ការ​រលាក​ផ្លោ​ក​នោម​តិចតួច​អាច​ជា​វិញ​ដោយ​ខ្លួន​តាម​រយៈ​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​ដូច​ជា​ ការ​ទទួល​ទឹក​អោយ​បាន​ច្រើន​ជាដើម​ ។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​អាច​បំបាត់រោគ​សញ្ញា​បាន​ក្នុង​រយៈពេល​ ២៤​ម៉ោង​ទេ​ អ្នក​គួរតែ​ទៅ​ទទួល​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ព្យាបាល​ ។​ ការ​ពន្យា​ពេល​មិន​បាន​ព្យាបាល​ជំងឺ​អោយ​ជា​ វា​អាច​នឹង​វិវត្តន៍​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​ផ្សេងៗ​ទៀត​ ។​

ថ្នាំ​សម្រាប់​ព្យាបាល​នៅ​តាម​ផ្ទះ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​ជា​គេ​គឺ​ Pyridium​ ។​ នេះ​ជា​ថ្នាំ​មួយ​ប្រភេទ​ជួយ​ធ្វើ​អោយ​ផ្លូវ​តម្រងនោម​ស្ពឹក​ និង​បំបាត់​ការ​ឈឺចាប់​ តែ​មិន​អាច​ព្យាបាល​ជំងឺ​ដែល​បង្ក​អោយ​មាន​រលាក​ផ្លោ​ក​នោម​ទេ​ ។​ ថ្នាំ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​រង់ចាំ​ទទួលលទ្ធផល​នៃ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែល​ត្រូវ​នឹង​ជំងឺ​ ។​

ជំងឺ​នៅ​ក្នុង​ផ្លូវ​តម្រងនោម​មានការ​ប្រើប្រាស់​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ជា​ច្រើន​ប្រភេទ​ ។​ ចំពោះ​ការ​រលាក​ផ្លោ​ក​នោម​ដែល​មិន​មាន​ផលវិបាក​អាច​ព្យាបាល​ជា​ដោយ​ថ្នាំ​ក្នុង​រយៈពេល​តែ​ ៣​ថ្ងៃ​ ។​ ពេល​ខ្លះ​ការ​ប្រើ​ថ្នាំ​ជាមួយនឹង​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​មួយ​ចំនួន​ត្រូវ​ចំនាយពេល​រហូត​ដល់​មួ​យស​ប្តា​ហ៍​ក៏​មាន​ ។​ ករណី​ភាគច្រើន​ អ្នក​គួរតែ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​ជា​លើក​ដំបូង​ ។​ ចំពោះ​ផលវិបាក​ជំងឺ​នេះ​គួរតែ​ត្រូវការ​ព្យាបាល​ប្រហែល​ជាមួយ​ស​ប្តា​ហ៍​ ចំនែក​ការ​រលាក​តម្រងនោម​ប្រហែលជា​ត្រូវ​ព្យាបាល​យូរ​ជាង​នេះ​ ។​ មនុស្ស​ចាស់​ និង​អ្នកមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺអេដស៍​ ច្រើន​តែ​ចេញ​អោយ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រយៈពេល​យូរ​ ហើយ​ពេល​ខ្លះ​រហូត​ដល់​ ១៤​ថ្ងៃ​ ។​

ក្រោយ​ពី​ការ​ព្យាបាល​តាម​ដំណើរការ​បាន​មួយ​រយៈ​ អ្នក​គួរតែ​មក​ធ្វើការ​តាមដាន​បន្ត​ទៀត​តាម​រយៈ​តេស្ត​ទឹកនោម​ដើម្បី​ប្រាកដ​ថា​ផ្លោ​ក​នោម​របស់​អ្នក​លែង​មាន​រោគ​សញ្ញា​ទៀត​ ។​ អ្នក​ដែល​ឧស្សាហ៍​រលាក​ផ្លោ​ក​នោម​ច្រើន​តែ​អោយ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ក្នុង​ក​ម្រឹត​ទាប​ជា​រៀងរាលថ្ងៃ​រយៈពេល​ ៦​ខែ​ ឬ​ច្រើន​ជាង​នេះ​បន្ថែម​ ។​ អ្នកជំងឺ​ដែល​មាន​ជំងឺ​ដោយសារ​ការ​រួម​ភេទ​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ក្នុង​ក​ម្រឹត​ទាប​គ្រប់ពេល​រួម​ភេទ​ម្តងៗ​ ។​ ចូរ​ចង​ចាំ​ថា​ការ​ដែល​ឧស្សាហ៍​មាន​រោគ​សញ្ញា​រលាក​ផ្លោ​ក​នោម​អាច​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា​ Interstitial​ Cystitis​ និង​ផលវិបាក​នៃ​ជំងឺ​ដែល​មិន​សំខាន់​ ។​

គ្រូពេទ្យ​មួយ​ចំនួន​អាច​ចេញ​ជា​ថ្នាំ​អ័រម៉ូន​ Estrogen​ ជា​ក្រែ​ម​ ឬ​ជា​ថ្នាំ​គ្រាប់​ដើម្បី​បង្ការ​ការ​រលាក​ផ្លោ​ក​នោម​ឡើង​វិញ​ក្នុង​ពេល​អ្នកជំងឺ​ជា​ស្ត្រី​រាំងរដូវ​ហើយ​ ។​ សម្រាប់​ករណី​ដែល​ការ​រលាក​កើតឡើង​ដោយសារ​ការ​ស្ទះ​ដូច​ជា​ គ្រួ​ស​ក្នុង​តម្រងនោម​ ឬ​រឺក​ក្រពេញ​ប្រូ​ស្តា​ត​ ត្រូវ​តែ​ធ្វើការ​ព្យាបាល​ដោយ​ការ​វះកាត់​ ។​

ការ​ការពារ​

ដំបូន្មាន​សម្រាប់​មនុស្ស​ប្រុស​ និង​ស្រី​៖
•​ ​នោម​អោយ​ទៀងទាត់​ និង​នោម​ម្តងៗ​អោយ​អស់ៗ​
•​ ​ប្រើ​សំឡី​អនាម័យ​ដែល​មិន​ក្រហាយ​ និង​សើម​
•​ ​ជា​ទូទៅ​ត្រូវ​តែ​មាន​អនាម័យ​អោយ​បាន​ល្អ​
•​ ​ផឹកទឹក​អោយ​បាន​ច្រើន​ ។​
•​ ​ចៀសវាង​ទទួលទាន​សារធាតុ​ដែល​ប៉ះពាល់​ដល់​ផ្លោ​ក​នោម​ដូច​ជា​ ស្រា​ និង​កាហ្វេ​ ។​

ដំបូន្មាន​សម្រាប់​មនុស្ស​ស្រី​
•​ ​នោម​អោយ​អស់ពី​ផ្លោ​ក​នោម​ក្រោយ​ពី​រួម​ភេទ​រួច​
•​ ​ចៀស​វា​ការ​ប្រើ​សាប៊ូ​ក្រអូប​ ងូតទឹក​មាន​សាប៊ូ​ពពុះ​ លាង​ទឹក​ក្រអូប​ និង​ប្រើ​ថ្នាំ​បំបាត់​ក្លិន​ក្នុង​ទ្វារមាស​ ។​ សារធាតុ​ទាំងនេះ​ផ្សំ​ឡើង​ទៅ​ដោយ​ធាតុ​ដែល​អាច​រលាក​បង្ហូរ​នោម​ និង​ងាយ​នឹង​ឆ្លង​ជំងឺ​ ។​
•​ ​ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​ពន្យា​កំណើត​ ចូរ​ប្រាកដ​ថា​ការ​បំពាក់​ឧបករណ៍​ទាំងនោះ​បាន​ត្រឹមត្រូវ​ និង​មិន​ត្រូវ​ដាក់​វា​យូរ​ពេក​ទេ​ ។​
•​ ​ទទួលទាន​ទឹកដោះគោ​ជូរ​ដែល​មាន​បាក់តេរី​មួយ​ប្រភេទ​ឈ្មោះ​ថា​ Lactobacilli​ ។​ បាក់តេរី​ទាំងនេះ​ប្រហែលជា​ជួយ​ការពារ​ការ​ឆ្លង​ជំងឺ​បាន​ ។​

ប្រសិនបើ​អ្នកមាន​ជំងឺ​ក្នុង​ផ្លូវ​តម្រងនោម​ ដំបូន្មាន​ខាងលើ​នេះ​គឺ​មាន​ផលប្រយោជន៍​ណាស់​សម្រាប់​អ្នក​ព្រោះ​វា​ជួយ​បង្ក​អ្នក​កុំអោយ​កើត​ជំងឺ​រលាក​ផ្លោ​ក​នោម​ម្តងទៀត​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង