Join with Health.com.kh on Telegram

​ក្លិនស្អុយ​របស់​ជើង​បង្ករ​ឡើង​ដោយសារ​ញើស ហើយ​តាម​ការប៉ាន់ស្មាន​ជើង​មាន​ក្រពេញ​ញើស​ប្រហែលជា ២៥០.០០០​។

វា​ក៏​ដូចជា​ក្លៀក​ដែរ ញើស​នៅ​ជើង​មិនមាន​ក្លិន​ទេ​នៅពេល​ដែល​វា​ចេញ​មក ប៉ុន្តែ​បាក់តេរី​ដែល​នៅ​ខាងក្រៅ​មាន​អំពើ​ទៅលើ​ញើស​ដែល​បង្ករ​ឱ្យមាន​ក្លិន​កើតឡើង​។ វា​ក្លាយទៅជា​បញ្ហា​ដែល​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ស្បែកជើង​និង​ស្រោមជើង​របស់​យើង​បិត​ជិត​បង្កើត​ជា​បរិស្ថាន​ដែល​ងងឹត​និង​សើម​ដែល​អាច​ឱ្យ​បាក់តេរី​លូតលាស់​កាន់តែច្រើន​។​

​ ​ដំណោះស្រាយ ២​យ៉ាង ចំពោះ​បញ្ហា​ក្លិន​ជើង​នេះ​គឺ រក្សា​ភាព​ស្អាត និង​រក្សា​ភាព​ស្ងួត​នៃ​ជើង​។