ចង្វាក់បេះដូងលោត ៧២ដង ទៅជា ១២០, ១៨០ រហូតដល់ ២០០ ក្នុងពេលតែប៉ុន្មានវិនាទី។ ចង្វាក់បេះដូងលោតញាប់ធ្វើឱ្យអ្នកពិបាកក្នុងការដកដង្ហើម និងបង្ករឱ្យរកកល់ចង់ក្អួត និងបែកញើសខ្លាំង។

វាគឺជាដំណើរបេះដូងលោតលឿនខុសធម្មតា (លើសពី ១០០ដងក្នុងមួយនាទី)។ វាកើតឡើងនៅពេលថតបេះដូងខាងលើដែលទទួលឈាមពីសរសៃឈាមនិងបូមឈាមចូលទៅក្នុងថតបេះដូងខាងក្រោម បាត់បង់ភាពម្ចាស់ការ។ ថតបេះដូងខាងលើរក្សាចង្វាក់បូមឈាមដដែលប៉ុន្តែចង្វាក់នោះអាចលឿនជាងធម្មតាដល់ទៅ ៣ដង។
ខាងក្រោមនេះគឺជាការណែនាំដែលសម្រាប់កាត់បន្ថយចង្វាក់បេះដូងពេលលោតញាប់ពេក៖
បញ្ឈប់សកម្មភាព៖ បញ្ឈប់សកម្មភាពទាំងអស់ដែលអ្នកកំពុងធ្វើ។ ការសម្រាកគឺជាវិធីសាស្ត្រល្អបំផុតសម្រាប់បញ្ឈប់ការវាយប្រហារនេះ។
រកសរសៃអាទែសំខាន់នៅត្រង់ក៖ ម៉ាស្សាសរសៃអាទែនោះថ្នមៗ។ អ្នកត្រូវសួរគ្រូពេទ្យដើម្បីបញ្ជាក់ពីកន្លែងសរសៃដែលត្រឹមត្រូវនិងកម្លាំងនៃការសង្កត់។ អ្នកត្រូវម៉ាស្សាសរសៃដែលភ្ជាប់ជាមួយនឹងក ដែលនៅកាន់តែឆ្ងាយពីឆ្អឹងថ្គាមកាន់តែល្អ។
ដកដង្ហើម៖ ដកដង្ហើមវែងៗចូលទៅក្នុង ដូចជាអ្នកកំពុងធ្វើចលនាពោះវៀន។
ជ្រមុជក្បាលក្នុងទឹក៖ នៅពេលដែលសត្វក្នុងទឹកហែលនៅក្នុងតំបន់ទឹកត្រជាក់ ចង្វាក់បេះដូងរបស់ពួកវានឹងថយចុះដោយស្វ័យប្រវត្តិ។ នេះគឺជាវិធីធម្មជាតិរបស់ពួកវាក្នុងការការពារខួរក្បាលនិងបេះដូង។ អ្នកអាចអនុវត្តវិធីនេះបានដូចគ្នាដោយដាក់ទឹកត្រជាក់ខ្លាំងក្នុងធុង ហើយជ្រមុជក្បាលចូលក្នុងទឹកនោះ ១ ទៅ ២វិនាទី។
បំបាត់ទម្លាប់ទទួលទានកាហ្វេ៖ ដូចគ្នាទៅនឹងតែ, សូកូឡា, ថ្នាំសម្រកទម្ងន់, ឬ ប្រភេទផ្សេងៗទៀតនៃថ្នាំជំនួយកម្លាំង។ ការប្រើឬទទួលទានរបស់ទាំងនេះច្រើនពេកអាចធ្វើឱ្យអ្នកមានចង្វាក់បេះដូងលោតញាប់ខុសធម្មតា។
មើលថែខួរក្បាលផ្នែកខាងលើ៖ អ្វីដែលអ្នកគិតនឹងបញ្ជាបេះដូងរបស់អ្នក។ ដូច្នេះហើយអ្នកត្រូវមើលថែខួរក្បាលផ្នែកខាងលើរបស់អ្នក តាមរយៈការបរិភោគអាហារត្រឹមត្រូវ, ការហាត់ប្រាណ, និងអាកប្បកិរិយាល្អ ដើម្បីរក្សាថែទាំនិងគ្រប់គ្រងប្រព័ន្ធប្រសាទរបស់អ្នក។ អ្នកអាចគ្រប់គ្រងវាបានដោយការបរិភោគអាហារដែលល្អសម្រាប់សុខភាពនិងបរិភោគឱ្យបានទៀងទាត់។ ចំពោះអ្នកដែលមានការរំលាយអាហារលឿនគួរទទួលទានប្រូតេអ៊ីនឱ្យបានច្រើនព្រោះប្រូតេអ៊ីនត្រូវការចំណាយពេលយូរជាងសារធាតុផ្សេងៗក្នុងការរំលាយ។ ជាចុងក្រោយគឺការកាត់បន្ថយភាពតានតឹង ដើម្បីថែរក្សាខួរក្បាលផ្នែកខាងលើ។
ម៉ាញេស្យូម៖ ក្នុងកោសិកាសាច់ដុំនៃបេះដូង ម៉ាញេស្យូមជួយលំនឹងឥទ្ធិពលរបស់កាល់ស្យូមដែលបង្កើនកម្លាំងកន្ត្រាក់នៃសាច់ដុំ។ ម៉ាញេស្យូមមាននៅក្នុងអាហារដូចជា សណ្តែកសៀង, គ្រាប់ផ្លែឈើ, សណ្តែក, និងកន្ទក់។
ប៉ូតាស្យូម៖ ប៉ូតាស្យូមគឺជាសារធាតុមួយទៀតដែលអាចកាត់បន្ថយសកម្មភាពរបស់បេះដូង។ វាមាននៅក្នុងបន្លែនិងផ្លែឈើ។
ការហាត់ប្រាណ៖ អ្នកគួរធ្វើលំហាត់ប្រាណដែលបង្កើនចង្វាក់បេះដូង ព្រោះពេលចង្វាក់បេះដូងធ្លាក់ចុះមកវិញ វានឹងធ្លាក់ចុះសល់ទាបជាងមុន។ អ្នកដែលមិនហាត់ប្រាណច្រើនមានចង្វាក់បេះដូង ៨០។ ពេលដែលពួកគាត់ចាប់ផ្តើមហាត់ប្រាណដោយការរត់តិចៗ ចង្វាក់បេះដូងរបស់គាត់ឡើងសល់ ១៦០ ទៅ ១៧០។ ក្រោយពេលសម្រាកពីការហាត់ប្រាណ ចង្វាក់បេះដូងរបស់គាត់ធ្លាក់សល់ត្រឹមតែ ៦០ ទៅ ៦៥ ប៉ុណ្ណោះ។