ការដុសសម្អាតធ្មេញគួរតែចាប់ផ្តើមធ្វើតាំងពីក្មេងរហូតក្លាយទៅជាទម្លាប់ប្រចាំជីវិត ហើយរឿងនេះក៏អាចជួយការពារធ្មេញរបស់កូនអ្នកដល់គេធំឡើងបានដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការចាប់ផ្តើមទម្លាប់សម្អាតធ្មេញសម្រាប់ក្មេងតូច៖

  • ចូរចាប់ផ្តើមអនុវត្តអនាម័យមាត់ធ្មេញឲ្យបានលឿនបំផុតនៅពេលកូនអ្នកកើតមកតាមរយៈការជូតសម្អាតអញ្ចាញធ្មេញជាមួយនឹងកន្សែងទន់ និងស្អាត
  • មិនត្រូវឲ្យកូនអ្នកបៅដបទឹកដោះគោពេលគេងទេ
  • ចូរជ្រើសរើសអាហារបន្ថែមក្រៅណាដែលផ្តល់សុខភាព និងអាចចៀសផុតពីការពុកធ្មេញបាន
  • ចូរដុសសម្អាតធ្មេញកូនអ្នករហូតដល់គេអាយុបាន ៣ឆ្នាំ។ ចូរដុសធ្មេញមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្ល័រអូរ៉ាយ
  • កូនអាយុចាប់ពី ៣ឆ្នាំឡើង ប្រហែលជាអាចដុសសម្អាតធ្មេញដោយខ្លួនឯងបានជាមួយនឹងការមើលបន្ថែមពីមនុស្សធំ។ ចូរឲ្យគេដុសសម្អាតមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ ជាមួយថ្នាំដុសធ្មេញមានជាតិហ្ល័រអូរ៉ាយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង