Join with Health.com.kh on Telegram

ពួក​យើង​មួយចំនួន​ឆ្លងកាត់​វេលា រវល់​ធ្វើ​នេះ ធ្វើ​នោះ​ថ្ងៃត្រង់ ហើយ​ពុំ​សូវ​បានគិត​អំពី​ការ​គេង រហូតដល់​ម៉ោង​ទើប​ទៅ​គេង​តែម្តង​។ មួយចំនួន​មាន​បញ្ហា​ក្នុងការ​គេង​ឪ្យ​បាន​លក់​លឿន មួយចំនួន​ទៀត​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល​នៅ​ពេល​ដាក់​ក្បាល​គេង​នៅលើ​ខ្នើយ ពោល​គឺ​ទំរាំ​គេង​លក់​ត្រូវ​ប្រើ​វេលា​មួយស្របក់​ធំ ត្រឡប់​ទៅ​នេះ ត្រឡប់​ទៅ​នោះ​។​

ដើម្បីឪ្យ​អ្នកគេង​បានល្អ និង​លឿន អ្នក​ត្រូវ​រៀបចំខ្លួន និង​ចូល​គេង​តាម​ទំលាប់​ឪ្យ​បាន​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​ជា​ជំនួយ​ខ្លះ ដែល​អាច​ជួយ​ឪ្យ​អ្នកគេង​លក់​បាន​លឿន​៖

-​ចំណាយ​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ពេលព្រឹក​ព្រលឹម ឬ​ក៍​ពេល​ល្ងាច ព្រោះ​ការ​លំ​ហាត់ប្រាណ​បង្ហាញថា វា​អាច​ជួយ​បំបាត់​ការឈឺចាប់​នៅក្នុង​រាងកាយ​បាន ហើយ​ក្នុងនោះ​ក៍មាន​ការបំបាត់​ការ​គេង​មិន​លក់​ដែរ​។ ការចំណាយ​ពេល​ពីរ​២០ ទៅ​៣០​នាទី​ហាត់​កីឡា​ជា​រៀងរាល់ថ្ងៃ​ពិត​អាច​បំបាត់​កង្វល់​ការ​គេង​មិន​លក់​បាន​។​

-​គ្រប់គ្រង​ភាព​តានតឹង ពីព្រោះ​វា​អាច​កំចាត់​ភាពលំបាក​ចិត្ត និង​ការគិត​មមៃ​បាន​ដែល​មាន​ក្នុង​ខ្លួន​របស់​អ្នក​។ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង អ្នក​អាច​ចេញ​ដើរ​លំហែ​ខួរក្បាល នៅ​ខាងក្រៅ​ម្នាក់ឯង ឬ​ជា​ក្រុម ស្តាប់​ចំរៀង គូ​គំនូរ មើល​ទូរទស្សន៍ និង​ធ្វើ​អ្វីៗ​ជាច្រើន​ទៀត​ដែល​អាច​ចូល​ចិត្ត​ធ្វើ​។​

-​គេង​ពេល​ថ្ងៃ​ប្រសិនជា​អ្នកត្រូវការ​វា​។ ការ​គេង​ពេល​ថ្ងៃ​មួយ​ស្របក់​អាច​ផ្តល់​កំលាំង ធ្វើឪ្យ​ខួរក្បាល​ស្រឡះ សំរាប់ធ្វើ​អ្វី​នៅ​ពេល​រសៀល និង​ល្ងាច ប៉ុន្តៃ​ត្រូវ​ប្រាកដថា អ្នក​គេង​មិនឪ្យ​លើស​រយះពេល​៣០​នាទី​។ ធ្វើ​ដូច្នេះ​វា​នឹង​មិន​អាច​ប៉ះពាល់​ដល់​ការ​គេង​ពេលយប់​របស់​អ្នក​នោះ​ទេ​។​

-​ញាំ​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ និង​មាន​ទំលាប់​ល្អ​ក្នុងការ​ញាំ​។ មនុស្ស​មួយចំនួន​ចូលចិត្ត​ញាំ​អាហារ​ពេល​ល្ងាច​ច្រើន ហើយ​សំរាប់​អ្នក​វិញ គួរតែ​ញាំ​ឪ្យ​មានទំលាប់​ល្អ គឺ​ញាំ​កុំឪ្យ​តិចពេក ឬ​ក៍​ច្រើន​ជ្រុល​។ ការ​ញាំ​អាហារ​នេះដែរ អ្នក​គួរតែ​ញាំ​ឪ្យ​បាន​មុន​ពីរ​ម៉ោង​មុនពេល​ចូល​គេង ពីព្រោះ​ការធ្វើ​បែប​នេះ វា​នឹង​មិន​ប៉ះពាល់​ដល់​ការរំលាយ​អាហារ និង​ការ​គេង​របស់​អ្នក​។ ជាងនេះទៅទៀត ដើម្បី​គេង​ឪ្យ​បាន​លក់​ស្រួល និង​លឿន​អ្នក​គួរ​ចៀងវាង​ញាំ​កាហ្វេ និង​ជាតិ​ស្រវឹង​ជាដើម​។

-​បង្កើត​ទំលាប់​គេង ដោយ​ធ្វើការ​រៀបចំខ្លួន​មុន​ពេល​គេង ចូល​គេង និង​ភ្នាក់ឡើង​ឪ្យ​បាន​ទៀតពេល ពីព្រោះ​វា​អាច​ជួយ​ឪ្យ​អ្នក​ឆាប់​គេង​លក់ និង​គេង​លក់​បាន​យូរ​។ បិទ​អគ្គិសនី​ក្នុង​បន្ទប់​គេង និង​រក្សា​សី​តុ​ណ្ណ​ភាព​ក្នុង​បន្ទប់​កុំឪ្យ​ក្តៅ​។​

-​ចេញ​ក្រៅ​យក​ពន្លឺ​ពេលព្រឹក អាចឪ្យ​កោសិ​កាក្នុង​ខ្លួន​នាក់​ភ្ញាក់ និង​ធ្វើការ​ទៀងទាត់​។ ពន្លឺព្រះអាទិត្យ​ចន្លោះ​ពេល​ព្រឹក​រហូតដល់​ម៉ោង​៨​ព្រឹក​។​