អោយ​ទឹក​ថ្នាំ​នេះ​ត្រជាក់​។ ប្រើ​ទឹក​ថ្នាំ​នេះ ជា​ឱសថ​លាង​ភ្នែក ដើម្បី​បាន​ទាំង​ការសំអាត​ភ្នែក​ផង និង បន្ថយ នូវ​ផល​រំខាន​នៃ​ភ្នែក​ក្រហម​នេះ​ផង ។​


​គន្លឹះ និង ការប្រុងប្រយ័ត្ន​នៃ​ការថែទាំ​ភ្នែក​

  • គេង​អោយបាន​គ្រប់គ្រាន់​។ ក្នុងអំឡុងពេល នៃ​ម៉ោង​សម្រាក នោះ​ភ្នែក​របស់​អ្នក នឹង​មាន​ឱកាស​ក្នុង​ការ សម្រាក និង បង្គ្រប់​ជាតិ​ទឹក ហើយ​ជា​ធម្មជាតិ​វា​អាច បំបាត់​នូវ​ភាព​ក្រហម​។ ប្រសិនបើ​អ្នក គេ​ង​បាន​តិច ជាង​៨​ម៉ោង នោះ​ឱកាស​ដ៏​ល្អ​នៃ​ការព្យាបាល​វា​នោះ​គឺ អ្នក​ត្រូវ​បន្ថែម​ការ​សម្រាក​របស់​ភ្នែក​អ្នក​។​
  • ប្រសិនបើ​អ្នក ឃើញ​មាន​ភ្នែក​ក្រហម​នៅ​ពេល​ព្រឹក នោះ​អ្នក​ត្រូវ​ព្យាបាល​ត្របកភ្នែក​របស់​អ្នក គឺ​មិនមែន គ្រាប់ភ្នែក​របស់​អ្នក​នោះ​ទេ​។ ប្រសិនបើ​អ្នក​ក្រោក​មក​ជាមូយនឹង ភ្នែក​ក្រហម  នោះ​អ្នកនឹង​អាចមាន ការ រលាក​ត្របកភ្នែក​ក្នុង​កម្រិត​ស្រាល​។ អ្នក​ត្រូវ​សំអាត គ្រឿងសំអាង​នៅលើ​មុខ​អោយ​បាន​ស្អាត​ល្អ និង​លាង ត្របកភ្នែក​របស់​អ្នក ជាមួយ​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ ជា​រៀងរាល់​យប់ មុន​ពេល​អ្នក​ចូល​គេង ហើយ​អ្នកនឹង ឆាប់​ឃើញថា ភ្នែក​របស់​អ្នកនឹង​មិនសូវ​ឡើង​ក្រហម​នៅពេល ព្រឹក​ទៀត​ទេ​។​
  • អ្នក​ត្រូវ​ទៅអោយ គ្រូពេទ្យ​ពិនិត្យ ប្រសិនបើ​អាការៈ​ក្រហមភ្នែក​របស់អ្នក មាន​រយៈពេល​ច្រើនជាង លើសពី ពីរ​បី​ថ្ងៃ ឬ​កើតមាន​រួមជាមួយ​នឹង ការ​ហើមប៉ោង ឈឺចាប់ ឬ មើល​មិន​ឃើញ​អ្វី​សោះ ។​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង