បុរសគេងស្រមុកជាងស្ត្រីដោយសារមូលហេតុមួយចំនួន។ មូលហេតុទីមួយគឺស្ត្រីមានផ្លូវដង្ហើមខុសពីបុរស។ បុរសមានបរិវេណផ្លូវដង្ហើមធំជាស្ត្រី ដូច្នេះបើមានវត្ថុអ្វីមួយនៅបាំងនោះ នឹងមានឱកាសដែលខ្យល់ចេញឬចូលមិនប៉ះនឹងរចនាសម្ព័ន្ធមាត់បំពង់ក (oropharyngeal structures)។

នៅពេលដែលបុរសឡើងទម្ងន់ ពួកគេច្រើនតែឡើងនៅម្តុំត្រង់ក ចំណែកឯស្ត្រីឡើងនៅត្រគាក។ ជាលិកាខ្លាញ់ដែលនៅជុំវិញកនឹងច្របាច់ផ្លូវដង្ហើមឱ្យរួមតូចដែលធ្វើឱ្យខ្យល់មិនអាចចេញចូលបានស្រួល។ បន្ទាប់មកខ្យល់នឹងប៉ះរចនាសម្ព័ន្ធដែលនៅក្នុងបំពង់កហើយធ្វើឱ្យវាញ័រ ដែលបង្ករសម្លេងរំខានដែលយើងហៅថាការស្រមុក។
ការជក់បារីនិងទទួលទានគ្រឿងស្រវឹងក៏អាចបង្កើនការស្រមុកដែរ។ ជាទូទៅ មនុស្សស្រីមិនជក់បារីនិងទទួលទានគ្រឿងស្រវឹងច្រើនដូចបុរសនោះទេ ដែលជាហេតុមិនធ្វើឱ្យពួកគេស្រមុកខ្លាំងដូចបុរស។
ស្ត្រីមានគភ៌ច្រើនតែស្រមុកខ្លាំងព្រោះលំហូរឈាមម្តុំច្រមុះអាចនឹងកើនឡើង ដែលបង្ករឱ្យមានការហើមនៃទ្រនាប់ខាងក្នុងនៃច្រមុះនិងក។ វាបង្ករឱ្យពិបាកក្នុងការដកដង្ហើម ដែលធ្វើឱ្យអ្នកខ្លះគេងចំហរមាត់ដែលបង្កើនការស្រមុកកាន់តែខ្លាំង។