​ភ្នែក​របស់​អ្នក​អាច​រង​ផល​ប៉ះពាល់​ពី​ស្ថានភាព​ជា​ច្រើន រួមទាំង ជំងឺ សារធាតុ​ពុល និង​ដំណើរការ​ធម្មជាតិ​នៃ​ការវិវត្ត​ទៅ​រក​ភាព​ចាស់​។ ការបង្ការ​មិនឱ្យ​ភ្នែកមាន​បញ្ហា​ធ្ងន់ធ្ងរ​គឺ​ងាយស្រួល​ជាង​ការព្យាបាល​ភ្នែក​ដែល​មាន​បញ្ហា​។ វា​គឺជា​រឿង​សំខាន់​ក្នុងការ​ស្រូប​យក​វីតាមីន និង​សារធាតុ​ខនិជ​ឱ្យបាន​គ្រប់គ្រាន់​តាម​ដែល​រាង្គ​កាយរ​បស់​អ្នកត្រូវការ​។ ចូរ​បរិភោគ​ផ្លែឈើ បន្លែ ប្រូតេអ៊ីន និង​គ្រាប់​ធញ្ញជាតិ​ឱ្យបាន​ច្រើន បន្ថែម​ពីលើ​ការ​លេបថ្នាំ​វីតាមីន​ចម្រុះ​។ ចូរ​ប្រាកដថា​អ្នក​បាន​រៀបចំ​ពេលវេលា​ពិនិត្យ​ភ្នែក​បាន​ទៀងទាត់​។​

១. ព្យាបាល​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក (glaucoma) ដោយ​វីតាមីន A៖ កង្វះ​វីតាមីន A អាច​ធ្វើ​ឱ្យ​ឡើង​សម្ពាធ​ក្នុង​កែវភ្នែក​។ ក្រុម​វីតាមីន B ក៏​អាច​ជួយ​ព្យាបាល​បាន​ដែរ ក៏ដូចជា bioflavonoids (​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ក្នុង​អាហារ​រុក្ខជាតិ​), វីតាមីន E និង spirulina ដែល​អាច​ជួយ​សម្រួល​ដល់​ការបាត់បង់​ចក្ខុ​វិញ្ញាន​ដោយសារ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​នេះ​។​

២. បន្ថែម​ប៊ីល​ប៊ឺ​រី (bilberry) ក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​ជួយ​ភ្នែក​នៅ​ពេលយប់​៖ ប៊ីល​ប៊ឺ​រីក៏​មាន​លក់​ក្នុង​ទម្រង់​ជា​ថ្នាំ​ដែរ​។ វា​ជួយ​ពង្រឹង collagen, បំផ្លាញ​រ៉ាឌីកាល់​សេរី និង​សម្រួល​លំហូរ​ឈាម​និង​អុកស៊ីហ្សែន​ទៅកាន់​ភ្នែក​។​

៣. កាត់បន្ថយ​ឱកាស​កើត​ជំងឺភ្នែកឡើងបាយ​ដោយ​ការបន្ថែម​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឱ្យបាន​ច្រើន​ក្នុង​របប​អាហារ​របស់​អ្នក​។ វា​ជួយ​បំផ្លាញ​រ៉ាឌីកាល់​សេរី​ដែល​បង្ករ​ឱ្យមាន​ជំងឺភ្នែកឡើងបាយ​។ ថ្នាំ​បន្ថែម​ដែល​អាច​ជួយ​បាន​មានដូចជា វីតាមីន C, A, E និង​ក្រុម​វីតាមីន B ក៏ដូចជា ទង់​ដែង​, ស័ង្កសី​, ម៉ង់​ហ្គា​ណែ​ស​, ម៉ាញ៉េ​ស្យូម​, ប៉ូ​តា​ស្យូម​, selenium និង​chromium​។ ការកាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ​ក៏​អាច​ជួយ​បាន​ដែរ​។​

៤. ជៀសវាង​វិបត្តិ​ក្នុង​ភ្នែក​របស់​អ្នកជំងឺ​ជរា​ជាមួយនឹង​ការ​លេបថ្នាំ​វីតាមីន​ចម្រុះ​ជា​រៀងរាល់ថ្ងៃ ដែល​រួមមាន​ក្រុម​វីតាមីន B, beta-carotene, វីតាមីន C និង E ក៏ដូចជា selenium, ស័ង្កសី​, និង lycopene​។ ថ្នាំ​បន្ថែម​ដែល​មាន​ប្រយោជន៍​ផ្សេង​ទៀត​មាន​ដូចជា ខ្ទឹម​, lutein, zeaxanthin, bioflavonoids និង amino acids cysteine និង taurine​។​

៥. ព្យាបាល​ភ្នែក​ស្ងួត​ជាមួយនឹង​អាស៊ីត​ខ្លាញ់​ដ៏​សំខាន់​ដែល​មាន​ក្នុង​ប្រេង​ផ្កា primrose​។ អ្នក​ក៏​អាច​សាកល្បង​ប្រើ gingko, ប៉ូ​តា​ស្យូម និង​វីតាមីន C, E និង​ក្រុម​វីតាមីន B​។ វា​ក៏​មាន​ប្រយោជន៍​ដែរ​ក្នុង​ការជៀសវាង​ការ​ទទួលទាន​ស្ករ​ចម្រាញ់​និង​គ្រឿងផ្សំ​បន្ថែម​ជាតិ​ផ្អែម​មិន​សុទ្ធ​ផ្សេងទៀត​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង