តេស្ត​មើល​សម្ពាធ​ឈាម​វាស់​នូវ​សម្ពាធ​ឈាម​នៅ​ក្នុង​សរសៃឈាម​អារ​ទែ​នៅ​ពេល​ដែល​បេះដូង​របស់​អ្នក​ច្របាច់​។​ អ្នក​ប្រហែលជា​មានការ​ធ្វើតេស្ត​មើល​ សម្ពាធ​ឈាម​គ្រប់​ ពេលធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ ឬ​នៅ​ពេល​ដែល​ការ​ពិនិត្យ​ការ​លើសឈាម​។​ មនុស្ស​ជា​ច្រើន​,​ ដូច​ជា​អ្នក​ដែល​លើសឈាម​,​ ធ្វើ​នូវ​ការ​វាស់​សម្ពាធ​ឈាម​ដោយ​ខ្លួនឯង​នៅផ្ទះ​ ដូចនេះ​ពួក​គេ​អាច​មានកា​រវិ​វត្ត​ល្អ​ប្រសើរ​នៃ​សុខភាព​របស់​ពួក​គេ​។​

អ្នក​អាច​មានការ​ធ្វើតេស្ត​វាស់​សម្ពាធ​ឈាម​នេះ​ជា​ញឹកញាប់​ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​ឈាន​ចូល​នឹង​មាន​ជំងឺលើសឈាម​,​ មាន​ជំងឺលើសឈាម​ ឬ​មាន​សម្ពាធ​ឈាម​ទាប​។​

ហេតុ​អ្វី​បានជា​គេ​វាស់​សម្ពាធ​ឈាម​?
គ្រូពេទ្យ​អាច​ស្នើ​សុំ​អោយ​បែងចែក​នូវ​ការ​ណាត់ជួប​សម្រាប់​តេស្ត​មើល​សម្ពាធ​ឈាម​សារ​ឡើង​វិញ​ដើម្បី​ពិនិត្យ​មើល​នូវ​លក្ខ​ខ័​ណ្ឌ​សុខភាព​ដែល​មិនដឹង​ដូច​ជា​ការ​ឈាន​ចូល​នឹង​លើសឈាម​,​ លើសឈាម​,​ ថយ​ចុះ​សម្ពាធ​ឈាម​,​ ជំងឺ​បេះដូង​ ឬ​លក្ខ​ខ័​ណ្ឌ​ដទៃ​ទៀត​។​

អ្នក​គួរតែ​មាន​តេស្ត​វាស់​សម្ពាធ​ឈាម​នេះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ហោច​ណាស់​ម្តង​ជា​រៀង​រាល់​២​ឆ្នាំ​ដើម្បី​តាមដាន​នូវ​សម្ពាធ​ឈាម​ខ្ពស់​ដូច​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​,​ ដែល​ចាប់ផ្តើម​ពី​អាយុ​១៨​ឆ្នាំ​។​ គ្រូពេទ្យ​អាច​ណែនាំ​អោយ​មានការ​ពិនិត្យ​នៅ​ឯ​អាយុ​ក្មេង​ប្រសិនបើ​មាន​កត្តា​ហានិភ័យ​បន្ថែម​ទៀត​សម្រាប់​កា​រវិ​វត្ត​ជា​ជំងឺ​បេះដូង​ដូច​ជា​លើស​ទម្ងន់​ ឬ​មាន​ប្រវត្តិ​គ្រួសារ​លើសឈាម​ ឬ​ជំងឺ​បេះដូង​ជាដើម​។​ ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​សម្ពាធ​ឈាម​ចុះ​ ឬ​ខ្ពស់​នោះ​,​ អ្នក​គួរតែ​មានការ​វាស់​សម្ពាធ​ឈាម​ជា​ញឹកញាប់​។​
សូ​ម្បី​ប្រសិនបើ​គ្រូពេទ្យ​មិន​គិត​ថា​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ទាប​ដូច​ជា​ជំងឺ​ដែល​មិនដឹង​មុន​នោះ​,​ សម្ពាធ​ឈាម​គឺជា​ព័ត៌មាន​សំខាន់​សម្រាប់​គ្រូពេទ្យ​។​ វា​អាច​ផ្តល់​ព័ត៌មាន​អំពី​សុខភាព​ទូទៅ​របស់​អ្នក​។​

គ្រូពេទ្យ​អាច​ណែនាំ​ថា​,​ បន្ថែម​ពី​ការ​វាស់​សម្ពាធ​ឈាម​ទៀងទាត់​នៅ​ឯ​ការិយាល័យ​របស់​គ្រូពេទ្យ​ហើយ​នោះ​,​ អ្នក​គួរតែ​មើល​សម្ពាធ​ឈាម​ខ្លួនឯង​នៅ​ឯ​ផ្ទះ​។​ មាន​ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​អេ​ឡិច​ត្រូ​និ​ច​ដែល​ងាយស្រួល​ប្រើ​។​

តើ​អ្នក​រៀបចំ​យ៉ាងដូចម្តេច​?

គ្មាន​ការ​រៀបចំ​ពិសេស​ដែល​ចាំបាច់​ចំពោះ​ការ​ធ្វើតេស្ត​វាស់​ឈាម​នេះ​ទេ​។​ អ្នក​ប្រហែលជា​គួរ​ពាក់អាវ​ដៃខ្លី​សម្រាប់​ការ​ណាត់ជួប​ដូចនេះ​គិលានុប្បដ្ឋាក​ ឬ​អ្នកបច្ចេកទេស​ដែល​នឹង​ធ្វើ​នូវ​ការ​វាស់​ឈាម​នោះ​មាន​ភាព​ងាយស្រួល​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ប្រសិនបើ​ហេតុផល​ចំបង​គឺ​ដើម្បី​ពិនិត្យ​ ឬ​តាមដាន​នូវ​ការ​លើសឈាម​,​ អ្នក​គួរតែ​ចូល​ទៅ​បន្ទប់ទឹក​ដើម្បី​នោម​ និង​ចៀសវាង​ការ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​,​ ញ៉ាំ​ ឬ​ជក់បារី​មួយ​ម៉ោង​មុន​នឹង​វាស់​ឈាម​។​

ដោយសារ​តែ​ថ្នាំ​មួយ​ចំនួន​ដូច​ជា​ថ្នាំ​ផ្តាសាយ​,​ ថ្នាំ​ប្រឆាំង​នឹង​ការ​ធ្លាក់​ទឹកចិត្ត​,​ ថ្នាំ​ពន្យារកំនើត​ និង​ថ្នាំ​ដទៃ​ទៀត​អាច​ប៉ះពាល់​ទៅ​លើ​សម្ពាធ​ឈាម​របស់​អ្នក​,​ វា​អាច​ជា​គំនិតល្អ​ដែរ​ដែល​អ្នក​រៀបចំ​តារាង​នៃ​ថ្នាំ​ទាំងនោះ​ដើម្បី​អោយ​គ្រូពេទ្យ​មើល​ពេល​ណាត់ជួប​។​ សូមកុំ​ឈប់​លេបថ្នាំ​ដែល​អ្នក​គិត​ថា​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​របស់​អ្នក​អោយ​សោះ​ដោយ​គ្មាន​ការ​ផ្តល់​ដំបូន្មាន​ពី​គ្រូពេទ្យ​។​

ហានិភ័យ
ការ​វាស់​ឈាម​មិន​មាន​ផ្តល់​ហានិភ័យ​ទៅ​នឹង​សុខភាព​របស់​អ្នក​នោះ​ទេ​។​ ការ​ច្របាច់​នៃ​ការ​បំប៉ោង​នៃ​ប្រដាប់​រុំ​វាស់​ឈាម​នៅ​លើ​ដៃ​របស់​អ្នក​អាច​មិន​មាន​ផា​សុខភាព​ ប៉ុន្តែ​វា​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​

លទ្ធផល

អ្នក​អាច​រៀន​វាស់​ឈាម​នេះ​។​ សម្ពាធ​ឈាម​ដែល​កំពុង​តែ​ឃើញ​នោះ​,​ ត្រូវ​បាន​គេ​គិត​ជា​មី​លី​ម៉ែត្រ​បារត​,​ ដែល​មាន​២​លេខ​។​ លេខ​ទី​១​ ឬ​ខាងលើ​,​ លេខ​វាស់​នូវ​សម្ពាធ​ឈាម​នៅ​ក្នុង​សរសៃឈាម​អារ​ទែ​នៅ​ពេល​ដែល​បេះដូង​លោត​(​សម្ពាធ​ស៊ី​ស​ស្តូ​ល​)​។​ លេខ​ទី​២​ ឬ​ខាងក្រោម​,​ លេខ​វាស់​នូវ​សម្ពាធ​នៅ​ក្នុង​សរសៃឈាម​អារ​ទែ​ចន្លោះ​នូវ​ការ​លោត​(​សម្ពាធ​ដ្យា​ស្តូ​ល​)​។​
ទាំងនេះ​ជា​ការ​មើល​នូវ​ប្រភេទ​៤​នៃ​សម្ពាធ​ឈាម​ និង​អត្ថន័យ​របស់​វា​។​

ខាងលើ​(​ស៊ី​ស​ស្តូ​ល​)​ជា​មី​លី​ម៉ែត្រ​បារត​    ​លេខ​ខាងក្រោម​(​ដ្យា​ស្តូ​ល​)​ជា​មី​លី​ម៉ែត្រ​បារត​    ​ប្រភេទ​
ក្រោម​៩០​    ​    ​    ​    ​ក្រោម​៦០​    ​    ​    ​    ​សម្ពាធ​ឈាម​ទាប​
ក្រោម​១២០​    ​    ​    ​    ​ក្រោម​៨០​    ​    ​    ​    ​សម្ពាធ​ឈាម​ធម្មតា​    ​
ចន្លោះ​១២០-១៣៩​    ​    ​    ​ចន្លោះ​៨០-៨៩​    ​    ​    ​    ​ឈាន​នឹង​លើសឈាម​
ចន្លោះ​១៤០-១៥៩​    ​    ​    ​ចន្លោះ​៩០-៩៩​    ​    ​    ​    ​លើសឈាម​កម្រិត​១
លើស​ពី​១៦០​    ​    ​    ​    ​លើស​ពី​១០០​    ​    ​    ​    ​លើសឈាម​កម្រិត​២
លំដាប់​នីមួយៗ​អាច​ថយ​ចុះ​ចំពោះ​កុមារ​ និង​ក្មេង​ជំទង់​។​ សូម​និយាយ​ទៅ​កាន់​គ្រូពេទ្យ​ប្រសិនបើ​អ្នក​គិត​ថា​កូន​របស់​អ្នក​អាច​មាន​ជំងឺលើសឈាម​។​
អ្វី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សម្ពាធ​ឈាម​ទាប​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។​ ចំនួន​ដែល​ត្រូវ​បាន​គេ​អោយ​គឺជា​ការ​ណែនាំ​ទូទៅ​មួយ​។​

ឈាន​ចូល​ជំងឺលើសឈាម​ និង​ជំងឺលើសឈាម​ដំណាក់កាល​ទី​១​ និង​ទី​២
ប្រសិនបើ​ការ​វាស់​សម្ពាធ​ឈាម​របស់​អ្នក​បង្ហាញ​ថា​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់់​ឈាម​ធម្មតា​,​ គ្រូពេទ្យ​នឹង​ណែនាំ​អោយ​អ្នកធ្វើការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដើម្បី​ព្យាយាម​បន្ថយ​នូវ​សម្ពាធ​ឈាម​។​

ការ​ផ្លាស់​ប្តូរ​ទាំងនេះ​អាច​រួម​មានៈ​
-​    ​បន្ថយ​នូវ​អាហារ​ដែល​មាន​ជាតិ​ប្រៃៈ​ កំនត់​នូវ​បរិមាណ​ជាតិ​ប្រៃ​នៅ​ក្នុង​អាហារ​របស់​អ្នក​កុំអោយ​លើស​ពី​២,៤០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។​
-​    ​សូម​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាពៈ​ សូម​ជ្រើសរើស​ផ្លែ​ឈើ​,​ បន្លែ​,​ គ្រាប់​ធញ្ញជាតិ​ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។​
-​    ​ឈប់​ជក់បារីៈ​ អ្នក​គួរតែ​ព្យាយាម​ចៀសវាង​ការ​ហិត​ផ្សែង​បារី​ផង​ដែរ​។​
-​    ​បញ្ចុះទម្ងន់ៈ​ ប្រសិនបើ​អ្នក​លើស​ទម្ងន់​,​ ការ​បញ្ចុះទម្ងន់​២,២៤​គីឡូក្រាម​អាច​បន្ថយ​នូវ​សម្ពាធ​ឈាម​បាន​។​
-​    ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ៈ​ លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​ជួយ​បន្ថយ​នូវ​សម្ពាធ​ឈាម​ និង​រក្សា​ទម្ងន់​បាន​។​ សូម​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងតិច​ណាស់​៣០​នាទី​ ៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​។​
-​    ​កំនត់​នូវ​ការ​ផឹកស្រាៈ​ បើ​អ្នក​សម្រេចចិត្ត​ថា​ផឹកស្រា​,​ សូម​ផឹក​វា​ក្នុង​កម្រិត​មួយ​ទាប​ កុំអោយ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ចំពោះ​ស្ត្រី​ និង​២​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ចំពោះ​បុរស​។​
ប្រសិនបើ​ការ​ផ្លាស់​ប្តូរជីវិត​របស់​នៅ​មិន​គ្រប់គ្រាន់​ទេ​នោះ​ ឬ​ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម​ដំណាក់កាល​ទី​២,​ គ្រូពេទ្យ​អាច​ណែនាំ​ថ្នាំ​ដើម្បី​ជួយ​បន្ថយ​នូវ​សម្ពាធ​ឈាម​។​ គ្រូពេទ្យ​នឹង​ពិភាក្សា​ថា​តើ​ជម្រើស​នៃ​ថ្នាំ​ណាមួយ​ដែល​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​អ្នក​។​

សម្ពាធ​ឈាម​ទាប
សម្ពាធ​ឈាម​ទាប​មិន​បណ្តាល​អោយ​មាន​រោគ​សញ្ញា​ ឬ​បណ្តាល​អោយ​មាន​រោគ​សញ្ញា​តិចតួច​ដូច​ជា​វិលមុខ​នៅ​ពេល​ដែល​ឈរ​,​ គឺ​កម្រ​នឹង​ព្យាបាល​ណាស់​។​ ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​,​ ការ​ព្យាបាល​ដែល​ល្អ​បំផុត​គឺ​អាស្រ័យ​ទៅ​នឹង​មូលហេតុ​ដែល​បង្ក​ឡើង​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង