មិនមែនរាល់អាហារសម្រន់ទាំងអស់សុទ្ធតែមិនល្អនោះទេ ដូច្នេះយកល្អគួរតែចៀសវាងអាហារណាដែលផ្ទុកទៅដោយជាតិស្ករ និងមានជីវជាតិដែលមិនល្អចំពោះសុខភាព។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវអាហារសម្រនល្អៗសម្រាប់សុខភាព៖

  • ចូរជ្រើសរើសការញ៉ាំនំស្រួយធ្វើពីស្រូវសាឡី យ៉ាអួរមានខ្លាញ់ទាប ឬពោតលីញមានជាតិខ្លាញ់ទាប
  • ចូរយកផ្លែឈើចិតទុកញ៉ាំ ហើយទុកវានៅលើតុទទួលភ្ញៀវដើម្បីអាចញ៉ាំពេលចេញចូល
  • ចូរដាក់បន្លែឈើឆៅទុកស្តុកក្នុងទូរទឹកកក
  • ចូរព្យាយាមធ្វើម្ហូបញ៉ាំនៅផ្ទះឲ្យបានច្រើនព្រោះអ្នកអាចគ្រប់គ្រងអ្វីៗបានគ្រប់យ៉ាង៕