បើសិនជាអ្នកមិនបង្ហាញឲ្យបុគ្គលិកដឹងថាអ្នកសប្បាយចិត្តជាមួយនឹងការធ្វើការជាមួយពួកគេទេ នោះនឹងធ្វើពួកគេមិនសូវមានភាពជឿជាក់និងស្វាហាប់នឹងការងារឡើយ។ មនុស្សធ្វើការមានហេតុផលមួយចំនួន ហើយភាគច្រើនគឺគ្មានអ្វីក្រៅពីលុយនោះទេ។ នៅទីនេះអ្វីដែលបុគ្គលិកចង់បានបំផុតនោះដែលពួកគេមិនបានសរសេរ និយាយ ប្រកាសនោះ គឺការលើកទឹកចិត្តពីចៅហ្វាយនាយ។

គេអាចហៅវាថាការទទួលស្គាល់ ឬការទទួលដឹងពីចៅហ្វាយនាយដោយធ្វើឲ្យពួកគេការមានអារម្មណ៍ថា ពួកគេធ្វើការបានល្អណាស់ ប៉ុន្តែតើពួកគេអាចដឹងដោយរបៀបណា? គេដឹងដោយសារតែអ្នកប្រាប់គេ។ ឥឡូវនេះអ្នកត្រូវលើកទឹកចិត្តគេ ដូច្នេះដើម្បីនិយាយសរសើរ ឬលើកទឹកចិត្ត ត្រូវរង់ចាំសិនរហូតទាល់តែគេធ្វើការងារបានល្អ បន្ទាប់មកត្រូវប្រាប់គេថាធ្វើការបានល្អ ឬក៏អ្នកអាចលើកទឹកចិត្តជាមុនការសរសើរ។ ប្រាប់ពួកគេថាពួកគេត្រូវតែធ្វើការឲ្យបានល្អមុនពេលធ្វើ។ ហេតុអ្វីត្រូវធ្វើបែបហ្នឹង? ពីព្រោះឱកាសនៃការធ្វើការងារល្អគឺល្អខ្លាំងណាស់ បើសិនជាអ្នកបានសរសើរពួកគេជាមុន។ គេនឹងមិនធ្វើឲ្យអ្នកអស់សង្ឃឹម ឬខ្លួនគេអស់សង្ឃឹមឡើយ។
ការក្លាយជាអ្នកគ្រប់គ្រងម្នាក់គឺជាសុបិន្តរបស់មនុស្សដ៏សាមញ្ញបំផុត។ អ្នកចង់បង្កើតក្រុមដ៏ល្អមួយ ហើយចង់បង្កើតវាជាមួយនឹងទិន្នផលនៃធនធានតិចតួចបំផុត។ ការលើកទឹកចិត្តគ្មានអស់លុយកាក់អ្វីទេ ហើយមានប្រសិទ្ធភាពខុសៗគ្នា ១០០%។ វាសាមញ្ញបំផុត និងមិនចំណាយពេលច្រើនទេ។ ដូច្នេះហេតុអ្វីបានជាអ្នកគ្រប់គ្រងមួយចំនួនមិនធ្វើវា? ដោយសារតែវាត្រូវចំណាយការធានាអះអាងចំពោះខ្លួនឯង។ អ្នកត្រូវតែមានអារម្មណ៍ល្អចំពោះខ្លួនឯងដើម្បីអាចលើកទឹកចិត្តបុគ្គលិកឲ្យបានល្អជាមុន។ បើសិនជាអ្នកនៅមានចម្ងល់ចំពោះខ្លួនឯង អ្នកក៏នៅមានការសង្ស័យចំពោះពួកគេដែរ។ បើសិនជាអ្នកសង្ស័យពួកគេ អ្នកនឹងមិនលើកទឹកចិត្តគេដោយសារតែអ្នកច្បាស់ថាគេមានកំហុស។
វាមិនអស់អីទេ លើកលែងតែសេចក្ដីក្លាហានក្នុងការនិយាយថា ឆាប់ឡើងអ្នកអាចធ្វើវាបាន វាអត់អីទេ។ កាលណាអ្នកផ្ដល់ការងារឲ្យពួកគេទទួលខុសត្រូវកាន់តែច្រើន អ្នកកាន់តែជឿទុកចិត្តលើពួកគេ ហើយពួកគេកាន់តែផ្ដល់ផ្លែផ្កាឲ្យអ្នកកាន់តែច្រើន។ ការលើកទឹកចិត្តអត់អស់អីទេ ហើយវាផ្ដល់ឲ្យអ្នកនូវផលប្រយោជន៍ជាច្រើន។ ការលើកទឹកចិត្តគួរតែផ្ដល់ឲ្យបុគ្គលិក។ ការលើកទឹកចិត្តជាបរិយាកាសដែលមនុស្សលើកទឹកចិត្តដល់គ្នា។ ការលើកទឹកចិត្តគួរតែធ្វើឲ្យបានរាល់ថ្ងៃ ចំពោះអ្នកដែលនៅជុំវិញអ្នក។ បើសិនជាអ្នកមិនបាននិយាយវាទេ ក្រុមរបស់អ្នកក៏មិនបានធ្វើការបានល្អដែរ។ លើកទឹកចិត្តបុគ្គលិកណាដែលធ្វើការបានល្អដើម្បីជួយឲ្យអ្នកដែលធ្វើការមិនបានល្អឲ្យធ្វើការបានល្អ។ យើងស្ថិតនៅក្នុងស្ថានការណ៍នេះទាំងអស់គ្នា លិចឬហែលទាំងអស់គ្នា។