ទំនាក់ទំនងស្នេហាល្អដោយសារមនុស្សពីរនាក់ស្រឡាញ់និងគោរពគ្នាទៅវិញទៅមក។ វាអាចកើតឡើងនៅពេលដែលបុគ្គលម្នាក់ៗយកចិត្តទុកដាក់លើខ្លួនឯងជាមុនសិន ហើយបន្ទាប់មកគឺយកចិត្តទុកដាក់ថែរក្សាគ្នាទៅវិញទៅមក។

តាមរយៈការប្រាស្រ័យទាក់ទង ការពិនិត្យមើលទំនាក់ទំនង ភាពបើកចំហរក្នុងការផ្លាស់ប្តូរនិងការគាំទ្រផ្នែកស្មារតី អ្នកអាចបង្កើតទំនាក់ទំនងដ៏ល្អមួយដែលធ្វើឱ្យគុណភាពនៃជីវិតរបស់អ្នកនិងជីវិតរបស់មនុស្សដែលសំខាន់សម្រាប់អ្នកកាន់តែល្អប្រសើរឡើង។
១. និយាយជាមួយគ្នា៖ អ្នកគួរនិយាយគ្នាឱ្យបានញឹកញាប់ និងនិយាយពីអារម្មណ៍និងគំនិតរបស់អ្នកប្រាប់ភាគីម្ខាងទៀត។ នេះមិនត្រឹមតែជួយធ្វើឱ្យភាគីម្ខាងទៀតដឹងពីអារម្មណ៍របស់អ្នកនោះទេ វាថែមទាំងជួយអ្នកក្នុងការបញ្ជាក់ពីអារម្មណ៍ដែលយល់ច្រលំដែលអ្នកអាចមាន។
២. ស្តាប់គ្នាទៅវិញទៅមក៖ ចូរចំណាយពេលវេលាដើម្បីព្យាយាមយល់ពីគំនិតរបស់ភាគីម្ខាងទៀត។ អ្នកគួរយកចិត្តទុកដាក់ក្នុងការស្តាប់ និងសួរសំណួរឱ្យបានច្រើន ដែលបង្ហាញដៃគូរបស់អ្នកថាអ្នកយកចិត្តទុកដាក់ពីបញ្ហានេះ។
៣. ពិនិត្យមើលទំនាក់ទំនងរបស់អ្នក៖ អ្នកមិនចង់ក្លាយទៅជាមនុស្សដែលមានការព្រួយបារម្ភជ្រុលពេកពីការថែរក្សាទំនាក់ទំនងនោះទេ ប៉ុន្តែការត្រួតពិនិត្យម្តងម្កាលអាចជួយអ្នកបាន។ សួរដៃគូរបស់អ្នកពីទំនាក់ទំនងនិងអ្វីៗផ្សេងទៀតដំណើរការយ៉ាងដូចម្តេចដែរ។ វាអាចជួយអ្នកក្នុងការមើលឃើញថាភាគីម្ខាងទៀតមានអារម្មណ៍ដូចម្តេចនៅក្នុងដំណាក់កាលជាក់លាក់មួយក្នុងទំនាក់ទំនង។
៤. ដោះស្រាយជម្លោះក្នុងពេលសមស្រប៖ អ្នកប្រហែលជាមានបំណងដោះស្រាយបញ្ហាភ្លាមៗដោយសារតែអ្នកខ្លាចថាបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង។ ប៉ុន្តែ ពេលខ្លះ វាជាការល្អដែលអ្នកចាំរហូតដល់ភាគីទាំងសងខាងត្រជាក់ចិត្ត នៅត្រង់ចំណុចមួយដែលអ្នកអាចនិយាយដោយសមហេតុផងពីដំណោះស្រាយដ៏ល្អ។
៥. រក្សាលំនឹងរបៀបរស់នៅ៖ ទំនាក់ទំនងថ្មីធ្វើឱ្យអ្នកមានបំណងចង់ចំនាយពេលវេលាទាំងអស់របស់អ្នកជាមួយនឹងមនុស្សសំខាន់ម្នាក់នោះ ប៉ុន្តែអ្នកគួរថែរក្សាលំនឹងឱ្យបានល្អជាមួយនឹងមិត្តភក្តិ គ្រួសារ និងមនុស្សសំខាន់ម្នាក់នោះ។ ប្រសិនបើជីវិតរបស់អ្នកក្លាយទៅជាគ្មានលំនឹង នោះអ្នកនឹងចាប់ផ្តើមចោទលើមនុស្សសំខាន់របស់អ្នកពីបញ្ហារបស់អ្នក ដែលអាចបង្កររបួសស្នាមដល់ទំនាក់ទំនង។
៦. អនុញ្ញាតឱ្យទំនាក់ទំនងរបស់អ្នកលូតលាស់និងផ្លាស់ប្តូរ៖ មនុស្សគ្រប់រូបប្រែប្រួលជាមួយនឹងពេលវេលា ហើយអ្នកអាចប្រែប្រួលជាមួយគ្នាប្រសិនបើអ្នកយកចិត្តទុកដាក់ដល់អារម្មណ៍របស់គ្នាទៅវិញទៅមក។ អ្នកគួរបើកចំហរក្នុងការផ្លាស់ប្តូរ និងគិតពីរបៀបដែលអ្នកអាចធ្វើការផ្លាស់ប្តូរជាមួយគ្នា។ ឧទារហណ៍ ប្រសិនបើមនុស្សសំខាន់របស់អ្នកមានទម្លាប់ថ្មីមួយ នោះអ្នកអាចគាំទ្រនិងព្យាយាមចូលរួមក្នុងទម្លាប់ថ្មីនោះដែរ។
៧. ទទួលស្គាល់ភាពខុសគ្នា និងអនុញ្ញាតការបង្កើនសម្ព័ន្ធភាពទំនាក់ទំនង៖ មិនត្រូវចាត់ទុកថាភាពខុសគ្នារបស់អ្នកជាបញ្ហានោះទេ ប៉ុន្តែត្រូវចាត់ទុកវាថាជាឱកាសសម្រាប់អ្នកក្នុងការនៅជាមួយមនុស្សម្នាក់ទៀតដែលនឹងធ្វើឱ្យអ្នកដើរចេញពីតំបន់ផាសុកភាពរបស់អ្នក។ ភាពខុសគ្នាអាចនាំមកនូវការផ្លាស់ប្តូរដ៏ល្អសម្រាប់ភាគីទាំងសងខាង ហើយវាមិនមែនតែងតែជាបញ្ហានោះទេ។