ស្រ្តីប្រហែលជាមានបញ្ហាប្លោកនោមច្រើននៅពេលគេអាយុកាន់តែច្រើន។ ប៉ុន្តែភាគច្រើនគឺមិនស្វែងរកជំនួយពីគ្រូពេទ្យឡើយដោយសារតែមានភាពអៀនខ្មាស់ច្រើន ឬជឿថា អាការៈទាំងនោះគឺជាផ្នែកធម្មតានៃការចាស់ទៅតាមអាយុ។ ខាងក្រោមនេះខ្ញុំសូមណែនាំអាការៈជាច្រើនដែលអាចគិតថា ជាបញ្ហាទៅលើប្លោកនោមហើយ៖

  • ចេះតែចង់ទៅបន្ទប់ទឹកនោមញឹក រហូតដល់ ៨ដងឡើងទៅក្នុងមួយថ្ងៃ
  • ភ្ញាក់ពីគេងដើម្បីទៅបន្ទប់ទឹកនៅពេលយប់
  • ចេះតែចង់នោមខ្លាំង និងចេះតែខ្លាចមិនអាចទៅបន្ទប់ទឹកទាន់ពេល
  • លេចនោមដោយមិនដឹងខ្លួន៕