ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល​កើតមាន​នៅពេល​ណា​ដែល មាន​កំនក​ឈាម ខ្ទុប​នៅក្នុង​ស​សៃ​អាទែ ឬ វ៉ែន ហើយ​វា​ផ្តល់​នូវ​ផល​រំខាន​ដល់​ដំណើរ​ឈាម​រត់ ទៅ​កាន់​តំបន់​នៃ​ខួរក្បាល ដែល​វា​អាច​នឹង​បំផ្លាញ​ដល់​កោសិកា ខួរក្បាល​ទាំងនោះ ។

vអ្នក​អាច នឹង​ជៀសវាង​បាន​នូវ​ជំងឺ​នេះ ប្រសិនបើ​អ្នក​ឈប់​ជក់បារី , កំណត់​ពី​កម្រិត ស្រា​ដែល​អ្នក​ផឹក និង រក្សា​ទំងន់​អោយមាន​សុខភាព​ល្អ​។ ការ​កើន​ទំងន់ គឺ​អាច​នឹង​ធ្វើអោយ​អ្នកបង្កើន​គ្រោះថ្នាក់ ទៅនឹង ការវិវត្តន៍​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​, ជំងឺ​លើស​ជាតិ​ខ្លាញ់​, បញ្ហា​បេះដូង និង ជំងឺ​ទឹកនោម​ផ្អែម ដែល​បញ្ហា ទាំងនេះ សុទ្ធតែ​ជា​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល ។​
 
​ហេតុអ្វី​បាន​ជា​ការ​ហាត់ប្រាណ​អាច​ជួយ​អ្នក​បាន​?

     ការធ្វើ​សកម្មភាព​រាង​កាយ អាច​ជួយ​បង្កើន​ចង្វាក់បេះដូង​របស់​អ្នក និង កាត់បន្ថយ​នូវ​ឱកាស​កើតមាន​នូវ​ជំងឺ នេះ បាន​មួយ​ផ្នែក​ដោយ​ការ ទប់ស្កាត់​នឹង​ភាព​នៃ​ការកកើត​មាន ជំងឺ​លើស​សម្ពាធ​ឈាម និង ជំងឺ​បេះដូង ដែល​វា ជា​កត្តា​ពីរ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​។ កាល​បើ​អ្នក កាន់តែ​មាន​ភាព​សកម្ម​ផ្នែក​រាងកាយ នោះ​អ្នក​កាន់តែ បាន​បន្ថយ​នូវ​ឱកាស​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​អ្នក ។ ជា​មធ្យម មនុស្ស​ដែល​មាន​ភាព​សកម្ម គឺ​មាន​ការ​កាត់ បន្ថយ​នឹង​គ្រោះថ្នាក់ នៃ​ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បា​លបាន​២០​ភាគរយ ជាជាង​ក្រុមមនុស្ស​ដែល​មិនសូវ​សកម្ម ។  ក្រុមមនុស្ស ដែល​មាន​ភាព​សកម្ម​ខ្លាំង​បំផុត គឺ​មាន​ឱកាស​កាត់បន្ថយ​នឹង គ្រោះថ្នាក់​នេះ​បាន​ដល់​៣០​ភាគរយ ។​

    ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា អ្នកជំងឺ​ទាំងឡាយណា​ដែល​ធ្លាប់មាន​ភាព សកម្ម​ផ្នែក​រាងកាយ​មុនពេល ពួកគេ​រងគ្រោះ​ពី​ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល​នេះ ជា​លទ្ធផល​ពួកគេ​អាច នឹង​មិន​សូវ​មាន​បញ្ហា​ធ្ងន់ធ្ងរ និង ឆាប់ បាន​ជាសះស្បើយ​ឡើងវិញ បើ​គេ​ធ្វើ​ការប្រៀបធៀប ជាមួយនឹង​អ្នកជំងឺ​ដែល​មិន​ធ្លាប់បាន​ធ្វើ​លំ​ហាត់ប្រាណ​ពី មុន​មក ។​

   ការដើរ​ហាត់ប្រាណ​លឿនៗ ជា​ទៀងទាត់​អាច កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង គ្រោះថ្នាក់​នៃ​ការ​កើត​មាន​ជំងឺ ដាច់​ស​សៃឈាម​ខួរក្បាល បាន​ដល់​ទៅ​២០​ភាគរយ បើ​គេ​ប្រៀបធៀប​ជាមួយនឹង អ្នក​ដែល​មិនបាន ហាត់ប្រាណ បាន​ទៀងទាត់ ។​
 
​លំ​ហាត់ប្រាណ​ដែល​សាក​សម​បំផុត​មាន ៖
·         ការដើរ​លឿនៗ ឬ ញាប់ៗ ។​
·         ការរត់​ហាត់ប្រាណ​ត្រេះៗ  ។​
·         ការរត់​ចំងាយ ។​
·         ការ​ធាក់​កង់​។​
·         ការ​រាំ​កំសាន្ត​។​
·         ការ​ហាត់ប្រាណ​ក្នុង​ក្លឹប​កីឡា ។​
·         ការ​ហែល​ទឹក​។​
·         ការលើក​ដុំ​ទំងន់​ស្រាលៗ ។​
·         ការ​វាយ​រ៉ុក​កែត ។​
·         លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ។​
 
​តើ​អ្នក​គួរ​ធ្វើ​វា​ញឹកញាប់​ប៉ុណ្ណា ?

·         ៣០​នាទី ក្នុង​ពេល​មួយ​ថ្ងៃ និង អោយបាន​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។​
·         ការ​វាយ​តេ​នីស្ត និង ប្រភេទ​កីឡា​រ៉ុកកែត​ផ្សេងទៀត អាច​ការពារ​អ្នក​ប្រឆាំង​នឹង ជំងឺ​ដាច់​ស​សៃឈាម​ខួរ ក្បាល ហើយ​វា​ក៏​អាច​ជួយ​អោយ​អ្នក​ឆាប់​ជា​សះស្បើយ​ផងដែរ ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង